en     km
en     km

នាយក​រដ្ឋមន្ត្រី​កម្ពុជា​អំពាវនាវ​ ឱ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​

Share

​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ បាន​សរសេរ​នៅ​លើ​ទំព័រ​ ហ្វេ​ស​ប៊ុ​ក​ របស់​សម្តេច​ នៅ​ថ្ងៃនេះ​ ដោយ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​។​ ការ​អំពាវនាវ​នេះ​ធ្វើ​ទ្បើ​ង​ ខណៈ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​ ០១​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​។​

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន

សម្តេច​ ហ៊ុន​ សែន​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ នា​ថ្ងៃនេះ​ថា​៖​ «​នៅ​ ថ្ងៃ​ទី​ ១​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​ នេះ​គឺជា​ថ្ងៃ​ចាប់ផ្តើម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រហូត​ដល់​ ថ្ងៃ​ទី​២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៦​ ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ទូ​ទាំង​ប្រទេស​ សូម​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​មណ្ឌល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ អោយ​បាន​គ្រប់ៗ​គ្នា​»​។​

​ចំណែក​ប្រធាន​ស្តីទី​ គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ដែល​កំពុង​ឃុំ​ខ្លួនឯង​នៅ​ចាក់​អង្រែ​លើ​ ក៏​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​លោក​កាលពី​ម្សិលមិញ​ដែរ​ ដោយ​អំពាវនាវ​ ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​ គិតដល់​ថ្ងៃ​បោះ​ឆ្នោត​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាំងអស់​គ្នា​ ចាប់ពី​ថ្ងៃ​ទី​ ០១​ខែកញ្ញា​ ដល់​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​

​លោក​ កឹ​ម​ សុខា​ សរសេរ​ទៀត​ថា​៖​ «​ការ​បោះ​ឆ្នោត​មាន​សារៈសំខាន់​ណាស់​ សម្រាប់​ជោគវាសនា​ អនាគត​របស់​ខ្លួន​យើង​ផ្ទាល់​ និង​ប្រទេស​ជាតិ​យើង​  បងប្អូន​អាច​បោះ​ឆ្នោត​បាន​ លុះត្រាតែ​បងប្អូន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​  បងប្អូន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ​-​សង្កាត់​ណា​ បងប្អូន​ត្រូវ​ទៅ​បោះ​ឆ្នោត​នៅ​ ឃុំ​-​សង្កាត់​ នោះ​ បើ​បងប្អូន​ចង់​ជ្រើសរើស​មេដឹកនាំ​ល្អ​ក្នុង​ ឃុំ​-​សង្កាត់​ របស់​បងប្អូន​ ដើម្បី​ការ​រីក​ចម្រើន​ភូមិ​-​ឃុំ​-​សង្កាត់​ និង​ដើម្បី​ ឪពុក​-​ម្ដាយ​ និង​ក្រុម​គ្រួសារ​បងប្អូន​ផ្ទាល់​ លុះត្រាតែ​បងប្អូន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ​-​សង្កាត់​ របស់​បងប្អូន​ផ្ទាល់​»​។​  

​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ គឺជា​ការ​ចាប់ផ្ដើម​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​  ប្រជាពលរដ្ឋ​ខ្មែរ​មាន​អាយុ​ចាប់ពី​ ១៨​ឆ្នាំ​ឡើង​ទៅ​ ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ខណៈ​ការិយាល័យ​ទូ​ទាំង​ប្រទេស​ បាន​បើក​តាំងពី​ម៉ោង​ ៧​ព្រឹក​។​

​យោង​តាម​ស្ថិតិ​របស់​ គ​.​ជ​.​ប​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​ ១៥​លាន​នាក់​ មាន​អ្នក​គ្រប់​អាយុ​បោះ​ឆ្នោត​ចាប់ពី​ ១៨​ឆ្នាំ​ឡើង​ទៅ​ ប្រមាណ​ ជិត​១០​លាន​នាក់​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង