បេក្ខជនគណបក្សសាធារណរដ្ឋ Donald Trump នឹងទៅទស្សនកិច្ចប្រទេស ម៉ិចស៊ិក នៅថ្ងៃនេះគឺ ប៉ុន្មានម៉ោងបន្ទាប់ពីលោកថ្លែងសុន្ទរកថា លម្អិតមួយអំពីវិធានការប្រឆាំង នឹងអន្តោប្រវេសន៍ខុសច្បាប់។ នេះបើតាមបណ្តាញព័ត៌មាន BBC។
លោក Trump បាននិយាយថាលោកនិងលោកស្រី Hillary Clinton ត្រូវទៅកាន់ ប្រទេស ម៉ិចស៊ិក តាមការអញ្ជើញ របស់ប្រធាធិបតី លោក Enrique Pena Nieto ។
លោក Pena Nieto បាននិយាយ ថា ត្រូវតែជួយការពារប្រជាជនរបស់លោក ដែលពួកគេបានរត់ទៅជ្រកកោននៅទីនោះ។
លោក Trump បានថ្កោលទោសប្រជាពលរដ្ឋចំណាក់ស្រុក ម៉ិកស៊ិក នៅក្នុងកំឡុងពេលយុទ្ធនាការ រកសំឡេងឆ្នោត ហើយលោកសន្យាថា នឹងសង់ជញ្ជាំង ខ័ណ្ឌប្រទេសទាំងពីរនេះ៕ ប្រភព:BBC
Post Views: 292