en     km
en     km

ព្រឹទ្ធសភា​ សម្រេច​ដក​ អភ័យឯកសិទ្ធិ​ព្រឹទ្ធសភា​ របស់​លោកស្រី​ ថា​ក់​ ឡា​នី​

Share

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ០១​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​ នេះ​ ព្រឹទ្ធសភា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ព្រឹក​នេះ​បាន​បោះ​ឆ្នោត​ លើក​អភ័យឯកសិទ្ធិ​សភា​ របស់​លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ ដែល​ជា​ការ​បើកផ្លូវ​ឱ្យ​តុលាការ​បន្ត​នីតិវិធី​។​

នៅព្រឹកថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៦ នេះ ព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា នៅព្រឹកនេះបានបោះឆ្នោត លើកអភ័យឯកសិទ្ធិសភា របស់លោកស្រី ថាក់ ឡានី
នៅព្រឹកថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៦ នេះ ព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា នៅព្រឹកនេះបានបោះឆ្នោត លើកអភ័យឯកសិទ្ធិសភា របស់លោកស្រី ថាក់ ឡានី

​កិច្ចប្រជុំ​នេះ​ ដឹកនាំ​ដោយ​ សម្តេច​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​។​ យ៉ាងណា​ក៏​ដោយ​ សមាជិក​ព្រឹទ្ធសភា​ ១១​រូប​មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ បាន​ធ្វើ​ពហិការ​។​

​តាម​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ លោក​ ម៉​ម​ បុ​ន​នាង​ បាន​ប្រាប់​សារព័ត៌មាន​ថា​ សមាជិក​ព្រឹទ្ធសភា​ ៤៦​រូប​បាន​សម្រេច​ ដក​អភ័យឯកសិទ្ធិ​សភា​ របស់​លោកស្រី​ ថា​ក់​ ឡា​នី​ ជា​ផ្លូវការ​។​

​សេចក្តីជូនដំណឹង​របស់​ព្រឹទ្ធសភា​ បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​បាន​ពិនិត្យ​ និង​ពិភាក្សា​រួច​ មក​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ បាន​កំណត់​យក​ថ្ងៃ​ព្រហស្បតិ៍​ ទី​០១​ខែកញ្ញា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៨:០០​នាទី​ព្រឹក​ ដើម្បី​បន្ត​សម័យប្រជុំ​លើក​ទី​៩​ព្រឹទ្ធសភា​ នីតិកាល​ទី​៣​ ដែល​មាន​របៀបវារៈ​គឺ​ដើម្បី​ ពិនិត្យ​ និង​សម្រេច​លើ​សេចក្តី​ស្នើ​សុំ​ លើក​អភ័យឯកសិទ្ធិ​សភា​ របស់​លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិកា​ព្រឹទ្ធសភា​ មណ្ឌល​ភូមិភាគ​ទី​២​។​

​សូម​ជម្រាប​ថា​ ការ​ប្រជុំ​លើក​អភ័យឯកសិទ្ធិ​សភា​ របស់​លោកស្រី​ ថា​ក់​ ឡា​នី​ ធ្វើ​ឡើង​តាម​តាម​សំណើ​របស់​ អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ កាលពី​ថ្ងៃ​ទី​២៦​ខែសីហា​ ឆ្នាំ​២០១៦​ ដើម្បី​ឱ្យ​តុលាការ​អាច​បន្ត​នីតិវិធី​របស់​ខ្លួន​ ក្រោយ​ពី​លោកស្រី​បាន​បដិសេធ​មិន​ចូលខ្លួន​ តាម​ការ​កោះហៅ​របស់​តុលាការ​ ដោយ​សំអាង​លើ​អភ័យឯកសិទ្ធិ​។​

​កាលពីដើម​ខែសីហា​ ឆ្នាំ​២០១៦​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្តឹង​សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្សប្រឆាំង​ លោកស្រី​ ថា​ក់​ ឡា​នី​ និង​លោក​ សម​ សម​ រ​ង្ស៊ី​ ដោយ​ទាមទារ​សំណង​ចំនួន​១០០​រៀល​ ករណី​លោកស្រី​ និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​សម្តេច​ថា​ ជា​អ្នក​រៀបចំ​ការ​បាញ់​សម្លាប់​លើ​លោក​បណ្ឌិត​ កែម​ ឡី​៕ ​

Share

Image
Image
Image