en     km
en     km

ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ចាប់ផ្តើម​ដំណើរការ​ហើយ​ នៅ​ថ្ងៃ​ទី​១​កញ្ញា​នេះ​

Share

ភ្នំពេញ៖ ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ គឺជា​ការ​ចាប់ផ្ដើម​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​  ប្រជាពលរដ្ឋ​ខ្មែរ​មាន​អាយុ​ចាប់ពី​ ១៨​ឆ្នាំ​ឡើង​ទៅ​ ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ខណៈ​ការិយាល័យ​ទូ​ទាំង​ប្រទេស​ បាន​បើក​តាំងពី​ម៉ោង​ ៧​ព្រឹក​។​

លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅម៉ោង៨ព្រឹកនេះ បានអញ្ជើញទៅចុះឈ្មោះនៅការិយាល័យក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅម៉ោង៨ព្រឹកនេះ បានអញ្ជើញទៅចុះឈ្មោះនៅការិយាល័យក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន

ជាមួយនឹង​ទ្វារ​ការិយាល័យ​បោះ​ឆ្នោត​បាន​ចាប់ផ្តើម​ឡើង​នេះ​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ នៅ​ម៉ោង​៨​ព្រឹក​នេះ​ បាន​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​នៅ​ការិយាល័យ​ក្នុង​សង្កាត់​បឹង​កេងកង​៣​ ខណ្ឌចំការមន​ រីឯ​លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​ អនុប្រធាន​ គ​.​ជ​.​ប​ នឹង​ទៅ​ចុះ​ឈ្មោះ​នៅ​ការិយាល័យ​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ នា​ម៉ោង​ប្រមាណ​ ១០​ព្រឹក​។​
nec-01-01

​យោង​តាម​ស្ថិតិ​របស់​ គ​.​ជ​.​ប​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​ ១៥​លាន​នាក់​ មាន​អ្នក​គ្រប់​អាយុ​បោះ​ឆ្នោត​ចាប់ពី​ ១៨​ឆ្នាំ​ឡើង​ ទៅ​ប្រមាណ​ ជិត​១០​លាន​នាក់​។​

​បើ​តាម​អ្វី​ដែល​បាន​ឆ្លើយ​បំភ្លឺ​កន្លង​មក​ របស់​មន្ដ្រី​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ លោក​ សោម​ សូលី​ដា​  ការ​ចុះបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​  នៅ​ពេល​នេះ​ គឺ​ មាន​ភាព​ច្បាស់លាស់​ និង​ សុ​ក្រឹត្យ​ជាង​ការ​ចុះបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ នា​ពេល​កន្លង​ទៅ​៕
nec-01-02

Share

Image
Image
Image