loader

CNRP​ បញ្ចេញ​យុទ្ធសាស្ត្រ​ ៤​ ចំនុច​ដើម្បី​ទប់ទល់​ស្ថានការណ៍​ ខណៈ​ការ​ចុះ​បោះ​ឆ្នោត​ចាប់ផ្ដើម​ហើយ

ភ្នំពេញ៖ ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​៣១​សីហា​នេះ​ បាន​ដាក់ចុះ​នូវ​យុទ្ធសាស្ត្រ​ ៤​ ចំនុច​ ជា​ថ្មី​ទៀត​ ដែល​គណបក្សប្រឆាំង​នេះ​ហៅ​ថា​ ជា​ការ​តស៊ូ​ក្នុង​ស្ថានការណ៍​នយោបាយ​កាន់តែ​អាក្រក់​ទៅៗ​។​

kem-sokha-thum-04-07

​គណបក្ស​នេះ​បញ្ជាក់​ថា​ ក្រោយ​ពី​ការ​ពិភាក្សា​យ៉ាង​ល្ពិ​ត​ល្អន់​ គណកម្មាធិការ​អចិ​ន្ដ្រៃ​បក្ស​បាន​សម្រេច​ថា​ ត្រូវ​លើកទឹកចិត្ដ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដល់​អាយុ​បោះ​ឆ្នោត​ បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គ្រប់ៗ​គ្នា​ និង​ចូលរួម​សង្កេតការណ៍​យ៉ាង​សកម្ម​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ពី​ថ្ងៃ​ទី​០១​ ខែ​ កញ្ញា​ ដល់​ថ្ងៃ​ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ ដែល​ជាមួយ​គ្នា​នេះ​ បក្ស​ប្រឆាំង​បាន​ដាក់ចុះ​នូវ​យុទ្ធសាស្ត្រ​ ៤​ ចំនុច​ដូច​ខាងក្រោម​នេះ​៖

១-​ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

២-​ការ​តស៊ូ​មតិ​ទៅ​លើ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​ ។​

២-​គាំទ្រ​ឲ្យ​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញ​សេចក្ដី​ថ្លែ​ការណ៍​ ដើម្បី​បញ្ជាក់​ជំហរ​របស់​ខ្លួន​ស្ដី​ពី​ ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ដែល​កាន់តែ​អាក្រក់​ទៅៗ​ និង​ប្រកាស​ចូលរួម​ជាមួយ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ សហគមន៍​អន្ដរជាតិ​ ក្នុង​ការ​ការពារ​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​កំពុង​តែ​ត្រូវ​បំផ្លិចបំផ្លាញ​ ។​

៣-​គណបក្ស​បញ្ជាក់​សា​ជា​ថ្មី​ម្ដងទៀត​អំពី​ជំហរ​នយោបាយ​របស់​ខ្លួន​ដោយ​ ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ដ្រ​នយោបាយ​របស់​គណបក្សកាន់អំណាច​ ដែល​ប្រើប្រាស់​តុលាការ​បំពាន​នីតិ​ចិ​ធី​ច្បាប់​ និង​ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​គោលដៅ​បំបិទ​សិទ្ធិ​នយោបាយ​របស់​មេដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ទាំង​ពីរ​រូប​ ។​

៤-​ក្នុង​ករណី​ស្ថានភាព​តម្រូវ​ គណបក្ស​ ត្រូវ​អនុវត្ដ​តាម​សេចក្ដីសម្រេច​របស់​គណកម្មាធិការ​អចិ​ន្ត្រៃ​គណបក្ស​ចុះ​ថ្ងៃ​ទី​ ២៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៦​ ដើម្បី​ការពារ​នូវ​អភ័យឯកសិទ្ធិ​សភា​ លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

រយៈពេល​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គូប្រជែង​នយោបាយ​ដ៏​ធំ​ជាមួយ​បក្ស​កាន់​អំណាច​ របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ដាក់ចុះ​នូវ​យុទ្ធសាស្ត្រ​ជា​ច​ច្រើន​ចំនុច​ ដូច​ជា​ទាមទារ​ឲ្យ​ក្រសួងយុត្ដិធម៌​ក្រសួងមហាផ្ទៃ​បញ្ចេញ​តួលេខ​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​របស់​ប្រទេស​កម្ពុជា​ និង​ ចំនួន​ជនបរទេស​ដែល​កាន់​អត្ដសញ្ញាណ្ណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ។​ ក្រៅពី​នេះ​បក្ស​ប្រឆាំង​ក៏​បាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ជាង​ ២០០០​ នាក់​ នៅ​តាម​ការ​រិ​យា​ល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាំងអស់​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ដើម្បី​ ស្វែងរក​ភាព​មិន​ប្រក្រតី​ករណី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។

យ៉ាងណាក៏ដោយបក្សកាន់អំណាចតែងតែអះអាងថា ខ្លួនក៏មានយុទ្ធសាស្រ្តសំខាន់ៗដើម្បីយកឈ្នះការបោះឆ្នោតនេះដែរ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x