en     km
en     km

លោក ​ឃើ​រី ​អំពាវនាវ​ឱ្យ​ចិន​ និង​ហ្វី​លី​ពី​ន​គោរព​តាម​សេចក្តីសម្រេច​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​

Share

ញូ​ដេ​លី​៖​ លោក​ John​ Kerry​ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ពុធ​ទី​ ៣១​សីហា​នេះ​ បាន​អំពាវនាវ​ទៅ​កាន់​ប្រទេស​ចិន​ និង​ប្រទេស​ហ្វី​លី​ពី​ន​ ដើម្បី​ឱ្យ​ប្រទេស​ទាំង​ពីរ​នេះ​គោរព​តាម​ការ​សម្រេច​របស់​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ក្រុង​ឡា​អេ​ លើ​បញ្ហា​ជំ​លោះ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​។​

លោក John Kerry រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ។រូបភាពីReuters
លោក John Kerry រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ។រូបភាពីReuters

​លោក​ Kerry​ បាន​ថ្លែង​ទៅ​កាន់​សិស្ស​និស្សិត​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ នៅ​ទីក្រុង​ New​ Delhi​ ថា​៖«​នេះ​ជា​ឱកាស​សំខាន់​ដើម្បី​លើកកម្ពស់​សេចក្តីសម្រេច​កំរិត​អន្ដរជាតិ​ដែល​បាន​សម្រេច​រួច​ហើយ​នោះ​ ហើយ​វា​ក៏​បង្ហាញ​ការ​គោរព​ចំពោះ​ច្បាប់​អន្តរជាតិ​ និង​គាំទ្រ​ដល់​ស្ថិរភាព​ និង​ភាព​រុងរឿង​ក្នុង​តំបន់​»​។

​ការ​កត់សម្គាល់​របស់​លោក​ Kerry​ នេះ​ ធ្វើ​ឡើង​មុន​ជំនួប​កំពូល​ក្រុម​ប្រទេស​ G20​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​ ៤​ ខែកញ្ញា​ និង​ទី​ ៥​ ដែល​ត្រូវ​មានការ​ចូលរួម​ដោយ​មេដឹកនាំ​សកល​ផង​ដែរ​។​

​ម្សិលមិញ​នេះ​មេដឹកនាំ​វៀតណាម​លោក​ Tran​ Dai​ Quang​ ក៏​បាន​ព្រមាន​ពី​សង្គ្រាម​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ដែល​លោក​ថា​ នឹង​គ្មាន​អ្នក​ឈ្នះ​ និង​អ្នក​ចាញ់​នោះ​ទេ​ ប៉ុន្តែ​គឺ​មាន​តែ​អ្នក​ឈឺចាប់​៕ប្រភព៖CNA

Share

Image Not Found
Image

ព័ត៌មានទាក់ទង