en     km
en     km

វៀតណាម​ថា​ បើ​សង្គ្រាម​សមុទ្រ​ចិន​ខាងត្បូង​ផ្ទុះ​ឡើង​ គឺ​គ្មាន​អ្នក​ឈ្នះ​ និង​អ្នក​ចាញ់​ គឺ​មាន​តែ​អ្នក​ឈឺចាប់​(មានសំឡេង)

Share

សិង្ហ​បុរី​៖​ ប្រធានាធិបតី​វៀតណាម​លោក​ Tran​ Dai​ Quang​ បាន​ព្រមាន​នៅ​ថ្ងៃ​អង្គារ​ ទី​៣០​ សីហា​នេះ​ថា​ ពិភពលោក​នឹង​មិន​អាច​រក​អ្នក​ឈ្នះ​ឃើញ​នោះ​ទេ​ ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​នោះ​ទេ​ ករណី​ជម្លោះ​ដែនដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

ស្តាប់សំឡេង៖
 
 
 
លោក Tran Dai Quang ប្រធានាធិបតីវៀតណាម។រូបភាពពីAFP
លោក Tran Dai Quang ប្រធានាធិបតីវៀតណាម។រូបភាពពីAFP

​លោក​ ក្វា​ង​ ដែល​កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លួ​វ​រដ្ឋ​ទៅ​ប្រទេស​សិង្ហ​បុរី​បាន​ប្រាប់​ក្នុង​វេទិកា​ថា​ មានកា​រវិ​វត្ត​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ​ ដោយ​មានការ​គំរាមកំហែង​ដល់​សន្ដិសុខ​ក្នុង​តំបន់​ជំ​លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

មេដឹកនាំ​វៀតណាម​មិន​បាន​ពោល​ពាក្យ​អ្វី​ពី​ប្រទេស​ណាមួយ​នោះ​ទេ​ ប៉ុន្តែ​ការ​កើន​នៃ​សកម្មភាព​របស់​ចិន​ដែល​ធ្វើ​ឱ្យ​ជំ​លោះ​កាន់តែ​មាន​ភាព​តានតឹង​ឡើង​។​

​ប្រទេស​ចិន​បាន​អះអាង​ថា​ ភាគច្រើន​នៃ​សមុទ្រ​ចិន​ខាងត្បូង​គឺជា​របស់​ខ្លួន​។​ ចិន​បាន​ក្តោប​យក​តំន​បន់​ថ្ម​ប៉ប្រះ​ទឹក​ និង​បាន​សាងសង់​វាល​យន្តហោះ​យោធា​ ដែល​បង្ក​ឱ្យ​មាន​កំហឹង​ទាមទារ​ដោយ​មេដឹកនាំ​វៀតណាម​ និង​ប្រទេស​ហ្វី​លី​ពី​ន​។​

​លោក​ Quang​ និយាយ​ថា​៖​ «​សមុទ្រ​ចិន​ខាងត្បូង​ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​វា​មិន​ត្រឹមតែ​បាន​នាំ​មក​នូវ​ផលប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រជាជាតិ​ក្នុង​តំបន់​នោះ​ទេ​ តែ​សមុទ្រ​ចិន​ខាង​ត្បួ​ង​ក៏​មាន​សារៈសំខាន់​ចាំបាច់​ដើម្បី​ដឹក​ជញ្ជូន​តាម​សមុទ្រ​ ហើយ​វា​ក៏​ជា​ផ្លូវអាកាស​នៃ​ពិភពលោក​ផង​ដែរ​»​។​ ​ប៉ុន្តែ​«​ការ​អភិវឌ្ឍ​គួរ​ឱ្យ​បារម្ភ​នា​ចុង​ក្រោយ​នេះ​ មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​បរិស្ថាន​ សន្តិសុខ​ក្នុង​តំបន់​នេះ​ ជា​ពិសេស​គឺ​សន្តិសុខ​ និង​សុវត្ថិភាព​ផ្លូវ​សមុទ្រ​ និង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ និង​ការ​ហោះហើរ​»​

លោក​ក្វា​ង​ព្រមាន​ថា​៖«​ករណី​ជម្លោះ​ប្រដាប់​អាវុធ​ យើង​មិន​គួរ​អនុញ្ញាត​ឱ្យ​មាន​អ​ស្ថេ​រ​ភាព​នៅ​ក្នុង​តំបន់​នោះ​ទេ​ ព្រោះថា​និង​គ្មាន​អ្នក​ឈ្នះ​ និង​អ្នក​ចាញ់​នោះ​ទេ​ ប៉ុន្តែ​គឺ​មាន​តែ​អ្នក​ឈឺចាប់​"» ។​

សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters
សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters

លោក​ Tran​ Dai​ Quang​ បាន​និយាយ​ដូច្នេះ​ ទៅ​កាន់​អ្នកការទូត​ សាស្ត្រាចារ្យ​ និង​និស្សិត​ នៅ​ក្នុង​វេទិកា​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ ISEAS​ Yusof​ Ishak(​អ៊ី​ហ្សី​ស​ យូ​ហ្សូ​ក​ អ៊ី​ហ្សា​ក់​)​  ។​

​ប្រទេស​ចំនួន​បួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ មាន​ប្រ៊ុ​យ​ណេ​,​ ម៉ា​ឡេ​ស៊ី​,​ ហ្វី​លី​ពី​ន​ និង​ប្រទេស​វៀតណាម​ -​ ព្រមទាំង​តៃវ៉ាន់​បាន​ទាមទារ​ដែនសមុទ្រ​នេះ​ដូច​គ្នា​។​

​វៀតណាម​ ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​អ្នក​រិះគន់​ខ្លាំង​ជាងគេ​ ចំពោះ​ចិន​ដែល​ទាមទារ​យក​ទឹកដី​ដែល​មាន​ជំ​លោះ​នោះ​។​ កាលពី​ឆ្នាំ​ ២០១៤​ ប្រទេស​ចិន​បាន​ផ្លាស់​ប្តូរ​ការដ្ឋាន​ខួង​ប្រេង​មួយ​ចូល​ទៅ​ក្នុង​ទឹកដី​ដែល​មាន​ជម្លោះ​ដ៏​ចម្រូងចម្រាស​ ដែល​ជំរុញ​ឱ្យ​មាន​កុបកម្ម​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ​។​

​ជាង​នេះ​ទៅ​ទៀត​ ចិន​បាន​ធ្វើ​សកម្មភាព​ក្នុង​សមុទ្រ​ដែល​មាន​កំពុង​មាន​ជំ​លោះ​ ដែល​ប្រការ​នេះ​នាំ​ឱ្យ​មានការ​រិះគន់​ពី​សហរដ្ឋអាមេរិក​ ហើយ​សហរដ្ឋអាមេរិក​នឹង​ធានា​ស្វែងរក​ឱ្យ​បាន​នូវ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​តាម​ផ្លូវទឹក​ជំ​លោះ​នោះ​ ដែល​ដែនទឹក​ជំ​លោះ​នោះ​ជា​ច្រក​ពាណិ ជ្ជកម្ម​ពិភពលោក​មួយ​ អាច​មាន​សមត្ថភាព​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​ ៥​ ពាន់​ពាន់​លាន​ដុល្លារ​ប្រចាំឆ្នាំ​លើ​នាវាចរណ៍​ដែល​បាន​ឆ្លងកាត់​។​
​យ៉ាងណា​ជំ​លោះ​សមុទ្រ​ចិន​ខាងត្បូង​ បាន​ជំរុញ​ឱ្យ​មាន​ភាព​តានតឹង​រវាង​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ខ្លួនឯង​ ដែល​អាស៊ាន​បរាជ័យ​ក្នុង​ឯកភាព​គ្នា​ធ្វើ​សកម្មភាព​ភាព​ប្រឆាំង​និង​ក្រុង​ប៉េ​កាំ​ង​។​

​កាលពី​ខែ​មុន​ ប្រទេស​ហ្វី​លី​ពី​ន​បាន​ឈ្នះក្តី​ប្រឆាំង​នឹង​ចិន​ ដោយ​ម​ជ្ឈឹ​ត្ត​ការ​អន្តរ​ក្រុង​ឡា​អេ​ដែល​មានការ​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ បាន​ច្រាន​ចោលការ​អះអាង​ក្រុង​ប៉េ​កាំ​ង​ ដែល​ទាមទារ​ដែនសមុទ្រ​នោះ​។​

​ប៉ុន្តែ​ចិន​វិញ​ ក៏​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​សវនាការ​ និង​បាន​បដិសេធ​មិន​ព្រម​ទទួលស្គាល់​សេចក្តីសម្រេច​នេះ​ដែរ​៕ ​ប្រភព​៖CNA

Share

Image
Image
Image