en     km
en     km

គ​.​ជ​.​ប​ ធានា​ថា​ ទិន្នន័យ​ តួលេខ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​គ្មាន​ ការ​ចូល​ទៅ​លួច​បាន​ឡើយ​

Share

​ភ្នំពេញ៖ មន្ត្រី​ គ​.​ជ​.​ប​ អះអាង​ថា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ដែល​មានការ​សហការ​ បច្ចេកទេស​ពី​ប្រទេស​ជប៉ុន​ និង​សហភាព​អ៊ឺ​រ៉ុ​ប​ ដោយ​បញ្ជូន​ទិន្នន័យ​តាម​អ៊ី​ន​ធ័​រ​ណែ​ត​ នឹង​មិន​មាន​អ្នក​ចូល​លួច​ទេ​។​

NEC-ERA-CAMBODIAការ​ថ្លែង​ដូចនេះ​ក្នុង​ កម្មវិធី​សិក្ខាសាលា​ស្ដី​ពី​ នីតិវិធី​ និង​ច្បាប់បោះឆ្នោត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​៣០​ខែសីហា​នេះ​។​ រាយការណ៍​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​៖​

 

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នឹង​ចាប់ផ្តើម​ដំណើរការ​ នៅ​ថ្ងៃ​ទី​ ០១​ខែកញ្ញា​ឆ្នាំ​២០១៦​ ដោយ​បញ្ជូន​ទិន្នន័យ​ តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណែ​ត​ ហើយ​សម្រាប់​នៅ​តាម​ បណ្តា​ខេត្ត​ ឆ្ងាយៗ​ បញ្ជូន​តាម​ប្រព័ន្ធ​ អ៊ី​ន​ធ័​រ​ណែ​ត​ដោយ​ប្រើ​ Modem​ និង​ ស៊ី​មកា​ត​ចំនួន​ ៣​ប្រព័ន្ធ​។​

​ជុំវិញ​នឹង​ច​ម្ង​ល់​ចំពោះ​ការ​ធានា​សុ​ត្ថិ​ភាព​ ពេល​ប​ញ្ជូ​ល​ទិន្នន័យ​ ការពារ​មិន​ឲ្យ​មានការ​ លួច​ទិន្នន័យ​បាន​។​ លោក​ សោម​ សូ​រី​ដា​ អគ្គលេខាធិការ​ង​ គ​.​ជ​.​ប​ អះអាង​ថា​ការ​ចុះបញ្ជី​នេះ​មានការ​សិក្សា​ខ្ពស់​ ជា​ពិសេស​ជំនាញ​បច្ចេកទេស​ជប៉ុន​។​

​លោក​បាន​បន្ត​ថា​ គ​.​ជ​.​ប​ ធានា​ថា​ការ​បញ្ជូន​ទិន្នន័យ​គ្មាន​ការ​ចូល​ទៅ​លួច​បាន​ឡើយ​។«​ការ​បញ្ជូន​ទិន្នន័យ​នេះ​មាន​ ការ​សិក្សា​ខ្លាំង​ណាស់​ពិសេស​អ្នកជំនាញ​បច្ចេកទេស​ ជប៉ុន​ គាត់​ប្រយ័ត្នប្រយែង​ខ្លាំ​ណាស់​ គឺ​ជប៉ុន​ អ​ញ្ចឹ​ង​ដំណើរការ​ផ្ទៀងផ្ទាត់​ គ​.​ជ​.​ប​ ការ​ធានា​បញ្ជូន​ទិន្នន័យ​មិន​មានការ​លួច​ទិន្នន័យ​ បញ្ជី​បោះ​ឆ្នោត​បាន​ឡើយ​។​ ដោយ​ប្រើ​Modem​ ធានា​ថា​គ្មាន​អ្នក​ចូល​លួច​បាន​ទេ​»​។​

​ជុំវិញ​បញ្ហា​នេះ​លោក​ សំ​ គុ​ន្ធា​មី​ នាយក​ប្រ​តិ្ត​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ (​ហៅ​កាត់​ថា​ និ​ច​ហ្វិ​ច​)​ មាន​ប្រសាសន៍​ថា​ លោក​បារម្ភ​ចំពោះ​ ការ​បញ្ជូន​ទិន្នន័យ​ តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណែ​ត​ ព្រោះ​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​កម្ពុជា​មិនសូវ​មាន​សុ​វត្តិភាព​។​

​លោក​ បន្ត​ថា​ គ​.​ជ​.​ប​ គួរតែ​ត្រួតពិនិត្យ​នៅ​ចំពោះ​ការ​ ផ្ញើ​ ទិន្នន័យ​និង​ក្រុមហ៊ុនទូរស័ព្ទ​ឲ្យ​បាន​ល្អ​ដើម្បី​ធានា​ ឲ្យ​មានការ​ជឿជាក់​របស់​ប្រជា​ព​រដ្ឋ​។«​គ​.​ជ​.​ប​ គួរតែ​ពិនិត្យ​ប្រព័ន្ធ​ផ្ញើរ​ និង​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​ ដើម្បី​ធានា​មាន​សន្តិសុខ​ក្នុង​ការ​ផ្ញើរ​ ទី​២​ គ​.​ជ​.​ប​ គួរ​ត្រួតពិនិត្យ​មន្ត្រី​ចុះ​ឈ្មោះ​ពេល​ដែល​គាត់​បញ្ជូន​ទិន្នន័យ​ ជៀសវាង​ការ​បញ្ជូន​មក​មានការ​កកស្ទះ​»​។​

​ចំនែក​លោក​ សូរ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ បាន​មាន​ប្រសាសន៍​ថា​ សុវត្ថិភាព​ ស៊ី​មកា​ត​ប្រព័ន្ធ​ទូរស័ព្ទ​មិនសូវ​ល្អ​ហើយ​ករណី​ គ​.​ជ​.​ប​ ត្រូវ​តែ​ធានា​ឲ្យ​បាន​នៅ​ពេល​បញ្ជូន​ទិន្នន័យ​តាម​ប្រព័ន្ធ​ អ៊ី​ន​ធ័​រ​ណែ​ត​ ដើម្បី​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​មាន​ទំនុកចិត្ត​លើ​ គ​.​ជ​.​ប​។​«​គ​.​ជ​.​ប​ មាន​អំណាច​ក្នុង​ការ​ពិភាក្សា​ជាមួយ​បណ្តាញ​ប្រព័ន្ធ​ទូរស័ព្ទ​ ដែល​ត្រូវ​ប្រើប្រាស់​ នោះ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​សុវត្ថិភាព​ ត្រូវ​ប្រាកដ​ថា​ឈ្មោះ​ទាំង​អស់នោះ​មិន​ត្រូវ​បាន​គេ​ឬ​គេ​បំផ្លាញ​ចោល​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណែ​ត​»​។​

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ឆ្នាំ​នេះ​ ក្រោម​ការ​ឧបត្ថម្ភ​ របស់​អ្នកជំនាញ​ មក​ពី​ប្រទេស​ជប៉ុន​ និង​ សហភាព​អឺរ៉ុប​ ដោយ​មាន​ ការ​ប្រើ​ទិន្នន័យ​ តាម​កុំព្យូទ័រ​ ដែល​គេ​រំពឹង​ថា​ មាន​តម្លាភាព​ ហើយ​ការ​លួច​បន្លំ​ នឹង​មិន​អាច​មាន​ទៀត​ទេ​។​ ជាមួយ​គ្នា​នេះ​ ពលរដ្ឋ​ខ្មែរ​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​ ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ អាច​មាន​ចំនួន​ ជិត​១០​លាន​នាក់​។​

​នៅ​ពេល​ជាមួយ​គ្នា​នេះ​ គណបក្សប្រឆាំង​ បាន​អះអាង​ថា​ខ្លួន​នឹង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ ជាង​២០០០​នាក់​ នៅ​តាម​ការិយាល័យ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​៕

Share

Image
Image
Image