en     km
en     km

កម្មការិនី​ ៣០០​ នាក់​ ស្វែងរក​អន្តរាគមន៍​ពី​ក្រសួង​ការងារ​ ករណី​ថៅកែ​បញ្ឈប់​ពី​ការងារ (មានវីដេអូ)​

Share

ភ្នំពេញ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​ ដុ​ង​ ឌូ​ ថេ​ក​ស្ថា​យ​ (​ខេ​ម​បូ​ឌា​)​ ស្ថិត​នៅ​ភូមិ​ ទឹកថ្លា​ សង្កាត់​ក្រាំ​ពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ប្រមាណ​ជាង​ ៣០០​នាក់​ ស្វែងរក​អន្តរាគមន៍​ ពី​រដ្ឋមន្ត្រីក្រសួង​ការងារ​ ករណី​ដែល​ថៅកែ​រោងចក្រ​ បញ្ឈប់​ពួក​គាត់​ពី​ការងារ​។​

កម្មការិនីរោងចក្រកាត់ដេរ ដុង ឌូ ថេកស្ថាយ (ខេមបូឌា) ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ក្រំាពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណជាង ៣០០នាក់ ស្វែងរកអន្តរាគមន៍ ពីរដ្ឋមន្រ្តីក្រសួងការងារ
កម្មការិនីរោងចក្រកាត់ដេរ ដុង ឌូ ថេកស្ថាយ (ខេមបូឌា) ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ក្រំាពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណជាង ៣០០នាក់ ស្វែងរកអន្តរាគមន៍ ពីរដ្ឋមន្រ្តីក្រសួងការងារ

ការ​រក​អន្តរាគមន៍​នេះ​ធ្វើ​ទ្បើ​ង​នៅ​ខាង​មុខក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​ ៣០​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖​

 

​ក្រុម​កម្មការិនី​រោងចក្រ​ ដុ​ង​ ឌូ​ ថេ​ក​ស្ថា​យ​ (​ខេ​ម​បូ​ឌា​)​ ប្រមាណ​ជាង​ ៣០០​នាក់​ បាន​អង្គុយ​ក្រោម​កំ​ដៅ​ថ្ងៃ​ដើម្បី​ស្នើ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​ អ៊ិ​ត​ សំ​ហេង​ ជួយ​ឱ្យ​ពួក​គេ​បាន​ចូល​ធ្វើការ​ងារ​វិញ​ ព្រោះ​ថៅកែ​រោងចក្រ​មួយ​នេះ​បាន​បញ្ឈប់​ពួក​គេ​ពី​ការងារ​។​

​ក្រុម​កម្មការិនី​បាន​អះអាង​ថា​ មូលហេតុ​ដែល​ថៅកែ​រោងចក្រ​ បញ្ឈប់​ពួក​គេ​ពី​ការងារ​នោះ​ ដោយសារ​កន្លង​មក​ពួក​គាត់​ធ្លាប់​ចេញ​ធ្វើ​កូដកម្ម​ ដោយ​ជំរុញ​ឱ្យ​ ថៅកែ​រោងចក្រ​នេះ​ គោរព​លក្ខ​ណ្ឌ​ការងារ​។​ បន្ថែម​ពី​នេះ​ទៀត​ពួក​គេ​អះអាង​ថា​ក្រុមហ៊ុន​ បញ្ឈប់​ពួក​គាត់​ពី​ការងារ​ ដោយ​ចោទ​ថា​ធ្វើ​កូដកម្ម​ បោះបង់​ការងារ​ចោល​។​

​កម្មការិនី​ម្នាក់​ក្នុង​ចំណោម​កម្មការិនី​ជា​ច្រើន​ រយ​នាក់​គឺ​ អ្នកស្រី​ ឌឹ​ម​ ស្រី​ពៅ​  បាន​ផ្តល់​បទ​សម្ភាសន៍​ ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ គោលបំណង​សំខាន់​ដែល​ឡើង​មក​ក្រសួង​ការងារ​នៅ​ថ្ងៃនេះ​ គឺ​ដើម្បី​ឱ្យ​ក្រសួង​ការងារ​ ជួយ​អន្តរាគមន៍​ ករណី​ដែល​អ្នកស្រី​ថា​ ថៅកែ​រំលោភ​បំពាន​សិទ្ធិ​របស់​ពួក​គេ​។​ ជាង​នេះ​ទៅ​ទៀត​គឺ​អ្នកស្រី​ចង់ឱ្យ​ក្រសួង​ការងារ​ ជួយ​ឱ្យ​ពួក​គាត់​បាន​ចូល​ធ្វើការ​ងារ​វិញ​។​

​អ្នកស្រី​ ឌឹ​ម​ ស្រី​ពៅ​ បន្ត​ថា​ប្រសិនបើ​ក្រសួង​ការងារ​មិន​អាច​រក​ដំណោះស្រាយ​ជូន​ក្រុម​កម្មការិនី​បាន​នោះ​ពួក​គាត់​នឹង​ រក​អន្តរាគមន៍​ ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​

​យ៉ាងណា​អ្នកស្រី​ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍​ពី​ករណី​នេះ​ឱ្យ​បាន​ឆាប់​បំផុត​។​

​អ្នកស្រី​ ឌឹ​ម​ ស្រី​ពៅ​ ៖«​គាត់​ថា​ពួក​ខ្ញុំ​បោះបង់​ការងារ​ចោល​ ដល់​ពេល​ចឹ​ង​ទៅ​ពួក​ខ្ញុំ​អត់​មាន​បោះបង់​ការងារ​ចោល​ទេ​ ដោយសារ​ពួក​គាត់​កៀបសង្កត់​ពួក​ខ្ញុំ​ពេក​ ហើយ​គាត់​ផ្លាស់​ប្តូរ​ស្រេច​ចិត្ត​ខ្ញុំ​នៅ​ ទៅ​ចូល​ទៅ​ ចូល​ទៅ​អត់​មានការ​ងារ​ធ្វើ​ផង​ហ្នឹង​ ចូល​ទៅ​គេ​ដេញ​ចេញ​ក្រៅ​ ពេល​ខ្ញុំ​ចូល​ទៅ​គេ​ថា​អត់​មាន​ឥ​វ៉ា​ន់​ ឱ្យ​ពួក​ខ្ញុំ​ធ្វើ​ទេ​អ្នក​កូដកម្ម​អត់​មាន​ធ្វើ​ទេ​ តែ​អ្នក​នៅ​ក្នុង​ផលិតកម្ម​ហ្នឹង​ មាន​ធ្វើ​សម្រាប់​ពួក​ខ្ញុំ​អត់​មានអី​ធ្វើ​ទេ​ ៧០០-៨០០​ នាក់​ ពួក​ខ្ញុំ​នៅ​តែ​ទាមទារ​រហូត​ទាល់តែ​មាន​ដំណោះស្រាយ​ឱ្យ​ខ្ញុំ​ »​។​

​ចំណែក​មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ លោក​ ស៊ុត​ ចិត្រ​ ដែល​បាន​ ស្ថិត​នៅ​ទីតាំង​នោះ​ដែរ​ បាន​ផ្តល់​បទ​សម្ភាសន៍​ ជាមួយ​អ្នក​សារព័ត៌មាន​ថា​ ការ​បញ្ឈប់​ក្រុម​កម្មការិនី​នេះ​ ទំនង​មក​ពី​ក្រុម​កម្មការិនី​ បាន​ចេញ​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​គោរព​លក្ខ​ណ្ឌ​ការងារ​។​

​លោក​ ស៊ុត​ ចិត្រ​ គូសបញ្ជាក់​ថា​ទ​ង្វើ​របស់​ថៅកែ​រោងចក្រ​នេះ​ មិន​ស្រប​ទៅ​តាម​នីតិវិធី​ច្បាប់​នោះ​ទេ​។​

​លោក​ ស៊ុត​ ចិត្រ​៖​ «​មូលហេតុ​ចម្បង​ដែល​យើង​បានដឹង​ពី​សាច់​រឿង​ ដោយសារ​តែ​បងប្អូន​កូដកម្ម​មួយ​ខែ​ហើយ​ អត់​ទទួល​បាន​ដំណោះស្រាយ​អី​ទេ​ អ​ញ្ចឹ​ង​គាត់​យក​លេស​ថា​បងប្អូន​យើង​បោះបង់​ការងារ​ចោល​ដោយ​ខ្លួនឯង​ ដោយ​មិន​ចូល​បម្រើ​ការងារ​ ប៉ុន្តែ​នៅ​ក្នុង​ច្បាប់​នៅ​ពេល​ដែល​បងប្អូន​កូដកម្ម​ Log​ out​ ច្បាប់​មិន​ត្រូវ​បាន​ដាក់ទោស​ទណ្ឌ​ មិន​ត្រូវ​បាន​បញ្ឈប់​ បងប្អូន​កម្មករ​នៅ​ក្នុង​អំ​ទ្បុ​ង​ពេល​ កូដកម្ម​នោះ​ទេ​អ​ញ្ចឹ​ង​ការ​បញ្ឈប់​ របស់​ក្រុមហ៊ុន​យើង​ចាត់​ទុក​ថា​ជា​ការ​បញ្ឈប់​ មិន​ស្រប​តាម​នីតិវិធី​ច្បាប់​»​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ រដ្ឋបាល​រោងចក្រ​ កាត់ដេរ​ ដុ​ង​ឌូ​ ថេ​ក​ស្ថា​យ​ (​ខេ​ម​បូ​ឌា​)​ លោក​ ហ្វា​ង​ និយាយ​ថា​ខាង​ភាគី​រោងចក្រ​ មិន​បាន​បញ្ឈប់​ការងារ​ក្រុម​កម្មការិនី​នោះ​ទេ​ មា​តែ​ក្រុម​កម្មការិនី​ទេ​ ដែល​មិន​ចូល​បម្រើ​ការងារ​។​

កម្មការិនីរោងចក្រកាត់ដេរ ដុង ឌូ ថេកស្ថាយ (ខេមបូឌា) ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ក្រំាពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណជាង ៣០០នាក់ ស្វែងរកអន្តរាគមន៍ ពីរដ្ឋមន្រ្តីក្រសួងការងារ
កម្មការិនីរោងចក្រកាត់ដេរ ដុង ឌូ ថេកស្ថាយ (ខេមបូឌា) ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ក្រំាពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណជាង ៣០០នាក់ ស្វែងរកអន្តរាគមន៍ ពីរដ្ឋមន្រ្តីក្រសួងការងារ

ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​របស់​ក្រុម​កម្មការិនី​ថា​ ពួក​គេ​ចូល​ទៅ​រោងចក្រ​មិន​មានការ​ងារ​ធ្វើ​នោះ​ មន្ត្រី​រដ្ឋបាល​រូប​នេះ​ឆ្លើយ​តប​ថា​ ដោយសារ​ពុំ​មាន​អ្នកបញ្ជា​ទិញ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​មិន​ទាន់​មានការ​ងារ​ធ្វើ​។​ ទោះបីជា​យ៉ាងនេះ​ក្តី​ មន្ត្រី​រដ្ឋបាល​រូប​នេះ​សន្យា​ថា​នឹង​ព្យាយាម​ រក​អ្នកបញ្ជា​ទិញ​ ដើម្បី​ឱ្យ​ជួយ​ដល់​ក្រុម​កម្មការិនី​ មានការ​ងារ​ធ្វើ​ទ្បើ​ង​វិញ​។​

​លោក​ ហ្វា​ង​៖​ «​ក្រុមហ៊ុនរ​ប់ស​យើងខ្ញុំ​ មិន​បាន​បញ្ឈប់​កម្មករ​ ណា​ម្នាក់​នោះ​ទេ​ ទ្វារ​រោងចក្រ​ហ្នឹង​ ក៏​បើកចំហរ​ឱ្យ​ពួក​គាត់​ចេញចូល​បម្រើ​ការងារ​ហ្នឹង​ដែរ​ តែ​គាត់​ទេ​ដែល​អត់​ចូល​បម្រើ​ការងារ​ ចំពោះ​ខាង​ក្រុមហ៊ុន​វិញ​ហ្នឹង​ព្យាយាម​ ហ្នឹង​ជួយ​ធ្វើការ​បន្ត​ រក​ Order​ មក​ឱ្យ​ក្រុម​កម្មករ​ មក​ធ្វើការ​ជា​ធម្មតា​វិញ​ ប៉ុន្តែ​ដោយ​ទ្បែ​ក​ បងប្អូន​កម្មករ​ គាត់​អត់​ទាន់​មាន​អនុវត្ត​ តាម​ក្រុមហ៊ុន​ចាត់តាំង​មាន​ន័យ​ថា​ យើង​ឱ្យ​គាត់​ រង់ចាំ​សិន​ ប៉ុន្តែ​គាត់​អត់​មាន​រង់ចាំ​ដាច់ខាត​ ត្រូវ​តែ​ទទួល​ពួក​គាត់​ ដាច់ខាត​ត្រូវ​តែ​ឱ្យ​ចូល​ធ្វើ​ការងារ​តែ​ម្តង​ »​។​

​ជុំវិញ​នឹង​ការ​ប្តឹង​តវ៉ា​នេះ​ដែរ​ អគ្គលេខាធិការ​ង​នៃ​គណៈកម្មការ​ ដោះស្រាយ​កូដកម្ម​-​បាតុកម្ម​ និង​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ​ លោក​ វង្ស​ សុវណ្ណ​ មាន​ប្រសាសន៍​ថា​ គណៈកម្មការ​ដោះស្រាយ​ កូដកម្ម​-​បាតុកម្ម​ បាន​ទទួលយក​ញ្ញត្តិ​ របស់​ក្រុម​កម្មការិនី​រួច​ហើយ​។​

​លោក​ បន្ត​ថា​ទាក់ទង​នឹង​សំណុំរឿង​នេះ​ដែរ​ ក្រុមការងារ​របស់​លោក​កំពុង​តែ​ចាត់ការ​ ពី​រឿង​នេះ​ដោយ​បាន​ចុះ​ទៅ​សម្របសម្រួល​ភាគី​ទាំង​ពីរ​។​

​លោក​ វង្ស​ សុវណ្ណ​ បន្ថែម​ទៀត​ថា​ សំណុំរឿង​នេះ​នឹង​អាច​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ឱ្យ​ជួយ​ដោះស្រាយ​ ហើយ​លោក​ថា​នឹង​ជួយ​ព​ន្លឿ​ន​បញ្ជូន​សំណុំរឿង​នេះ​ ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ឱ្យ​បាន​ឆាប់​បន្ថែម​ទៀត​។

«​ថ្ងៃនេះ​ដូច​មាន​មន្ត្រី​យើង​ចុះ​ទៅ​ថ្ងៃ​ហ្នឹង​ដែរ​ ចុះ​ទៅ​ស្រាវជ្រាវ​ ក៏​ដូច​ជា​ណែនាំ​ភាគី​ទាំង​ពីរ​នៅ​រោងចក្រ​ហ្នឹង​ផ្ទាល់​ តាមដាន​ចុះ​ទៅ​ហើយ​ លទ្ធផល​ហ្នឹង​តាម​មើល​ការងារ​ហ្នឹង​ប្រហែលជា​ត្រូវការ​ដំណាក់កាល​របស់​វា​ តាម​ខ្ញុំ​មើល​កិច្ចការ​ហ្នឹង​ពីព្រោះ​ឥលូវ​ ភាគច្រើន​ក្រុមហ៊ុន​ស្នើ​ឱ្យ​អនុវត្ត​តាម​ គោលការណ៍​ផ្លូវច្បាប់​ រឿង​ហ្នឹង​វា​ត្រូវ​តាម​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ អ​ញ្ចឹ​ង​រឿង​ហ្នឹង​ឆ្លង​យន្តការ​ហ្នឹង​សិន​ហើយ​តាម​មើល​ ឥលូវ​កន្លែង​ក្រុមហ៊ុន​ហ្នឹង​ថា​មិន​ទាន់​មានការ​ងារ​ឱ្យ​បងប្អូន​ធ្វើការ​នៅ​ទ្បើ​យ​នោះ​ដែរ​ »​។​

​សូម​ជម្រាប​ថា​ លិខិត​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ដែល​ដាក់​ជូន​ រដ្ឋមន្ត្រីក្រសួង​ការងារ​ ចុះ​ថ្ងៃ​ទី​ ៣០​ខែសីហា​ ឆ្នាំ​២០១៦​បានឱ្យ​ដឹង​ថា​ កម្មករនិយោជិត​នៃ​រោងចក្រ​កាត់ដេរ​ ដុ​ង​ឌូ​ ថេ​ក​ស្ថា​យ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សួន​វឌ្ឍនៈ​២​ ភូមិ​ទឹកថ្លា​ សង្កាត់​ក្រាំ​ពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​ផ្ទុះ​ការ​តវ៉ា​ចាប់តាំងពី​ថ្ងៃ​ទី​០១​ខែសីហា​ ឆ្នាំ​២០១៦​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។​

​នៅ​ថ្ងៃ​ទី​ ២៩​ខែសីហា​ ឆ្នាំ​២០១៦​ កម្មករនិយោជិត​ បាន​នាំ​គ្នា​មក​ទីស្នាក់ការ​កណ្តាល​ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ឱ្យ​ ជួយ​អន្តរាគមន៍​ ករណី​ក្រុមហ៊ុន​បញ្ឈប់​ពួក​គាត់​អស់​ជា​ច្រើន​រយ​នាក់​ពី​ការងារ​ ដោយ​ចោទ​ថា​កូដកម្ម​ បោះបង់​ការងារ​ចោល​។​

​តាម​លិខិត​ដដែល​នេះ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ សង្កេត​ឃើញ​ថា​ ទ​ង្វើ​របស់​និយោជក​គឺជា​ការ​រំលោភ​បំពាន​មក​លើ​សិទ្ធិ​សេរីភាព​កម្មករនិយោជិត​ និង​រំលោភ​ទៅ​លើ​ច្បាប់​ស្តី​ពី​ការងារ​យ៉ាងធ្ងន់ធ្ងរ​។​

​បើ​យោងសេចក្តី​ប្រកាស​ព័ត៌មាន​ របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ដែល​វិទ្យុ​ស្ត្រី​ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី​ ៣០​ខែសីហា​  កម្មករនិយោជិត​នៃ​រោងចក្រ​កាត់ដេរ​ ដុ​ង​ឌូ​ ថេ​ក​ស្ថា​យ​ (​ខេ​ម​បូ​ឌា​)​ ខូ​ អិ​ល​ធី​ឌី​ នឹង​ធ្វើការ​ដង្ហែរ​ក្បួន​មក​កាន់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​ថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ទី​ ៣១​ខែសីហា​ ស្អែក​នេះ​វេលា​ម៉ោង​ ៨:​ ៣០​ នាទី​ព្រឹក​  បន្ទាប់​ពី​ការ​ដង្ហែរ​ក្បួន​មក​ថ្ងៃនេះ​ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​៕

Share

Image
Image
Image