en     km
en     km

រដ្ឋមន្ដ្រី​ព័ត៌មាន​ទទូច​ឲ្យ​អ្នកកាសែត​កុំ​បំប៉ោង​ព័ត៌មាន​ថ្ងៃ​បោះ​ឆ្នោត​

Share

ភ្នំពេញ៖ ​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ទទូច​ដល់​អ្នក​សារព័ត៌មាន​ បញ្ចៀស​ឲ្យ​បាន​នូវ​ការ​បញ្ចេញ​ព័ត៌មាន​ ឬ​ការ​ធ្វើ​អត្ថាធិប្បាយ​ដោយ​កុំ​បំប៉ោង​សភាពការណ៍​ នៅ​ក្នុងអំឡុងពេល​បោះ​ឆ្នោត​ដែល​នាំ​ឲ្យ​មានការ​ភ័ន្ដ​ច្រឡំ​ដល់​សារ​ធារ​ណៈ​មតិ​មួយ​ចំនួន​។​

លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន។រូបភាព WMC
លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន។រូបភាព WMC

​លោក​ ខៀវ​ កា​ញ្ញា​រិ​ទ្ធ​ បាន​ថ្លែង​ដូចនេះ​ ក្រោយ​ពី​បញ្ចប់​កម្មវិធី​សិក្ខាសាលា​ ស្ដី​ពី​ នីតិវិធី​ និង​ច្បាប់បោះឆ្នោត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​៣០​ សីហា​នេះ​ ។​

​លោក​ ខៀវ​ កា​ញ្ញា​រិ​ទ្ធ​ បាន​បញ្ជាក់​ដូចនេះ​ថា​៖«​ជា​ធម្មតា​នៅ​ថ្ងៃ​បោះ​ឆ្នោត​ ជា​ធម្មតា​គេ​សុំ​ឲ្យ​អ្នកកាសែត​នៅ​ស្ងាត់ស្ងៀម​ ដោយ​យើង​ដឹង​ហើយ​ថា​ ការ​បោះ​ឆ្នោត​ បួន​ ប្រាំ​លើក​មកនេះ​ យើង​ដឹង​ថា​ របៀប​ផ្សព្វផ្សាយ​មាន​ពីរ​បែប​ ទី​១​ ការ​ផ្សព្វផ្សាយ​ដោយ​គ្រាន់តែ​យក​មនុស្ស​ ពីរ​ បី​នាក់​មក​ដើម្បី​បំប៉ោង​សំឡេង​ធំ​ ដូច្នេះ​ហើយ​វា​ហាក់ដូចជា​ប៉ះពាល់​លើ​ការ​ប្រព្រឹត្ដិ​ទៅ​លើ​ការ​បោះ​ឆ្នោត​ ខ្ញុំ​មិន​និយាយ​ជំនួស​គ​.​ជ​.​ប​ ទេ​ ប៉ុន្ដែ​និយាយ​រួម​គឺ​យើង​ស្នើរ​សុំ​ឲ្យ​មានការ​ស្ងាត់ស្ងៀម​ តែ​ពេល​ក្រោយ​ពេល​បិទ​ហិប​ឆ្នោត​ ហើយ​ទើប​អ្នកកាសែត​ធ្វើ​អត្ថាធិប្បាយ​អ្វី​ផ្សេង​បាន​ទៀត​»​។​

នៅ​ក្នុង​ពិធី​នេះ​ដែរ​ អគ្គលេខាធិការ​រង​ម្នាក់​នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ បាន​អះអាង​ថា​ ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ឆ្នាំ​នេះ​ ធានា​បាន​មិន​ឲ្យ​មានការ​ផ្ទុះ​រឿង​ខុស​ប្រក្រតី​អ្វី​ទេ​ ដូច​ជា​ការ​លួច​ទិន្នន័យ​តួលេខ​សន្លឹក​ឆ្នោត​ជាដើម​ ។​

ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​ ២០១៧​ និង​ ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​ ២០១៨​ ដែល​គេ​រំពឹង​ថា​ មាន​អ្នក​សង្កេតការណ៍​អន្ដរជាតិ​ ជា​ច្រើន​ចូលរួម​មក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ផង​ដែរ​ នោះ​នឹង​ទទួល​បានការ​លើកទឹកចិត្ដ​ពី​អ្នកបោះឆ្នោត​ និង​បក្សនយោបាយ​ដែល​ពាក់ព័ន្ធ​ ៕

Share

ព័ត៌មានទាក់ទង

Image