en     km
en     km

អ្នកនាំពាក្យ​គ​.​ជ​.​ប​៖​ គ​.​ជ​.​ប​ បាន​ត្រៀម​រួច​ហើយ​ ដើម្បី​យុទ្ធនាការ​ ចុះឈ្មោះ​​បោះ​ឆ្នោត​ទូ​ទាំង​ប្រទេស​

Share

ភ្នំពេញ៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ អះអាង​ថា​ស្ថាប័ន​ គ​.​ជ​.​ប​ បាន​ត្រៀម​ ដើម្បី​បើក​យុទ្ធនាការ​ ចុះ​ឈ្មោះ​បោះ​ឆ្នោតក្រុមប្រឹក្សា​ ឃុំ​សង្កាត់​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ នៅ​ថ្ងៃ​ទី​០១​ខែកញ្ញា​ ដល់​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា​ ខាង​មុខ​បាន​សព្វគ្រប់​ហើយ​។​

លោក​ ហង្ស​ ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​
លោក​ ហង្ស​ ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​

លោក​ ហង្ស​ ពុទ្ធា​ បាន​បញ្ជាក់​ដូចនេះ​ នៅ​ពេល​លោក​ចូលរួម​នៅ​ក្នុង​កម្មវិធី​សិក្ខាសាលា​ ស្តី​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ កាល​ថ្ងៃ​ទី​ ២៩​ខែសីហា​ ឆ្នាំ​២០១៦​។​

​លោក​ ហង្ស​ ពុទ្ធា​ បាន​បញ្ជាក់​ថា​៖​ «​គ​.​ជ​.​ប​ បាន​ត្រៀម​កិច្ចការ​ របស់​ខ្លួន​រួចរាល់​ហើយ​ ដើម្បី​បើក​យុទ្ធនាការ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ ឃុំ​សង្កាត់​ នៅ​ទូ​ទាំង​ប្រទេស​»​។​

​ចំណែក​អ្នក​សង្កេតការណ៍​វិញ​  អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ថា​ អាច​ចុះ​ឈ្មោះ​បាន​នៅ​ កន្លែង​ខ្លួនចង់​ ចុះ​សង្កេតការណ៍​។​

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ​ប្រឹក្សា​ ឃុំ​សង្កាត់​ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​ ០១​ខែកញ្ញា​ ដល់​ថ្ងៃ​ទី​ ២៩​ខែវិច្ឆិកា​ខាង​មុខ​។​

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ឆ្នាំ​នេះ​ ក្រោម​ការ​ឧបត្ថម្ភ​ របស់​អ្នកជំនាញ​ មក​ពី​ប្រទេស​ជប៉ុន​ និង​ សហភាព​អឺរ៉ុប​ ដោយ​មាន​ ការ​ប្រើ​និ​ន្ន​ន័យ​ តាម​កុំព្យូទ័រ​ ដែល​គេ​រំពឹង​ថា​ មាន​តម្លា​ព​ ហើយ​ការ​លួច​បន្លំ​ នឹង​មិន​អាច​មាន​ទៀត​ទេ​។​ ជាមួយ​គ្នា​នេះ​ ពលរដ្ឋ​ខ្មែរ​មាន​អាយុ​១៨​ឆ្នាំ​ ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ អាច​មាន​ចំនួន​ ជិត​១០​លាន​នាក់​។​

​នៅ​ពេល​ជាមួយ​គ្នា​ គណបក្សប្រឆាំង​ បាន​អះអាង​ថា​ខ្លួន​នឹង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ ជាង​២០០០​នាក់​ នៅ​តាម​ការិយាល័យ​ ចុះ​បោះ​ឆ្នោត​ ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​៕

Share

Image
Image
Image