en     km
en     km

មន្ត្រី​កម្ពុជា​៖​ បើ​វៀតណាម​នៅ​តែ​ធ្វើ​ប៉ុស្តិ៍​ ឬ​ជីក​ស្រះ​ គឺ​កម្ពុជា​នឹង​ឱ្យ​រុះរើ​ចេញ​វិញ​ (មានសំឡេង)

Share

ភ្នំពេញ៖ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ លោក​ ទ្បុ​ង​ វិ​សា​លោ​ បាន​ថ្លែង​ថា​ ប្រសិនបើ​ប្រទេស​វៀតណាម​មិន​បញ្ឈប់​សង់​ប៉ុស្តិ៍​រដ្ឋបាល​ ឬ​ការ​ជីក​ស្រះ​នោះ​ទេ​ កម្ពុជា​នឹង​ស្នើ​ឱ្យ​រើ​ចេញ​ជា​បន្ទាន់​។​

border-kh-vn​ការ​ថ្លែង​ដូចនេះ​ បន្ទាប់​ពី​លោក​ ចេញពី​កិច្ចប្រជុំ​ចង្អៀត​រវាង​ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​គោក​ កម្ពុជា​-​វៀតណាម​ នៅ​ព្រឹក​ថ្ងៃ​ទី​  ២៩​ខែសីហា​ឆ្នាំ​២០១៦​នេះ​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​ អ្នកវិភាគ​ ថា​ដើម្បី​ឱ្យ​មាន​ភាព​ប្រាកដប្រជា​ គឺ​ ភាគី​ទាំង​២​ត្រូវ​ស្នើ​ឱ្យ​អ្នកជំនាញ​ប្រទេស​ ជួយ​ក្នុង​រឿង​នេះ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​

 

​លោក​ ទ្បុ​ង​ វិ​សា​លោ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌​មាននៅ​ថ្ងៃនេះ​ថា​ កំណត់​ទូត​ដែល​កម្ពុជា​បាន​ដាក់​ទៅ​វៀតណាម​ឱ្យ​បញ្ឈប់​សកម្មភាព​នានា​ និង​ការ​រំលោភ​បំពាន​មក​លើ​កម្ពុជា​ សង់​ប៉ុស្តិ៍​រដ្ឋបាល​  ការ​ជីក​ស្រះ​ និង​សាងសង់​ផ្លូវ​ជាដើម​។​

​ត្រង់​ចំនុច​នេះ​លោក​ បាន​អះអាង​ថា​ វៀតណាម​បាន​ទទួលយក​សំណើរ​របស់​ប្រទេស​កម្ពុជា​ទៅ​ពិភាក្សា​បន្ត​នៅ​អន្តរក្រសួង​របស់​ប្រទេស​ពួក​គេ​។​ ប៉ុន្តែ​លោក​ សង្កត់ធ្ងន់​ថា​ ប្រសិនបើ​វៀតណាម​នៅ​តែ​បន្តសកម្មភាព​រំលោភ​បំពាន​តាម​រយៈ​ការ​សាងសង់​ប៉ុស្តិ៍​រដ្ឋបាល​ ឬ​សាងសង់​ផ្លូវ​ជាដើម​នោះ​ លោក​នឹង​ឱ្យ​រុះរើ​ចេញ​វិញ​។​

លោក ទ្បុ​ង​ វិ​សា​លោ៖​ «​គេ​ថា​គេ​ចាំ​គេ​ទៅ​ប្រជុំ​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​គេ​ គេ​ឆ្លើយ​ប៉ុណ្ណឹង​ ខ្ញុំ​បាន​តវ៉ា​ថា​ប្រសិនបើ​ហ៊ាន​ធ្វើ​ខ្ញុំ​ឱ្យ​រុះរើ​ចេញ​ចប់​ហើយ​បើ​និយាយ​ជាមួយ​ពាក់ព័ន្ធ​ផង​»

​រដ្ឋលេខាធិការ​ក្រសួងការបរទេស​រូប​នេះ​ គូសបញ្ជាក់​ដែរ​ថា​ ទាក់ទង​នឹង​កំណត់​ទូត​របស់​កម្ពុជា​ដែល​បាន​ដាក់​ទៅ​ប្រទេស​វៀតណាម​ ហើយ​ប្រទេស​វៀតណាម​មិន​ដែល​បាន​ឆ្លើយ​តប​នោះ​ តាម​រយៈ​កិច្ចប្រជុំ​កម្ពុជា​-​វៀតណាម​ព្រឹក​មិ​ញ​នេះ​ភាគី​វៀតណាម​បាន​ទទួលយក​សំណើរ​របស់​កម្ពុជា​ទៅ​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​របស់​ប្រទេស​ពួក​គេ​ពី​ការ​ស្នើ​របស់​កម្ពុជា​ ។

លោក ទ្បុ​ង​ វិ​សា​លោ៖​ «​ខ្ញុំ​ថា​កំណត់​ទូត​យើង​សរសេរ​ទៅ​គេ​សរសេរ​មក​ ប៉ុន្តែ​វា​ធម្មតា​តែ​វា​វៀតណាម​គាត់​សរសេរ​មក​គាត់​ថា​នៅ​លើ​ទឹកដី​របស់​គាត់​អ​ញ្ចឹ​ង​យើង​ត្រូវ​បក​ទៅ​វិញ​វា​ឡើង​ច្រើន​ដោយសារ​វាត​ទល់​គ្នា​ចឹ​ង​ហើយ​ទី​បញ្ចប់​គាត់​ឆ្លើយ​ថា​សរុបសេចក្តី​គាត់​ឆ្លើយ​ថា​ចាំ​យក​ទៅ​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ អ​ញ្ចឹ​ង​ប៉ុណ្ណឹង​វា​គ្រប់គ្រាន់​ហើយ​គេ​ស្តាប់​គាត់​សិន​ព្រោះ​វា​ឆ្លើយឆ្លង​គ្នា​បើ​ឱ្យ​ឆ្លើយ​រហូត​តើ​ឆ្នាំ​ណា​ចប់​ មួយ​ថា​ដី​ខ្មែរ​ មួយ​ថា​ដី​វៀតណាម​ ឥលូវ​គាត់​សុខចិត្ត​បញ្ចប់រឿង​ដោយសារ​គាត់​យក​ទៅ​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​គាត់​»​។

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​ បណ្ឌិត​ មាស​នី​បាន​ផ្តល់​បទ​សម្ភាសន៍​ជា​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​កំណត់​ទូត​ព្រំដែន​កម្ពុជា​អាច​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​មុន​ ប៉ុន្តែ​លោក​ មាស​ នី​ គូស​បញ្ជក់​ថា​លទ្ធផល​ល្អ​ប្រសើរ​នេះ​ដែរ​លុះត្រាតែ​ប្រទេស​ទាំង​ពីរ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុ​ការ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន​ទ្បើ​ង​។​

​លោក​ មាស​ នី​ បន្ត​ថា​ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​កម្ពុជា​-​វៀតណាម​នោះ​គឺ​ត្រូវ​មាន​ភាគី​ទី​បី​ចូលរួម​គឺ​ប្រទេស​បារាំង​ ។​ប៉ុន្តែ​លោក​មិន​ទាន់​មាន​ជំនឿ​ចិត្ត​ថា​ប្រទេស​បារាំង​នឹង​អាច​រក​ដំណោះស្រាយ​ឱ្យ​កម្ពុជា​បាន​ល្អ​ប្រសើរ​នោះ​ទេ​ព្រោះ​កន្លង​បារាំង​ក៏​ធ្លាប់​បាន​កាត់​ទឹកដី​កម្ពុជា​ឱ្យទៅ​វៀតណាម​ផង​ដែរ​។​

​លោក​ មាស​ នី៖​ «​ពី​ដើម​មក​យើង​ឃើញ​ថា​វៀតណាម​ហាក់បីដូចជា​មិនសូវ​ខ្វល់​  ប៉ុន្តែ​ម្តងនេះ​ហេតុ​អី​ក៏​ប្រទេស​ទាំង​ពីរ​យល់ព្រម​ស្របគ្នា​ដើម្បី​សុំ​ជំនួយ​បច្ចេកទេស​ ឬ​ជំនួយ​ពី​ប្រទេស​បារាំង​ខ្ញុំ​គិត​ថា​បើសិនជា​ដើរ​ច្រក​ហ្នឹង​មែន​ ខ្ញុំ​គិត​ថា​ល្អ​ហើយ​បើសិនជា​បារាំង​ចូល​មក​ជួយ​សម្រេច​ធ្វើ​កិច្ចការ​ហ្នឹង​ ចង់ឱ្យ​សម្រេច​ម៉ា​ចប់​តែ​ម្តង​ប៉ុន្តែ​ថា​តើ​បារាំង​ហ្នឹង​យើង​គិត​ថា​ជា​ប្រទេស​មួយ​ដែល​យើង​ជឿ​ទុកចិត្ត​ប៉ុណ្ណា​ព្រោះ​អី​ពី​ដើម​បារាំង​ក៏​ធ្លាប់​មាន​ចូលរួម​ក្នុង​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម​ដែរ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​មាន​តែ​ជំរើស​ហ្នឹង​ទេ​ដែល​អាច​បញ្ចៀស​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​ហ្នឹង​បាន​ »​។​

​សូម​ជំរាប​ថា​កម្ពុជា​បាន​ប្តឹង​តវ៉ា​ដោយ​ដាក់​កំណត់​ទូត​ទៅ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ករណី​ដែល​ចោទ​ថា​វៀតណាម​បាន​រំលោភ​បំពាន​ព្រំដែន​កម្ពុជា​គឺ​ចាប់តាំងពី​ឆ្នាំ​២០១១​មក​ មាន​២៣​កំណត់​ទូត​ហើយ​៕


Share

ព័ត៌មានទាក់ទង

Image