ហ្វីលីពីន៖ ប្រធានាធិបតីហ្វ៊ីលីពីនលោក Rodrigo Duterte បានឱ្យដឹងថា យុទ្ធនាការបង្ហូរឈាមប្រឆាំងគ្រឿងញៀនរបស់លោក ដែលបានសម្លាប់អ្នកជាប់ពាក់ព័ន្ធករណីគ្រឿងញៀនប្រមាណ ១៨០០ នាក់កន្លងមកនេះ គឺមិនមានជាប់ទាក់ទិននឹងអំពើប្រល័យពូជសាសន៍នោះទេ ហើយលោកបញ្ជាក់ថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីចូលទៅកាន់ពន្ធនាគារ ប្រសិនមានអ្នកដាក់ពាក្យបណ្តឹងប្តឹងលោកពីករណីប្រល័យពូជសាសន៍នេះ។
យុទ្ធនាការបោសសំអាតគ្រឿងញៀនដ៏បន្ទាន់នេះ លោក Duterte បានប្រកាសផ្តល់រង្វាន់ ២លានប៉េសូ ឬស្មើនិង ៤២០០០ ដុល្លារ ដល់ជនណាម្នាក់ដែលបានសហការផ្តល់ព័ត៌មានពីមុខសញ្ញាចែកចាយគ្រឿងញៀនដល់រដ្ឋាភិបាល ដើម្បីឱ្យបង្កលក្ខណងាយស្រួលដល់កិច្ចប៉ូលិសឈានទៅកំណត់អត្តសញ្ញាណដើម្បីកម្ទេចសម្បុកគ្រឿងញៀន។
ប៉ូលីសបាននិយាយថា ជនសង្ស័យទាក់ទិនគ្រឿងញៀនយ៉ាងតិចណាស់ចំនួន ១៨០០ នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការបោសសំអាតថ្នាំញៀននេះ ក្នុងនោះរួមមានមនុស្ស ៧១២ នាក់ត្រូវបានបាញ់សម្លាប់ ក្នុងការប៉ះទង្គិចគ្នាជាមួយប៉ូលីស ជាមួយគ្នានេះក៏នៅសល់អ្នកដែលត្រូវសម្លាប់ផ្សេងទៀត ប៉ុន្តែនៅមិនទាន់អាចកំណត់កាលវេលាច្បាស់លាស់នោះទេ៕ ប្រភព៖The Jakarta Post