loader

​យុទ្ធសាស្ត្រ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាច​ណ៍​ ដោយ​ចាប់ផ្ដើម​ពី​យុវជន​អ្នកបើកបរ​ វ័យក្មេង​

អត្ថបទ​ជំនួយស្មារតី​សម្រាប់​អ្នក​សារ​ព័ត​មាន​

​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​កាកបាទក្រហម​ ខេត្តសៀមរាប​បាន​រៀបចំ​ បង្រៀន​ពី​«​មូលដ្ឋាន​នៃ​ការ​បើកបរ​ដោយ​សុវត្ថិភាព​ »​ដល់​យុវជន​អ្នកបើកបរ​វ័យក្មេង​ចំនួន​ ពីរ​លើក​ គឺ​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​មួយ​លើក​ និង​នៅ​សាខា​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​មួយ​លើក​ និង​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២២០​នាក់​ ។​

traffic-29​វគ្ក​បណ្ដុះបណ្ដាល​នេះ​ ក៏​មាន​កិច្ច​ សហការ​ជាមួយ​និង​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​ សាកល​វិទ្យា​ធិ​ការ​ និង​ដោយ​មានការ​ជួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​ពី​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​(IARD)​។

​នេះ​គឺជា​គំ​នឹ​ត​ផ្ដួចផ្ដើម​ថ្មី​មួយ​ ក្នុង​បរិបទ​ដែល​អ្នកបើកបរ​វ័យក្មេង​កាន់តែ​ច្រើន​ឡើងៗ​បាន​ក្លាយ​និង​កំពុង​តែ​ក្លាយទៅជា​អ្នក​កាន់​ដៃចង្កូត​បញ្ជារ​យានយន្ត​នៅ​លើ​ដងផ្លូវ​។

​របាយការណ៍​នៃ​ប្រព័ន្ធ​ព័ត​មាន​ជន​រង​គ្រោះ​ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ចេញផ្សាយ​ដោយ​គណ​ ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បានឱ្យ​ដឹង​ថា​ជិត​ពាក់កណ្ដាល​(៤៧%)​ នៃ​ចំនួន​ជន​រងគ្រោះថ្នាក់​ដល់​បាត់​បង់ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ គឺជា​យុវជន​វ័យក្មេង​អាយុ​ចន្លោះ​ពី​១៥​ ដល់​ ២៩​ឆ្នាំ​។​ នេះ​មាន​ន័យ​ថា​ក្រុម​យុវជន​ដែល​កំពុង​តែ​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ស្នង​វេន​បន្ដ​របស់​ប្រទេស​ជាតិ​ត្រូវ​បាន​រង​គ្រោះ​ដ៏​គួរ​ឲ្យ​សោកស្ដាយ​ហើយ​ ប្រទេស​ត្រូវ​ខាតបង់​ធនធានមនុស្ស​ និង​កម្លាំង​សកម្ម​ក្នុង​ការ​កសាង​ជាតិ​ ។​ ថែម​ពីលើ​នេះ​ទៀត​ តាម​របាយការណ៍​នៃ​ការ​ធ្វើ​អង្កេត​ប្រជាសាស្ត្រ​និង​សុខភាព​ឆ្នាំ​២០១៤ ប្រជាជន​កម្ពុជា​មាន​អត្រា​ប្រជាជន​វ័យក្មេង​ច្រើន​ គឺ៤៣%​នៃ​ប្រជាជន​សរុប​ក្នុង​ប្រទេស​ដែល​មាន​អាយុ​ចន្លោះ​តិច​ជាង​២០​ឆ្នាំ​គឺ​ មាន​ន័យ​ថា​ក្រុម​នេះ​នឹង​ចាប់ផ្ដើម​កាន់​ដៃចង្កូត​បញ្ជា​រយាន​ក្នុង​ជីវិត​រស់នៅ​របស់​គេ​នា​ពេល គឺ​ ការ​អប់រំ​ដល់​ពួក​គេ​ គឺជា​យុទ្ធសាស្ត្រ​មាន​លក្ខណៈ​យូរអង្វែង​ សំដៅ​ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពេល​អនាគត​។​traffic-291

​ក្នុង​ន័យ​នេះ​កាកបាទក្រហមកម្ពុជា​ រួម​ជាមួយ​ដៃគូ​នានា​ដូច​បាន​រៀបរាប់​បាន​រៀប​ចំការ​បណ្ដុះបណ្ដាល​នេះ​គឺ​ធ្វើ​ឡើង​ ក្នុង​គោលបំណង​ដើម្បី​៖

(១)​ រួមចំណែក​កាត់​បន្ថយ​ចំនួន​ជន​រង​គ្រោះ​ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ តាម​រយៈ​ការ​ផ្ដល់​នូវ​ព័ត​មាន​ ចំណេះដឹង​ និង​ដំណោះស្រាយ​សម​ស្រប​ គឺជា​មូលដ្ឋាន​ដល់​អ្នកបើកបរ​យានយន្ដ​គ្រប់​រូប​ឲ្យ​បានដឹង​ ជា​ពិសេស​ពី​មូលហេតុ​ធំៗ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ និង​កិច្ច​ប្រតិបត្តិ​ដែល​អាច​ជៀស​ពី​គ្រោះថ្នាក់​។​
(២)​ឲ្យ​យុវជន​ទើប​ចាប់ផ្ដើម​ពេញវ័យ​ និង​ចាប់ផ្ដើម​កាន់​ដៃចង្កូត​យាន​លើក​ដំបូងៗ​នៃ​ជីវិត​បណ្ដុះ​បាន​នូវ​វប្ប​ធ៌​ម​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ជា​ពិសេស​អនុវត្ត​បាន​នូវ​វិធានការ​បើកបរ​ដោយ​សុវត្ថិភាព​តាម​រយៈ​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ឲ្យ​តម្លៃ​ពី​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន​ និង​អ្នក​ដទៃ​។​
(៣)​ ឲ្យ​យុវជន​វ័យក្មេង​ដែល​មាន​ចំនួន​ច្រើន​លើសលប់​ក្នុង​សង្គម​ និង​ជា​អនាគត​នៃ​សង្គម​ ធ្វើ​ជា​គម្រូ​ក្នុង​ថ្នាក់រៀន​  ក្នុង​គ្រួសារ​ និង​នៅ​លើ​ផ្លូវថ្នល់​គឺ​ការ​ជំ​ការ​ជំរុញ​បើកបរ​ប្រកបដោយ​សុវត្ថិភាព​ និង​ពាំនាំ​ឥរិយា​បទ​បើកបរ​ដោយ​សុវត្ថិភាព​ដល់​អ្នកបើកបរ​ទូទៅ​។​

​លោក​ ខឹ​ម​ សុផល​ ប្រធាន​គម្រោង​សុវត្ថិភាព​ចរាចរណ៍​ នៃ​កាកបាទក្រហមកម្ពុជា​ បាន​លើក​ឡើង​ ថា​ ខ្លឹមសារ​សំខាន់​ដែល​ត្រូវ​បង្រៀន​សិស្ស​វ័យ​ដំបូង​ក្នុង​ការ​កាន់​ដៃចង្កូត​យាន​នា​ពេល​នេះ​៖
១)-​ការ​ស្វែង​យល់​ពី​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​បទ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខ្លះៗ​ ។​

​ ២)-​ ផ្លា​ក​សញ្ញា​ចរាចរណ៍​សំខាន់ៗ​មួយ​ចំនួន​។​

​ ៣)-​វិធី​បើកបរ​ដោយ​សុវត្ថិភាព​ ដូច​ជា​ការ​បត់​ឆ្វេង​  បត់​ស្ដាំ​ ការ​ជែង​ ការ​ឈប់​ ជាដើម​ ។​

​គួរ​រំលឹក​ដែរ​ថា​ សុ​ជីវ​ធ៌​ម​នៃ​ការ​បើកបរ​ក៏​ត្រូវ​បាន​លើកយក​មក​បង្ហាញ​ក្នុង​កម្មវិធី​នេះ​ផង​ដែរ​។​ ការ​រៀបចំ​វគ្គ​ដូច​គ្នា​នេះ​នឹង​ត្រូវធ្វើ​ចំនួន​១០​លើក​នៅ​ក្នុង​ខេត្តសៀមរាប​។​ ប៉ុន្តែ​នេះ​គឺជា​ការ​រៀបចំ​លើក​ទី​មួយ​ ហើយ​ការ​រៀបចំ​ជា​បន្តបន្ទាប់​ទៀត​នឹង​ត្រូវធ្វើ​នៅ​តាម​បណ្តា​ វិទ្យាល័យ​ និង​សកល​វិទ្យាល័យ​ ចំនួន​៨​លើក​ទៀត​ក្នុង​រយៈពេល​ពី​ខែ​ សីហា​ ដល់​ខែកញ្ញា​ខាង​មុខ​នេះ​។

​ លោក​ខឹ​ម​ សុផល​បញ្ជាក់​បន្ថែម​ថា​ នឹង​មាន​កិច្ចសហការ​រៀបចំ​បង្រៀន​ដូច​គ្នា​នេះ​នៅ​ក្នុង​ រាជធានី​ភ្នំពេញ​ ខេត្តកំពង់ចាម​ និង​ខេត្តកណ្តាល​។​ សិស្ស​ និស្សិត​ ជា​អ្នកបើកបរ​វ័យក្មេង​ នឹង​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​ក្នុង​ខេត្ត​ ក្រុង​ដែល​គោលដៅ​ទាំងអស់​មាន​ចំនួន​សរុប​ជិត​ ៥​ ០០០​នាក់​។​ លោក​សម្ដែង​ក្ដី​សង្ឃឹមថា​ កាលបើ​អ្នកបើកបរ​វ័យក្មេង​បាន​ទទួល​ការ​យល់​ដឹង​ច្រើន​ គឺ​តទៅ​ថ្ងៃ​មុខ​ពួក​គេ​នឹង​អាច​យក​ទៅ​អនុវត្ត​ដោយ​ខ្លួនឯង​ នឹង​អាច​ជា​គម្រូ​ដល់​អ្នក​ដទៃ​ទៀត​បាន​ល្អ​។​

traffic-292និស្សិត​ ឃុ​ត​ សុ​ខៀង​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ រៀន​នៅ​ថ្នាក់​ឆ្នាំ​ទី​១​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ខេត្តសៀមរាប​ បាន​ឆ្លើយ​តប​ដោយ​សម្ដី​មួយៗ​និង​ច្បាស់ៗ​ថា​៖«​  ទោះជា​រៀន​ដល់​ថ្នាក់​សាកលវិទ្យាល័យ​ក៏​ពឹត​មែន​ តែ​ចំណេះ​ក្នុង​ការ​បើកបរ​ទោចក្រយានយន្ត​គឺ​ខ្ញុំ​មិន​ដែល​បាន​ទទួល​ការ​បង្ហាត់បង្ហាញ​ពីសា​លា​បើកបរ​ម្ដងណា​ឡើយ​។​ រាល់ថ្ងៃ​ចេះ​តែ​ជិះ​តាម​ទម្លាប់​ទៅ​។​ការ​យល់​ដឺ​ង​ពី​ផ្លា​ក​សញ្ញា​ចរាចរណ៍​ គឺ​នៅ​មា​នក​ម្រឹត​តិចតួច​។​ សុំ​រំលឹក​ថា​ ខ្ញុំ​ចេះ​ជិះ​ម៉ូតូ​ក្រោយ​ពី​ឪពុក​ខ្ញុំ​បាន​ទិញ​ម៉ូតូ​នោះ​ឲ្យ​ខ្ញុំ​តែ​ប៉ុណ្ណោះ​។​ ក្រោយ​ពី​ទទួល​ការ​បណ្ដុះបណ្ដាល​ពេល​នេះ​ ខ្ញុំ​ភ្ញាក់ខ្លួន​ព្រើត​ថា​កន្លង​មក​ខ្ញុំ​បាន​ប្រព្រឹត្ត​កំហុស​ដោយ​អ​ចេតនា​ជា​ច្រើន​លើក​នៅ​លើ​ដងផ្លូវ​ដោយសារ​តែ​ការ​មិន​យល់​ដឹង​ពី​ច្បាប់​ ពី​ផ្លា​ក​សញ្ញា​ចរាចរណ៍​នោះ​តែ​ម្ដង​។​ ពេល​នេះ​ដឹង​ហើយ​ ដូច្នេះ​នឹង​ព្យាយាម​ កែប្រែ​ឥរិយា​បទ​ខុសឆ្គង​ទាំងឡាយ​ឲ្យ​បាន​នេះ​ម្យ៉ាង​ ហើយ​ម្យ៉ាងទៀត​នឹង​ដាក់ចិត្ត​ជួយ​ណែនាំ​ដល់​មិត្តភក្តិ​ដែល​មិន​បាន​យល់​ពី​មូលដ្ឋាន​បើកបរ​ដោយ​សុវត្ថិភាព​ ឲ្យ​គេ​បាន​យល់​និង​អនុវត្ត​ដូច​ខ្ញុំ​ដែរ​ដើម្បី​សុវត្ថិភាព​យើង​ទាំងអស់​គ្នា​»​ ។​  

​យុវតី​ម្នាក់​ទៀត​គឺ​ ភៀ​ច​ គឹ​ម​លី​ អាយុ​ ២០​ឆ្នាំ​ និស្សិត​ឆ្នាំ​ទី​១​ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​បាន​សម្ដែង​ការ​ចាប់អារម្មណ៍​និង​ទទួលស្គាល់​ថា​ ការ​បើកបរ​របស់​ខ្លួន​នាង​ និង​មិត្តភក្ដិ​មិន​ទាន់​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ចរាចរណ៍​នៅឡើយ​។​ កញ្ញា​ភៀ​ច​ គឹ​ម​លី​បន្ត​ថា​ ការ​គោរព​ល្បឿន​ ការ​ប្ដូរ​គន្លង​ផ្លូវ​ ការ​បត់​ឆ្វេង​ ស្ដាំ​ជាដើម​នៅ​មានការ​ខ្វះចន្លោះ​ច្រើន​នៅឡើយ​។​  
​នាង​ចង់​ផ្ដាំផ្ញើ​ដល់​យុវជន​ យុវតី​ ទាំងអស់​ត្រូវ​គោរព​ប្រតិបត្តិ​ច្បាប់​ចរាចរណ៍​ឲ្យ​បានជា​អតិបរមា​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​និង​អ្នក​ដទៃ​។​ ក្រៅពី​នោះ​ត្រូវ​មាន​សុ​ជីវ​ធ៌​ម​ក្នុង​ការ​បើកបរ​ ព្រមទាំង​យល់​អធ្យាស្រ័យ​អ្នក​ធ្វើ​ដំណើរ​ដទៃ​ផង​ដែរ​ ៖«​ខ្ញុំ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​អ្នកបើកបរ​និង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ទាំងអស់​មានការ​យល់​ដឹង​ដូច​រូប​ខ្ញុំ​ដែរ​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​»​។​

​គួរ​រម្លឹក​ថា​ ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ គម្រោង​សុវត្ថិភាព​ចរាចរណ៍​ របស់​កាកបាទក្រហមកម្ពុជា​បាន​ទទួល​ការ​គាំទ្រ​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​ពី​អង្គការ​ IARD​  ក្នុង​ការ​អនុវត្ត​គម្រោង​សុវត្ថិភាព​ចរាចរណ៍​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំ​រួច​ គឺ​ រាជធានី​ភ្នំពេញ​ ខេត្តកណ្ដាល​ ខេត្តកំពង់ស្ពឺ​  ខេត្តកំពង់ចាម​ និង​ខេត្ត​ត្បូងឃ្មុំ​។​

​ដោយ​មើលឃើញ​ពី​វឌ្ឍនភាព​និង​ភាព​ចាំបាច់​ នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ កាកបាទក្រហមកម្ពុជា​ក៏​បន្ត​ពង្រីក​ដល់​៣​ខេត្ត​ថ្មី​ទៀត​ គឺ​ខេត្តព្រៃវែង​   ខេត្ត​ព្រះ​សីហ​នុ​ និង​ខេត្តសៀមរាប​ ដែល​មាន​អត្រា​រងគ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​ធៀប​នឹង​ខេត្ត​ដទៃ​ទៀត​។​

​សម្រាប់​ព័ត​មាន​បន្ថែម​៖​ លោក​ ខឹ​ម​ សុផល​
​ទូរ​សព្ទ័​ 078​ 53​ 54​ 06

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x