en     km
en     km

លោក​ អា​បេ​ សន្យា​ផ្តល់​ជំនួយ​ ៣០​ ពាន់​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​ប្រទេសតំបន់អាហ្វ្រិក​រយៈពេល​បី​ឆ្នាំ​ខាង​មុខ​

Share

​ណៃ​រ៉ូ​ប៊ី​៖​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo​ Abe​ បាន​ប្រាប់​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​តំបន់​អាហ្វ្រិក​កាលពី​ថ្ងៃ​សៅរ៍​ទី​២៧​ សីហា​ម្សិលមិញ​ថា​ ប្រទេស​ជប៉ុន​នឹង​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​ ៣០​ ពាន់​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​វិស័យ​សាធារណៈ​ និង​វិស័យ​ឯកជន​ សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​ទ្វីប​នេះ​។​

លោក អាបេ នាយករដ្ឋមន្រ្តីជប៉ុន។
លោក អាបេ នាយករដ្ឋមន្រ្តីជប៉ុន។

​លោក​ អា​បេ​ បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​កេ​ន​យ៉ា​ នា​រាជធានី​ Nairobi​ ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ក្រុង​តូ​ក្យូ​លើក​ទី​ ១៦​ ស្តី​ពី​ការ​អភិវឌ្ឍ​តំបន់​អាហ្វ្រិក​ (TICAD)​។​ លោក​ អា​បេ​ បញ្ជាក់​ថា​ កញ្ចប់​ថវិកា​នេះ​គឺ​សម្រាប់​ការ​អភិវឌ្ឍ​រយៈពេល​បី​ឆ្នាំទៅ​មុខ​ទៀត​ ពោល​គឺ​ចាប់ពី​ឆ្នាំ​នេះ​ ដោយ​រួម​បញ្ចូល​ទឹកប្រាក់​ប្រមាណ​១០​ ពាន់​លាន​ដុល្លារ​ សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​ទ្វីបអាហ្វ្រិក​។​ ហើយ​គម្រោង​នេះ​នឹង​ត្រូវ​បាន​អនុវត្ដ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក​។​

​លោក​ អា​បេ​ បាន​ថ្លែង​នៅ​ចំពោះ​មុខ​ប្រមុខរដ្ឋ​ និង​ប្រមុខ​រដ្ឋាភិបាល​ ដែល​មាន​យ៉ាង​ហោច​ណាស់​ជាង​៣៤​ ប្រទេស​មក​ពី​ទូ​ទាំង​ទ្វីបអាហ្វ្រិក​ នា​អង្គប្រជុំ​យ៉ាង​ដូច្នេះ​ថា​៖«​ នៅ​ពេល​ដែល​មានការ​រួម​ផ្សំ​ជាមួយនឹង​ការ​វិនិយោគ​ពី​វិស័យ​ឯកជន​ ខ្ញុំ​រំពឹង​ថា​ ចំនួន​សរុប​នៃ​ថវិកា​នឹង​មាន​ចំនួន​ ៣០​ ពាន់​លាន​អា​មេ​រិ​ក​។​ នេះ​គឺជា​ការ​វិនិយោគ​សម្រាប់​ពេល​អនាគត​របស់​ប្រទេស​អាហ្វ្រិក​ ហើយ​ការ​វិនិយោគ​សម្រាប់​ប្រទេស​ជប៉ុន​ និង​អាហ្វ្រិក​គឺ​ដើម្បី​រីក​លូតលាស់​រួម​គ្នា​»​។​

​សូម​បញ្ជាក់​ថា​ ការ​វិនិយោគ​ដោយ​ផ្ទាល់​សរុប​របស់​ជប៉ុន​ក្នុង​ទ្វីបអាហ្វ្រិក​មាន​ទំហំ​សរុប​ ១,២៤​ ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៥​ ពោល​គឺ​ធ្លាក់​ចុះ​ពី​ ១,៥​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​។​ នេះ​បើ​យោង​តាម​ អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន​។​

​លោក​ អា​បេ​ បាន​សន្យា​ជា​ថ្មី​ដើម្បី​ឆ្ពោះទៅ​រក​ការ​កែ​លម្អ​ផលិតភាព​ពលកម្ម​ និង​ការ​ថែទាំ​សុខភាព​ក្នុង​ទ្វីប​ក្រីក្រ​មួយ​នេះ​៕ ​ប្រភព​៖CNA

Share

Image
Image
Image