en     km
en     km

យុវជន​ព្រួយបារម្ភ​អំពី​តម្លាភាព​ថវិកា​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​(មានសំឡេង)

Share

​ក្រុម​យុវជន​មួយ​ចំនួន​បាន​សម្តែង​ក្តី​បារម្ភ​អំពី​តម្លាភាព​ថវិកា​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​ ខណៈ​ដែល​ធនធាន​យុវជន​ និង​បច្ចេកទេស​នៅ​វិស័យ​នេះ​នៅ​មាន​កម្រិត​។​  អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ អះអាង​ថា​ តម្លាភាព​ថិ​វ​កា​ក្នុង​វិស័យ​នេះ​ គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ឡើយ​។​

កិច្ចពិភាក្សា ពិគ្រោះយោបល់រវាងយុវជនជាមួយតំណាង នៅព្រឹកថ្ងៃទី ២៨ ខែ សីហានេះ នៅឯភោជនីយដ្ឋាន អរគ័រដេ។

​ក្រុម​យុវជន​មួយ​ចំនួន​ចង់​ឲ្យ​រាជរដ្ឋាភិបាល​ពង្រឹង​ធនធានមនុស្ស​ បច្ចេកទេស​ និង​បង្ហាញ​អំពី​តម្លាភាព​ថវិកា​ នៅ​ក្នុង​វិស័យ​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​។​

​លើស​ពី​នេះ​ក្រុម​យុវជន​ក៏​ចង់​ឲ្យ​គណបក្ស​នយោបាយ​ ដែល​មាន​អាស​ន្នៈ​ក្នុង​រដ្ឋសភា​ទាំងអស់​ ដាក់​បញ្ចូល​អនុសាសន៍​របស់​ពួក​គេ​ ក្នុង​របៀបវារៈ​គោលនយោបាយ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ឆ្នាំ​ ២០១៧​ និង​ ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៨​ ដើម្បី​ជំរុញ​ឲ្យ​មាន​តម្លាភាព​ក្នុង​វិស័យ​នេះ​។​

ក្រុម​យុវជន​បាន​លើក​ឡើង​ដូចនេះ​ នៅ​ក្នុង​កិច្ច​ពិភាក្សា​ ពិគ្រោះ​យោបល់​រវាង​យុវជន​ជាមួយ​តំណាង​នយោបាយ​ធំៗ​ដែល​មាន​សំឡេង​ក្នុង​រដ្ឋសភា​ គឺ​គណៈបក្ស​ប្រជាជន​កម្ពុជា​ និង​គណៈបក្ស​សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែ​ សីហា​នេះ​ ស្តី​អំពី​«​គោលនយោបាយ​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​គ្រប់គ្រង​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​»​។​

និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ឬ​វិទ្យាស្ថាន​តិច​ណូ​ លោក​ សេ​ គឹ​ម​ណេ​ត​ ដែល​បាន​ចូលរួម​ពិភាក្សា​ពិគ្រោះ​យោបល់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​  បាន​សម្តែង​ក្តី​បារម្ភ​អំពី​កង្វះ​ធនធានមនុស្ស​ និង​បច្ចេកទេស​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​ បើ​ប្រៀប​ធៀ​ទៅ​និង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​។​ និស្សិត​ សេ​ គឹ​ម​ណេ​ត​៖«​ចំនុច​ដែល​ខ្ញុំ​គិត​ថា​ ផ្តោត​សំខាន់​គឹ​បច្ចេកទេស​ និង​ធនធានមនុស្ស​។​ បើសិន​មាន​តែ​ធនធានមនុស្ស​ហើយ​បច្ចេកទេស​ ប្រសិនបើ​ច្បាប់​មិន​អាច​អនុវត្តន៍​តឹង​រឹង​ច្បាស់លាស់​អំពី​ការ​កំណត់​នៅ​ប្រាក់​ចំណូល​ត្រឹមត្រូវ​នោះ​ទេ​ក៏​មិន​អាច​ថា​ ពួក​គាត់​មាន​ធនធាន​ទៅ​ទាញ​យកៗ​បាន​ដែរ​។​ ខ្ញុំ​គិត​ថា​ ប្រសិនបើ​ឧបមា​ថា​ ក្រុមហ៊ុន​ តូ​តា​ល់​ អាច​នឹង​បូ​ប​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ហើយ​ស្ថាប័នរដ្ឋ​របស់​យើង​អត់​មាន​ក្រុមបច្ចេកទេស​ច្បាស់លាស់​ទេ​ ប្រាកដជា​អាច​ក្រុមហ៊ុន​តូ​តា​ល​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​រដ្ឋាភិបាល​យើង​ទៀត​»​។​

ក្រុមនិស្សិតដែលបានចូលរួមក្នុងកិច្ចពិភាក្សា បានលើកមតិយោបល់
ក្រុមនិស្សិតដែលបានចូលរួមក្នុងកិច្ចពិភាក្សា បានលើកមតិយោបល់

និស្សិត​ឆ្នាំ​ទី​៤​ ជំនាញ​ផ្នែក​ធនធាន​រ៉ែ​ លោក​ គឹ​ម​ណេ​ត​ បន្ថែម​ថា​ រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ធនធានមនុស្ស​ និង​បច្ចេកទេស​ឲ្យ​បាន​ច្រើន​។​ ពិសេស​ រាជរដ្ឋាភិបាល​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​តឹង​រឹង​ចំពោះ​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​រ៉ែ​នៅ​កម្ពុជា​។​

និស្សិត​សិក្សា​ជំនាញ​ផ្នែក​ធនធាន​រ៉ែ​រូប​នេះ​ សំណូមពរ​ដល់​គណបក្ស​នយោបាយ​ដែល​មាន​អាស​ន្នៈ​ក្នុង​សភា​ទាំង​ពីរ​ត្រូវ​មាន​ចំណុច​ប្រសប​គ្នា​មួយ​ ដើម្បី​បង្កើត​គណកម្មាធិការ​ឯករាជ្យ​មួយ​ ក្នុង​ការ​តាមដាន​ និង​ត្រួតពិនិត្យ​ទំនួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​រ៉ែ​។​

រីឯ​និស្សិត​មួយ​រូប​ទៀត​គឺ​ កញ្ញា​ ស៊ិ​ន​ សុខ​រី​ ក៏​សំណូមពរ​ចង់​ឲ្យ​រាជរដ្ឋាភិបាល​ផ្តល់​ដំណឹង​ជា​មុន​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ស្ថិត​តំបន់​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សា​កម្ម​រ៉ែ​ ដើម្បី​បញ្ជាក់​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ និង​ បរិស្ថាន​។​

លើស​ពី​នេះ​ កញ្ញា​ សុខ​រី​ បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ត្រូវ​សិក្សា​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់​ លាស់​ មុន​នឹង​ផ្តល់​ការ​វិនិ យោគ​វិស័យ​ឧស្សា​កម្ម​និស្សា​រណកម្ម​នៅ​កម្ពុជា​។​ និស្សិត​ ស៊ិ​ន​ សុខ​រី​៖«​ខ្ញុំ​ចង់​ឲ្យ​គោលនយោបាយ​របស់​កណ​បក្ស​ទាំង​ពីរ​បើកចំហរ​នៅ​ទាញ​យក​រ៉ែ​ដោយ​ផ្តល់​ ដំណឹង​ប្រាប់​ប្រជាពលរដ្ឋ​ជា​មុន​អំពី​ផល​ប៉ះពាល់​ និង​ គុណប្រយោជន៍​ ហើយ​ពេល​មាន​ផល​ប៉ះពាល់​ត្រូវ​មាន​វិធីសាស្ត្រ​រស់នៅ​តំបន់​នៅ​»​។​

អ្នកនាំពាក្យ​ និង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ ថាមពល​ ដែល​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ ឌិ​ត​ ទីណា​ មាន​ប្រសាសន៍​ក្នុង​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់​ថា​  គណបក្សកាន់អំណាច​បាន​បញ្ចូល​ទៅ​ក្នុង​គោល​ នយោបាយ​របស់​ខ្លួន​ នូវ​ការ​បើកចំហរ​រាល់​ព័ត៌មាន​វិនិយោគ​ក្នុង​វិស័យ​ឧស្សា​កម្ម​និស្សា​រណកម្ម​នេះ​។​

លោក ឌិត ទីណា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល។

អ្នកនាំពាក្យ​រូប​នេះ​ បាន​អះអាង​ តម្លាភាព​លើ​ថវិកា​ចំណូល​ចំណាយ​ ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​នៅ​កម្ពុជា​គឺ​ គ្មាន​អ្វី​គ៏​ឲ្យ​ព្រួយបារម្ភ​ឡើយ​ ព្រោះ​រាជរដ្ឋាភិបាល​មានច្បាប់​ស្តី​ពី​គ្រប់គ្រង​ថវិកា​នេះ​។​ លោក​ ឌិ​ត​ ទីណា​៖«​រាល់ពេល​ដែល​យើង​មានការ​ជួបជុំ​យុវជន​ យើង​តែងតែ​ប្រមូល​នៅ​កង្វល់​ទាំងអស់​ ហើយ​ដោះស្រាយ​ ពន្យល់​ជូន​គាត់​ កន្លែង​ណា​យើង​ពន្យល់​បាន​យើង​ពន្យល់​ជូន​។​ ទាក់ទង​ជាមួយ​តម្លាភាព​នេះ​ ក្រសួង​ រាជរដ្ឋាភិបាល​ទាំងមូល​យើង​មានច្បាប់​ក្នុង​ច្បាប់​ថវិការ​ អ​ញ្ចឹ​ង​គ្មាន​អ្វី​តម្លាភាព​ជាង​ច្បាប់​ថវិការ​នេះ​ទេ​ ដែល​ដាក់​ជូន​សភា​រៀង​រាល់​ឆ្នាំ​ ហើយ​ច្បាប់​នេះ​មាន​កំណត់​ចំណូល​មាន​ប៉ុន្មាន​ ហើយ​ចំណាយ​ទៅ​វិញ​មាន​ប៉ុន្មាន​ មាន​កត់ត្រា​ទាំងអស់​នៅ​ក្នុង​និង​»​។​

ចំណែកឯ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ គឺ​លោក​ ជាង​ សុខា​ ធ្លាប់​បាន​ប្រាប់​ វិទ្យុ​ក្នុងស្រុក​មួយ​ថា​ ក្នុង​រយៈពេល​ជាង​ ១០​ឆ្នាំ​ ចុង​ក្រោយ​នេះ​ គឺ​ធនធាន​រ៉ែ​ធម្មជាតិ​ចាប់ផ្ដើម​ថយ​ចុះ​ជា​បន្តបន្ទាប់​គួរ​ឲ្យ​ព្រួយបារម្ភ​។​

យ៉ាងណា​លោក​ គឹ​ម​ សូរ​ភិ​រិ​ទ្ធ​ តំណាង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ លើក​ឡើង​ថា​ រដ្ឋាភិបាល​ហាក់​មិន​បាន​គ្រប់គ្រង​ឱ្យ​បាន​ច្បាស់លាស់​លើ​ការ​វិនិយោគ​នោះ​ទេ​។​ ចំណែក​ធនធានមនុស្ស​ក្នុង​វិស័យ​ឧស្សាហកម្ម​វិញ​ លោក​ គឹ​ម​ សូរ​រិ​ទ្ធ​ កត់​សម្គាល់ថា​ កម្ពុជា​នៅ​មិន​ទាន់​អ្នកជំនាញ​លើ​វិស័យ​នេះ​នៅឡើយ​នោះ​ទេ​ ដូច្នេះ​លោក​ថា​ រដ្ឋាភិបាល​គួរតែ​ធ្វើការ​អភិវឌ្ឍ​ធនធានមនុស្ស​លើ​វិស័យ​នេះ​ឱ្យ​បាន​ច្រើន​ជាង​មុន​។​

តំណាង​មក​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​សន្យា​ថា​ នឹង​យក​មតិយោបល់​របស់​យុវជន​នៅ​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់​ ស្តី​អំពី​«គោល នយោបាយ​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​គ្រប់គ្រង​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​»​នេះ​ ដាក់​ចូល​ទៅ​ក្នុង​គោលនយោបាយ​របស់​ខ្លួន​ សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ឆ្នាំ​ ២០១៧​ និង​ ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៨​ ដើម្បី​ជំរុញ​ឲ្យ​មាន​តម្លាភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​៕

Share

Image
Image
Image