en     km
en     km

សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​៖​ ការ​ស្នើ​ឱ្យ​បិទ​សាលា​ហ្សា​ម៉ា​ន់​របស់​រដ្ឋាភិបាល​តួ​ក​គី​ គឺ​ពុំត្រឹមត្រូវ​តាម​ច្បាប់​កម្ពុជា​

Share

ភ្នំពេញ៖ សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​លើក​ឡើង​ថា​ ការ​ស្នើ​ឱ្យ​បិទ​សាលា​ និង​សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់​នៅ​កម្ពុជា​ ដោយ​អ្នកការទូត​ជាន់ខ្ពស់​តួ​ក​គី​  ពុំ​មាន​ភ័ស្តុតាង​ច្បាស់លាស់​ត្រឹមត្រូវ​តាម​ច្បាប់​កម្ពុជា​។​ ការ​លើក​ឡើង​នេះ​ ក៏​ព្រោះតែ​សមាគម​បញ្ជាក់​ថា​ សាលារៀន​ និង​សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់​នៅ​កម្ពុជា​បាន​ទទួល​សិទ្ធិ​ស្របច្បាប់​ពី​រដ្ឋាភិបាល​កម្ពុជា​។​

សេចក្តីថ្លែងការណ៍នេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ។
សេចក្តីថ្លែងការណ៍នេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ។

​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​លើក​ឡើង​ដូចនេះ​ តាម​រយៈ​សេចក្តីថ្លែងការណ៍​ កាលពី​ថ្ងៃ​ទី​២៧​ ខែសីហា​ម្សិលមិញ​ ក្រោយ​ពី​អ្នកការទូត​ជាន់ខ្ពស់​តួ​ក​គី​ប្រចាំ​កម្ពុជា​ បាន​ជួប​ជា​ថ្មី​ជាមួយ​មន្ត្រី​ការទូត​ជាន់ខ្ពស់​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៦​ ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ បិទ​សាលារៀន​ និង​សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់​នៅ​កម្ពុជា​។​

​តាម​រយៈ​សេចក្តីថ្លែងការណ៍​នេះ​ សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​ បាន​បញ្ជាក់​ថា​ សាលារៀន​ និង​សាកល​ហ្សា​ម៉ា​ន់​ គឺជា​គ្រឹះស្ថាន​ឯកជន​ដែល​ទទួល​បាន​ច្បាប់​ពី​កម្ពុជា​ ដើម្បី​វិនិយោគ​លើ​វិស័យ​អប់រំ​ និង​ជា​សមាជិក​ សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​  ដែល​កំពុង​ដំណើរការ​បណ្តុះបណ្តាល​សិស្ស​ និង​ និស្សិត​ ដោយ​គោរព​ច្បាប់​នៅ​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​ ដដែល​អះអាង​ថា​ ការ​ស្នើ​សុំ​ឱ្យ​បិទ​សាកលវិទ្យាល័យ​មួយ​នេះ​ នឹង​បង្ក​ឱ្យ​មាន​ភាព​ភ័យ​ព្រួយ​ដល់​អនាគត​សិស្ស​និង​និស្សិត​កម្ពុជា​ ដែល​កំពុង​តែ​សិក្សា​ក្នុង​គ្រឹះស្ថាន​អប់រំ​មួយ​នេះ​។​

​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​ បាន​អំពាវនាវ​ដល់​ អ្នកគ្រប់គ្រង​ សាស្ត្រាចារ្យ​ លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ កម្មករ​ សិស្សានុសិស្ស​  និស្សិត​ និង​មាតាបិតា​ រួម​ទាំង​អាណាព្យាបាល​ មេត្តា​រក្សា​ជំហរ​ស្ងាត់ស្ងៀម​ និង​បន្ត​ដំណើរការ​បង្រៀន​ និង​រៀន​របស់​ខ្លួន​ឱ្យ​បាន​ជាប់លាប់​ និង​ទុក​លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​។​

​សូម​រំលឹក​ថា​ ក្រោយ​រដ្ឋប្រហារ​នៅ​ប្រទេស​តួ​ក​គី​ ខែ​ពី​កក្កដា​ ឆ្នាំ​២០១៦​ រ​ដ្ឋា​បាល​តួ​ក​គី​ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បិទ​ស្ថាប័ន​សាលារៀន​ និង​សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់​ ដោយ​តួ​គគី​ចោទ​ថា​ សាលា​មួយ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ Fethullah​ Gulen​ បុព្វ​ជិត​អ៊ី​ស្លា​ម​ដែល​កំពុង​រស់នៅ​ឯ​សហរដ្ឋអាមេរិក​។​

​ប្រទេស​តួ​ក​គី​ បាន​ចោទ​លោក​ Fethullah​ Gulen​ ជា​អ្នក​រៀបចំ​ផែនការ​ធ្វើ​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច​ ប្រឆាំង​នឹង​ប្រធានាធិបតី​តួ​ក​គី​ លោក​ Tayyip​ Erdogan​ កាលពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​កន្លង​មក​៕

Share

ព័ត៌មានទាក់ទង

Image