en     km
en     km

ប្រទេស​រុ​ស្ស៊ី​៖​ យ៉ាងតិច​ណាស់​ ១៦​ នាក់​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ​ឆេះ​ឃ្លាំង​នៅ​ទីក្រុង​ម៉ូ​ស្គូ​

Share

ម៉ូ​ស្គូ​៖​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ទី​ ២៧​ សី​ហាម​កថា​ យ៉ាងតិច​ណាស់​មាន​មនុស្ស​ ១៦​ នាក់​ ដែល​សុទ្ធ​សឹង​ជា​ជនជាតិ​ Kyrgyz​ ទាំងអស់​បាន​ស្លាប់​ និង​បួន​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ក្នុង​អគ្គិភ័យ​ឆេះ​ឃ្លាំង​ផ្ទុកទំនិញ​មួយ​នៅ​ភាគ​ឦសាន​ទីក្រុង​ម៉ូ​ស្គូ​។​

សកម្មភាពក្រុមពន្លត់អគ្គិភ័យរុស្ស៊ី។រូប​ភាពពី ស៊ីនហួរ
សកម្មភាពក្រុមពន្លត់អគ្គិភ័យរុស្ស៊ី។រូប​ភាពពី ស៊ីនហួរ

​ទីភ្នាក់ងារ​ព័ត៌មាន​ RIA​ Novosti​ បាន​ស្រង់​សម្តី​ពី​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា​ អ្នក​រង​របួស​ទាំងនោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ហើយ​មនុស្ស​ ១២​ នាក់​ផ្សេង​ទៀត​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​។​

​ទីភ្នាក់ងារ​ Interfax​ បាន​ដកស្រង់​សម្តី​ក្រុម​មន្ត្រី​ក្នុង​តំបន់​មក​ថា​ អគ្គិភ័យ​នេះ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​បាញ់ថ្នាំ​ពណ៌​ចេញពី​បំពង់​ភ្លើង​តូច​មួយ​ក្នុង​ឃ្លាំង​នោះ​។​

​អាជ្ញាធរ​រុ​ស្ស៊ី​បាន​ចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​ពិសេស​មួយ​លើក​ករណី​អគ្គិភ័យ​នេះ​៕

ប្រភព​៖​ស៊ី​ន​ហួរ​

Share

ព័ត៌មានទាក់ទង

Image