ប៉ូលីសម៉ិកស៊ីកូ បាននិយាយថា មានអំពើឃាតកម្មយ៉ាងព្រៃផ្សៃមួយករណីបានកើតឡើងលើក្មេងស្រីអាយុ ១០ ឆ្នាំម្នាក់។ ហើយជនសង្ស័យបីនាក់ក្នុងនោះមានម្តាយបង្កើតរបស់ក្មេងស្រីនោះផងត្រូវបានចាប់ខ្លួន។
តាមបណ្តាញផ្សាយព័ត៌មាន CNN បានឲ្យដឹងថា ក្មេងស្រី Victoria Martens ទើបចាប់ផ្តើមចូលរៀនថា្នក់ទី៤ នៃសាលាបឋមសិក្សា Albuquerque នាងបានប្រារព្ធខួបកំណើត គំរប់១០ ឆ្នាំ កាលពីថ្ងៃអង្គារ៍។ ប៉ូលីសបាននិយាយថា ក្មេងស្រីនេះ ត្រូវបានគេសម្លាប់កាលពីថ្ងៃពុធ ដែលគេហៅថាបទល្មើសដ៏រន្ធត់។
ប៉ូលីសក្នុងតំបន់ Albuquerque បានកំណត់ជនសង្ស័យដែលបានសម្លាប់កុមារី គឺជាម្តាយរបស់ក្មេងស្រីគឺ អ្នកស្រី Michelle Martens រួមទាំងមិត្តប្រុសម្តាយរបស់ក្មេងស្រី និងបងប្អូនជីដូនផងដែរ។
អ្នកស្រី Michelle Martens ត្រូវបានតុលាករចោទប្រកាន់នៅថ្ងៃព្រហស្បត្តិ៍ ពីការចាប់ជំរិតនិង ការរំលោភបំពានលើកុមាររហូតដល់ស្លាប់។
នរគបាលបាននិយាយថា នៅពេលនរគបាលបានចូលទៅក្នុងផ្ទះល្វែងមួយពោពេញទៅដោយផ្សែងភ្លើង និងរកឃើញសាកសពក្មេងនោះត្រូវបានគេរុំនឹងភួយដាក់អាងងូតទឹក។
បើយោងតាមពាក្យបណ្តឹង ក្មេងស្រីអាយុ ១០នេះ គ្មានចង្វាក់បេះដូង ជើងទាំងពីរត្រូវកាត់ចេញ ហើយដៃទាំងពីរបានបាត់ ហើយនាងត្រូវបានរាយការណ៍ថាស្លាប់នៅកន្លែងកើតហេតុ។
បើតាមរបាយការណ៍នរគបាល ម្តាយក្មេងស្រីនេះ បានប្រាប់នរគបាលថា គេបានឲ្យក្មេងស្រីនេះលេបថ្នាំ ហ្វេតាមីន ដែលលោក Fabian Gonzales បានរួមភេទជាមួយក្មេងស្រីនេះ ខណៈដែល Kelleyចាំមើល។
អ្នកស្រី martens ប្រាប់នរគបាលថា លោក Gonzales បានច្របាច់កកូនគាត់រហូតដល់ស្លាប់ បន្ទាប់ពីរួមភេទជាមួយនាង។ ប៉ុន្តែ Gonzales បានបដិសេធមិនជាប់ពាក់ព័ន្ធ និងការសំលាប់នេះ ហើយប្រាប់មន្ត្រីនរគបាលថា គឺជាលោក Kelley ដែលបងប្អូនរបស់ម្តាយក្មេងស្រីនោះ៕
ប្រភព៖CNN