en     km
en     km

គ​.​ជ​.​ប​ គ្រោង​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ ការ​ផលិត​វី​ដេ​អូ​អប់រំ​ខ្លី​អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

Share

​ភ្នំពេញ​៖​ គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ បាន​ចេញ​សេចក្ដី​ជួន​ដំណឹង​មួយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃនេះ​ ជុំវិញ​គម្រោង​នៃ​ការ​រៀបចំ​សិក្ខា​មួយ​ស្ដី​អំពី​ “​ការ​ផលិត​វី​ដេ​អូ​អប់រំ​ខ្លី​អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ ពិធី​ប្រគល់​រង្វាន់​ជូន​ជ័យ​លា​ភី​”​ ដែល​សិក្ខាសាលា​នេះ​ គឺជា​កិច្ចសហការ​រួម​គ្នា​រវាង​ គ​.​ជ​.​ប​ ជាមួយ​អង្គការ​ JICA​ ។​

សេចក្តីជូនដំណឹងរបស់ គ.ជ.ប។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប។

​តាម​សេចក្ដី​ជួន​ដំណឹង​របស់​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា​ សិក្ខាសាលា​នេះ​នឹង​ប្រព្រឹត្ដិ​ទៅ​នៅ​សាលសន្និសីទ​ គ​.​ជ​.​ប​ ស្ថិត​ក្នុង​បរិវេណ​ប​ក្រសួងមហាផ្ទៃ​ វេលា​ម៉ោង​ ២​រសៀល​ ថ្ងៃ​ចន្ទ​ ទី​ ២៩​ ខែសីហា​ ឆ្នាំ​២០១៦​ ។​

​សេចក្ដី​ជួន​ដំណឹង​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​សិក្ខាសាលា​នេះ​នឹង​អញ្ជើញ​វាល​គ្មិ​ន​តំណាង​ឲ្យ​អ្នក​ផលិត​វី​ដេ​អូ​ ដើម្បី​ធ្វើការ​ណែនាំ​ជុំវិញ​ការ​រៀបចំ​ខ្លឹមសារ​ និង​ ការ​ផលិត​វី​ដេ​អូ​ខ្លី​អប់រំ​អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ សិក្ខាសាលា​នេះ​ ក៏​មាន​វត្ដមាន​លោក​ ម៉ុ​ក​ ដា​រ៉ា​ អគ្គលេខាធិការ​រង​នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ចូលរួម​ផង​ដែរ​ ដែល​កម្មវិធី​នេះ​នឹង​បិទ​បញ្ចប់​នៅ​វេលា​ម៉ោង​ ៥៖០០​ រសៀល​ ៕

Share

Image
Image
Image