ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចេញសេចក្ដីជួនដំណឹងមួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួននៅថ្ងៃនេះ ជុំវិញគម្រោងនៃការរៀបចំសិក្ខាមួយស្ដីអំពី “ការផលិតវីដេអូអប់រំខ្លីអំពីការចុះឈ្មោះបោះឆ្នោត និង ពិធីប្រគល់រង្វាន់ជូនជ័យលាភី” ដែលសិក្ខាសាលានេះ គឺជាកិច្ចសហការរួមគ្នារវាង គ.ជ.ប ជាមួយអង្គការ JICA ។
តាមសេចក្ដីជួនដំណឹងរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា សិក្ខាសាលានេះនឹងប្រព្រឹត្ដិទៅនៅសាលសន្និសីទ គ.ជ.ប ស្ថិតក្នុងបរិវេណបក្រសួងមហាផ្ទៃ វេលាម៉ោង ២រសៀល ថ្ងៃចន្ទ ទី ២៩ ខែសីហា ឆ្នាំ២០១៦ ។
សេចក្ដីជួនដំណឹងដដែលឲ្យដឹងទៀតថា ក្នុងសិក្ខាសាលានេះនឹងអញ្ជើញវាលគ្មិនតំណាងឲ្យអ្នកផលិតវីដេអូ ដើម្បីធ្វើការណែនាំជុំវិញការរៀបចំខ្លឹមសារ និង ការផលិតវីដេអូខ្លីអប់រំអំពីការចុះឈ្មោះបោះឆ្នោត។ សិក្ខាសាលានេះ ក៏មានវត្ដមានលោក ម៉ុក ដារ៉ា អគ្គលេខាធិការរងនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ចូលរួមផងដែរ ដែលកម្មវិធីនេះនឹងបិទបញ្ចប់នៅវេលាម៉ោង ៥៖០០ រសៀល ៕