en     km
en     km

អ្នកឯកទេស​ជនជាតិ​ជប៉ុន​៖​ ជំងឺ​ស្ទះ​ ឬ​ដាច់​សរសៃឈាម​ខួរក្បាល​កើត​លើ​មនុស្ស​អាយុ​ចន្លោះ​ ៣០-៤០​ ឆ្នាំ​

Share

ភ្នំពេញ៖ ​អ្នកឯកទេស​ជំនាញ​វះកាត់​ខួរក្បាល​ និង​ជានា​យក​គ្រប់គ្រង​នៃ​មន្ទីរពេទ្យ​ជប៉ុន​ សាន់​រ៉ា​យ​ស៏​ លោក​ វេជ្ជបណ្ឌិត​ យូ​ស៊ី​ហ្វូ​មី​ ហា​យ៉ា​ស៊ី​ បាន​និ​យា​ថា​ ជា​ទូទៅ​ជំងឺ​ស្ទះ​ ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ ស្តូប​ (STROKE)​ ភាគច្រើន​កើត​ទៅ​លើ​អ្នក​ដែល​មាន​វ័យ​ចំណាស់​។​ ក៏​ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​វិញ​ ជម្ងឺ​នេះ​គឺ​ច្រើន​កើត​ចំពោះ​មនុស្ស​នៅ​អាយុ​ចន្លោះ​ពី​ ៣០-៤០​ ឆ្នាំ​ រួច​បាត់​ទៅ​ហើយ​។​

រូបគំរូពីសរសៃឈាមក្នុងខួរក្បាល។រូពភាពស្រង់ពីគេហទំព័រសុខភាពមួយ
រូបគំរូពីសរសៃឈាមក្នុងខួរក្បាល។រូពភាពស្រង់ពីគេហទំព័រសុខភាពមួយ

​នាយក​គ្រប់គ្រង​នៃ​មន្ទីរពេទ្យ​ ជប៉ុន​ សាន់​រ៉ា​យ​ស៏​ លោក​ វេជ្ជបណ្ឌិត​ យូ​ស៊ី​ហ្វូ​មី​ ហា​យ៉ា​ស៊ី​ អ្នកឯកទេស​វះកាត់​ខួរក្បាល​បាន​លើក​ទ្បើ​ង​ថា​ ជំងឺ​ស្ទះ​ ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ ស្តូ្រក​ (STROKE)​ ជា​ជំងឺ​សរសៃឈាម​នៅ​ក្នុង​ខួរក្បាល​យ៉ាង​ដែល​អាច​បង្ករ​ឱ្យ​មនុស្ស​ស្លាប់​ ឬ​កើត​ពិការ​ភាព​ ដោយ​ភាគច្រើន​កើត​ទៅ​លើ​អ្នក​ដែល​មាន​វ័យ​ចំណាស់​។​ ក៏​ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​វិញ​ លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា​ គឺ​បាន​កើត​ចំពោះ​មនុស្ស​នៅ​អាយុ​ចន្លោះ​ពី​ ៣០-៤០​ ឆ្នាំ​ រួច​ទៅ​ហើយ​។​

​លោក​ វេជ្ជបណ្ឌិត​ យូ​ស៊ី​ហ្វូ​មី​ ហា​យ៉ា​ស៊ី​ ការ​លើក​ទ្បើ​ង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​សិក្ខាសាលា​សុខភាព​លើក​ទី​១០​ស្តី​ពី​ «​ជំងឺ​ស្ទះ​ ឬ​ដាច់​សរសៃ ឈាមខួរក្បាល​»​ កាលពី​ថ្ងៃ​ទី​ ២៦​ ខែសីហា​ ម្សិលមិញ​ នៅ​សាកលវិទ្យាល័យ​មួយ​នៃ​រាជធានី​ភ្នំពេញ​។​

​លោក​វេជ្ជបណ្ឌិត​ យូ​ស៊ី​ហ្វូ​មី​ ហា​យ៉ា​ស៊ី​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា​ តាម​រយៈ​អ្នកបកប្រែ​ថា​ ជំងឺ​ស្ទះ​ ឬ​ដាច់​សរសៃឈាម​ខួរក្បាល​កើត​ទ្បើ​ង​ប្រហាក់ប្រហែល​គ្នា​រវាង​បុរស​ និង​ស្ត្រី​។​ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ស្ត្រី​បាន​កើត​ជំងឺ​នេះ​ច្រើន​ជាង​បុរស​។​

​លោក​ ហា​យ៉ា​ស៊ី​ បន្ត​ថា​ រោគ​សញ្ញា​ដែល​គេ​អាច​ដឹង​ថា​ កើត​ជំងឺ​ស្ទះ​ ឬ​ដាច់​សរសៃឈាម​នោះ​ ទី​១​គឺ​ អ្នកជំងឺ​ចាប់ផ្តើម​ចុះ​ខ្សោយ​អវៈយវៈ​ ដូច​ជា​ ដៃ​ចាប់ផ្តើម​ទន់​ទៅៗ​ ទី​០២​ មុខ​របស់​អ្នកជំងឺ​កំរើក​លេង​បាន​ ទី​០៣​ អ្នកជំងឺ​និយាយ​លេង​បាន​ ឬ​និយាយ​អត់​ច្បាស់​ ទី​០៤​ ប្រសិនបើ​អ្នកជំងឺ​នោះ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​នោះ​ អ្នកជំងឺ​នោះ​ចាប់ផ្តើម​ឈឺក្បាល​ខ្លាំង​ទ្រាំ​លេង​ចង់បាន​ជាដើម​។​

នាយកគ្រប់គ្រងនៃមន្ទីរពេទ្យជប៉ុន សាន់រ៉ាយស៏ លោក វេជ្ជបណ្ឌិត យូស៊ីហ្វូមី ហាយ៉ាស៊ី ពាក់អាចធំ កំពុងផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត។
នាយកគ្រប់គ្រងនៃមន្ទីរពេទ្យជប៉ុន សាន់រ៉ាយស៏ លោក វេជ្ជបណ្ឌិត យូស៊ីហ្វូមី ហាយ៉ាស៊ី ពាក់អាចធំ កំពុងផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត។

​លោក​ ហា​យ៉ា​ស៊ី​ គូសបញ្ជាក់​ទៀត​ថា​ ជា​ទូទៅ​ជំងឺ​ស្ទះ​ ឬ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ ច្រើន​កើត​ទៅ​លើ​អ្នក​ដែល​មាន​វ័យ​ដូច​ជា​៖«​ជា​ទូទៅ​អ្នកជំងឺ​ដែល​មាន​វ័យ​ចំណាស់​គឺ​ប្រឈម​មុខ​កើត​ជំងឺ​ STROKE​ ក៏​ប៉ុន្តែ​គាត់​បានដឹង​ថា​នៅ​ក្នុងស្រុក​ខ្មែរ​យើង​ គឺ​ជំងឺ​ STROKE​ គឺ​ច្រើន​កើត​លើ​អ្នក​ដែល​មាន​វ័យក្មេង​នៅ​ទ្បើ​យ​ឧទាហរណ៍​គាត់​មាន​អាយុ​ចន្លោះ​ពី​ ៣០-៤០​ឆ្នាំ​គឺ​មាន​ជំងឺ​ STROKE​ រួច​ទៅ​ហើយ​»​។​

​អ្នកឯកទេស​រូប​នេះ​បន្ត​ថា​ ជំងឺ​ស្ទះ​ ឬ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​នេះ​អាច​កើត​ពី​តំណរ​ពូជ​ផង​ដែរ​ ប៉ុន្តែ​ជា​ទូទៅ​ ជំងឺ​នេះ​ច្រើន​ជាង​ ៨០​ ភាគរយ​កើត​ទ្បើ​ង​ដោយសារ​របៀប​នៃ​ការ​រស់នៅ​របស់​ពួក​គេ​។​

លោក​វេជ្ជបណ្ឌិត​ យូ​ស៊ី​ហ្វូ​មី​ ហា​យ៉ា​ស៊ី​ បាន​ផ្តល់​ជា​អនុសាសន៍​ថា​ ដើម្បី​ទប់ស្កាត់​ជំងឺ​ស្ទះ​ ឬ​ដាច់​សរសៃឈាម​ខួរក្បាល​នោះ​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត​តាម​គោលការណ៍​មាន​ដូច​ខាងក្រោម​៖​ «​គឺ​ទាក់ទង​នឹង​សម្ពាធ​ឈាម​ មានការ​លើស​សម្ពាធ​ឈាម​ដូច្នេះ​ប្រជាជន​គ្រប់​គ្នា​ត្រូវ​ស្វែង​យល់​ និង​ដឹង​អំពី​កម្រិត​នៃ​សម្ពាធ​ឈាម​គាត់​ដើរ​ប៉ុណ្ណា​។​  ប្រសិនបើ​គាត់​ដឹង​ថា​សម្ពាធ​គាត់​ទ្បើ​ង​ហើយ​អ្វី​ដែល​សំខាន់​បំផុត​គឺ​ត្រូវ​ណែនាំ​ឱ្យ​គាត់​បញ្ចុះ​សម្ពាធ​ឈាម​ គាត់​តាម​រយៈ​ការ​កាត់​បន្ថយ​ញុំ​ា​ប្រៃ​ ក៏​ដូច​ជា​ធ្វើ​លំ​ហាត់ប្រាណ​ផ្សេងៗ​ទៀត​ដើម្បី​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​របស់​គាត់​ហ្នឹង​ចុះ​មក​ទាប​វិញ​។​ ប៉ុន្តែ​បើសិនជា​សម្ពាធ​ឈាម​ហ្នឹង​ខ្ពស់​ខ្លាំង​គឺ​ត្រូវ​ណែនាំ​គាត់​ឱ្យមក​កាន់​មន្ទីរពេទ្យ​ ដើម្បី​ទទួល​ការ​ព្យាបាល​ដោយ​ត្រឹមត្រូវ​។​
​ចំណុច​ផ្សេង​ទៀត​គឺ​ទាក់ទង​នឹង​ការ​ជក់បារី​វា​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឱ្យ​គាត់​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​ STROKE​ មួយទៀត​អ្នកជំងឺ​ដែល​មានការ​លើស​ទម្ងន់​ អ្នកជំងឺ​ដែល​ធាត់​ខ្លាំង​គឺ​គាត់​ក៏​ប្រឈម​មុខ​កើត​ជំងឺ​ STROKE​ ដែរ​អ​ញ្ចឹ​ង​អ្វី​ដែល​ល្អ​បំផុត​គឺ​ត្រូវ​បញ្ចុះទម្ងន់​គាត់​ឱ្យមក​ទាប​ មួយទៀត​ដែល​ញុំ​ា​គ្រឿង​ស្រវឹង​ច្រើន​ក៏​ប្រឈម​មុខ​កើត​ជំងឺ​ STROKE​ ដែរ​ មួយ​ចុង​ក្រោយ​អ្នកជំងឺ​ដែល​មាន​ចង្វាក់បេះដូង​មិនធម្មតា​ អ​ញ្ចឹ​ង​អ្នកជំងឺ​ដែល​គាត់​អាច​ដឹង​ថា​ចង្វាក់​មិនធម្មតា​គាត់​ត្រូវការ​ទទួល​ថ្នាំ​ខ្លះ​មួយ​ចំនួន​ដើម្បី​គ្រប់គ្រង​ចង្វាក់បេះដូង​គាត់​ដើម្បី​កុំឱ្យ​វិ​វត្ត​ទៅ​រក​ជំងឺ​ STROKE​ »​
។​

​សូម​ជំរាប​ថា​ បើ​តាម​ការ​ឱ្យ​ដឹង​ពី​នាយក​គ្រប់គ្រង​នៃ​មន្ទីរពេទ្យ​ជប៉ុន​ សាន់​រ៉ា​យ​ស៏​ លោក​វេជ្ជបណ្ឌិត​ យូ​ស៊ី​ហ្វូ​មី​ ហា​យ៉ា​ស៊ី​ ថា​ មន្ទី​ពេទ្យ​សាន់​រ៉ា​យ​ស៏​ នឹង​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ២០​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ ដែល​បាន​បណ្តាក់ទុន​លើ​មន្ទី​ពេទ្យ​នេះ​ចំនួន​ ៣៥​ លាន​ដុល្លារ​សហ រដ្ឋអាមេរិក​៕

Share

Image
Image
Image