en     km
en     km

​លោក​ឡុ​ង​ ឌី​ម៉​ង់​៖​ ពាណិជ្ជកម្ម​កម្ពុជា​-​កូ​រ៉ែ​ខាងត្បូង​មាន​ទំហំ​ទឹកប្រាក់​ជាង​ ១០០ ​លាន​ដុល្លារ​

Share

​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ លោក​ ឡុ​ង​ ឌី​ម៉​ង់​ បាន​ថ្លែង​ថា​ កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រ​ទស​កម្ពុជា​ និង​សាធារណៈរដ្ឋ​កូរ៉េ​មាន​ទំហំ​ទឹកប្រាក់​ជាង​ ១០០​ លាន​ដុល្លារ​សហរដ្ឋ​ អា​មេ​រិ​ក​ តាម​រយៈ​ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កូរ៉េ​ខាងត្បូង​។​ ចំណែក​ កូរ៉េ​ខាងត្បូង​ នាំ​ទំនិញ​មក​កម្ពុជា​វិញ​ មាន​ទំហំ​ទឹកប្រាក់​ជិត​ ៣០០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​បើ​គិត​ត្រឹម​ ០៧​ ខែ​ ដើមឆ្នាំ​ ២០១៦​ នេះ​។

រូបលោក ឡុង ឌីម៉ង់ ឈរនៅកណ្តាល។រូបភាពពីFace book លោក ឡុង ឌីម៉ង់
រូបលោក ឡុង ឌីម៉ង់ ឈរនៅកណ្តាល។រូបភាពពីFace book លោក ឡុង ឌីម៉ង់

​លោក​ ឡុ​ង​ ឌី​ម៉​ង់​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ បាន​ថ្លែង​ដូចនេះ​ ក្នុង​នាម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ ពិភាក្សា​តុមូល​ ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន​ នៅ​សាធារណ​កូរ៉េ​ ស្ដី​ពី​ទំនាក់ទំនង​ការទូត​ ការ​ផ្លាស់​ប្ដូរ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​ ភ្ញៀវ​ទេសចរណ៍​ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ កា​រប​ញ្ចូ​ន​-​ទទួល​ពលករ​ មក​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ ដែល​រៀបចំ​ដោយ​ Korean​ Association​ of​ Southeast​ Asia​ (KASEAS)​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ Sogang​។​

 long-dymung-thum-01

​ក្រៅពី​នេះ​ លោក​ ឡុ​ង​ ឌី​ម៉​ង​ បាន​ថ្លែង​ថា​ សម្រាប់​កម្ពុជា​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​គិត​ត្រឹម​ខែឧសភា​ ឆ្នាំ​២០១៦​ ពលករ​កម្ពុជា​ បាន​នឹង​កំពុង​បម្រើ​ការ​នៅ​សាធារណរដ្ឋ​កូរ៉េ​មាន​ចំនួន​ ប្រហែល​ ៤៦.០០០​នាក់​ ដោយ​នាំ​យក​រូប​បិ​យ​ប័ណ្ណ​ត្រលប់​ទៅ​កម្ពុជា​វិញ​ប្រមាណ​ជាង​ ៥០០​លាន​ដុល្លា​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​ តាម​រយៈ​ប្រាក់​ឈ្នួល​។​

ដោយឡែក​វិស័យ​ទេសចរណ៍​វិញ​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០១៥​ កន្លង​មក​ គឺ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ ពី​សាធារណរដ្ឋ​កូរ៉េ​ចំនួន​ជិត​ ៤០​ម៉ឺន​នាក់​ ដោយ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​បួន​ បន្ទាប់​ពី​ វៀតណាម​ ចិន​ និង​ឡាវ​ ជាមួយនឹង​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​ (​ភ្នំពេញ​ និង​សៀមរាប​)​ ប្រមាណ​ ៣៥​ ជើង​ក្នុង​មួ​យស​ប្ដា​ហ៍​។​ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ប៊ុ​ក​ផ្លូវការ​របស់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ ។​

Share

Image
Image
Image