ក្រុងម៉ានីល៖ អ្នកនាំពាក្យកងទ័ពបាននិយាយថា កងកុម្ម៉ង់ដូហ្វីលីពីនបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ១១នាក់ លើកោះដាច់ស្រយាលមួយនៅភាគខាងត្បូងប្រទេស កាលពីថ្ងៃសុក្រទី ២៦ សីហា ម្សិលមិញ។ ការវាយលុកមួយបានចាប់ផ្តើម បន្ទាប់ពីប្រធានាធិបតីលោក Rodrigo Duterte បានរំលឹកឡើងវិញពីគោលបំណងរបស់លោក ដើម្បីបំផ្លាញក្រុមចោរចាប់ជំរិតដ៏ល្បីល្បាញបំផុតរបស់អាស៊ី។

លោក Major Filemon Tan និយាយថា ពួកឧទ្ទាម Abu Sayyaf គឺជាក្រុមតូចមួយ ប៉ុន្តែក្រុមនេះគឺមានចរិតសាហាវឃោរឃៅ និងមានទំនាក់ទំនងជាមួយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
លោក Tan និយាយថា យ៉ាងតិចណាស់កងកុម្ម៉ង់ដូហ្វីលីពីនបានរងរបួស ១៧នាក់ ក្នុងការប៉ះទង្គិចគ្នា រវាងក្រុមកុម្មង់ដូជាមួយពួកសកម្មប្រយុទ្ធ អាប៊ូសាយ៉ាប់ ដែលមានគ្នាប្រហែល ១០០ នាក់។ ចំណែកចំណាប់ខ្មាំងប្រមាណ ២០នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមាន ជនជាតិឥណ្ឌូនេស៊ីចំនួនប្រាំបី ម៉ាឡេស៊ីប្រាំនាក់ ជនជាតិន័រវេសមួយនាក់ និងជនជាតិហូឡង់ មួយនាក់ផងដែរ។
លោក Tan បានប្រាប់អ្នកកាសែតថា៖ «យើងបានបើកបេសកកម្មនេះច្បាស់លាស់ណាស់ ដើម្បីស្វែងរកនិងបំផ្លាញក្រុម Abu Sayyaf» ។ លោកបន្តថា ទោះបីជាមធ្យោបាយណា មិនថាជាអ្វីយើងកំពុងធ្វើ ហើយយើងនឹងមិនបញ្ឈប់វាឡើយ»។
សូមរំលឹកថា ជនជាតិកាណាដាពីរនាក់ត្រូវបានក្រុម Abu Sayyaf សម្លាប់នៅឆ្នាំនេះ។ ហើយកាលពីសប្តាហ៍មុននេះ ជនជាតិឥណ្ឌូនេស៊ីពីរនាក់ ត្រូវបានពួកនេះចាប់ខ្លួន ប៉ុន្តែមានការរំពឹងថាក្រុម Abu Sayyaf និងដោះលែងពួកគេមកវិញ បន្ទាប់ពីក្រុមគ្រួសាររបស់ពួកគេបានចំណាយប្រាក់លួសខ្លួនរបស់ពួកគេ។
ប្រភព៖CNA