en     km
en     km

នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ នឹង​ចាត់ការ​ចំពោះ​ជន​ណា​ ផ្តល់​អត្តសញ្ញាណប័ណ្ណ​មិន​ស្របច្បាប់​ (មានសំឡេង)

Share

​ភ្នំពេញ៖ លោក​ ឃៀង​ សុ​គ​ន្ធា​ ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​កម្ម​ បាន​បញ្ជាក់​ក្នុង​កម្មវិធី​មួយ​ស្ដី​ពី​ នីតិវិធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឃុំ​សង្កាត់​ និង​បញ្ជូន​ទិន្នន័យ​នៅ​ថ្ងៃ​សុក្រ​ទី​២៦​សីហា​នេះ​ថា​ នាយកដ្ឋាន​របស់​ កំពុង​ស្វែងរក​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ និង​ អ្នក​ប្រើប្រាស់​មិន​ស្របច្បាប់​។

លោក​ ឃៀង​ សុ​គ​ន្ធា​ ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​កម្ម
លោក​ ឃៀង​ សុ​គ​ន្ធា​ ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​កម្ម

​ចំណែក​អ្នក​ច្បាប់​ថា​ ទាំង​អ្នក​ប្រើ​ និង​ អ្នក​ផ្តល់​ឲ្យ​មានទោស​ដូច​គ្នា​។​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ រាយការណ៍​៖

 

​អត្តសញ្ញាណប័ណ្ណ​ គឺ​ ជា​ឯកសារ​គោល​ដែល​ត្រូវ​យក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​។​ តែ​កន្លង​មក​មន្ត្រី​គ​.​ជ​.​ប​ ថា​ទោះជា​ជនបរទេស​ក៏​ដោយ​ឲ្យ​តែ​មាន​អត្តសញ្ញាណប័ណ្ណ​គឺ​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ទោះជា​មិន​ចេះ​ភាសា​ខ្មែរ​ក៏​ដោយ​។​

​ជុំវិញ​បញ្ហា​នេះ​លោក​ ឃៀង​ សុ​គ​ន្ធា​ ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បាន​បញ្ជាក់​ ថា​នាយកដ្ឋាន​របស់​លោក​ មិន​មាន​បំណង​ផ្តល់​ អត្តសញ្ញាណប័ណ្ណ​ ដល់​ជនបរទេស​ទេ​បើ​ ជន​នោះ​មិនមែន​ជា​ជនជាតិ​ខ្មែរ​។​

​លោក​បន្ត​ថា​ពេល​ជនបរទេស​ណា​មក​សុំ​ធ្វើ​ អត្តសញ្ញាណប័ណ្ណ​ គឺ​ជន​នោះ​ត្រូវ​មាន​ ឯកសារ​ផ្សេងៗ​ ដូច​ជា​សំបុត្រ​បញ្ជាក់​កំណើត​ជាដើម​។​ លោក​ក៏​បាន​អះអាង​ថា​ នាយកដ្ឋាន​របស់​លោក​កំពុង​ស្វែង​ រក​អ្នក​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ និង​ អ្នក​ប្រើប្រាស់​មិន​ស្របច្បាប់​ ផង​ដែរ​។​

​ទោះជា​យ៉ាងណា​ លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​ អនុប្រធាន​គ​.​ជ​.​ប​ ថា​ទោះជា​ជនបរទេស​នោះ​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោះ​បាន​ក៏​ដោយ​តែ​ មិនមែន​មាន​ន័យ​ថា​គេ​មាន​សិ​ទិ្ធ​បោះ​ឆ្នោះ​នោះ​ទេ​នៅ​ពេល​មាន​អ្នក​ប្ដឹង​ជំទាស់​។​

​លោក​បញ្ជាក់​ថា​ គ​.​ជ​.​ប​ នឹង​ត្រួតពិនិត្យ​មើល​ភស្តុ​តាង​ហើយ​និង​ទាក់ទង​នៅ​ក្រសួងមហាផ្ទៃ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​។

ជុំវិញ​រឿង​នេះ​ លោក​ ហុង​ គឹ​ម​សួន​ ជា​អ្នក​ច្បាប់​ មួយ​រូប​ លោក​មាន​ប្រសាសន៍​ថា​ ទាំង​អ្នក​ប្រើ​និង​អ្នក​ផ្តល់​ឲ្យ​គេ​គឺ​ត្រូវ​មានទោស​ ទោះបីជា​ បុគ្គល​នោះ​មាន​លិខិតបញ្ជាក់​កំណើត​ ឬ​ សៀវភៅ​គ្រួសារ​ក៏​ដោយ​ បើ​គេ​ដឹង​ថា​ការ​ទទួល​បាន​របស់​ពួក​គាត់​មិន​ស្របច្បាប់​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ មាន​ប្រសាសន៍​ថា​ មន្ត្រី​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ គួរ​ត្រួតពិនិត្យ​ជា​មុន​ថា​ ជន​បទេស​នោះ​ទទួល​បាន​ព្រះរាជក្រឹត្យ​ ផ្តល់​សញ្ជាតិ​ ពី​ព្រះ​មហា​ក្ស​ត្ស​ ឬ​អត់​ មុន​ពេល​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​ជន​នោះ​។

​លោក​សង្ឃឹមថា​ ដំណើ​ការ​នៃ​ការ​បោះ​ឆ្នោត​ និង​មាន​ភាព​យុត្តិធម៌​ ដោយ​មិន​មានការ​រំលោភ​គោលការណ៍​ស្មើភាព​។​(​សំឡេង​)

​ថ្មីៗ​នេះ​ បក្ស​ប្រឆាំង​ក៏​បាន​ស្នើ​ក្រសួងមហាផ្ទៃ​ និង​ ក្រសួងយុត្តិធម៌​ ត្រួត​ពិ​ន្យិ​ការ​ផ្តល់​សញ្ជាតិ​ និង​ អត្តសញ្ញាណប័ណ្ណ​ឲ្យ​ជនបរទេស​ផង​ដែរ​។​

​ក្នុង​ច្បាប់​សញ្ជាតិ​គឺ​  មាន​មាត្រា​មួយ​បាន​ចែង​អំពី​ការ​ផ្តល់​សញ្ជាតិ​តូប​នី​យ​កម្ម​ទៅ​ឱ្យ​ជនបរទេស​ ដែល​មាន​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ ហើយ​ជន​នោះ​ត្រូវ​ចេះ​ដឹង​ពី​វប្បធម៌​ប្រពៃណី​កម្ពុជា​ នឹង​ចេះ​អាន​អក្សរ​ និង​ភាសា​ខ្មែរ​។​ អ្នក​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ គឺ​តាម​រយៈ​ ព្រះរាជក្រឹត្យ​ របស់​ព្រះមហាក្សត្រ​៕
nec252

Share

Image
Image
Image