en     km
en     km

អនុប្រធាន​គ​.​ជ​.​ប​៖​ លោក​ សម​ រ​ង្ស៊ី​ អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​,​ អ្នកវិភាគ​ថា​វត្ដមាន​លោក​ សម​ រ​ង្ស៊ី​ មាន​សារសំខាន់​

Share

ភ្នំពេញ៖ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​ អះអាង​ថា​ លោក​ សម​ រ​ង្ស៊ី​ នៅ​តែ​មានឱកាស​ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ ដោយ​អាស្រ័យ​លើ​ការ​វិល​មក​វិញ​របស់​លោក​ ហើយ​បើ​មាន​បញ្ហា​អ្វី​គឺជា​សិទ្ធិ​នៃ​ការ​ប្ដឹង​ជំទាស់​។​

អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន
អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន

លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​ មាន​ប្រសាសន៍​ដូចនេះ​ នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ «​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គាំទ្រ​ ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ និង​ការ​បញ្ជូន​ទិន្ន័យ​មក​ គ​.​ជ​.​ប​»​ ដែល​រៀបចំ​ឡើង​នៅ​សាល​ប្រជុំ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ សុក្រ​ទី​ ២៦​ខែសីហា​ ឆ្នាំ​ ២០១៦​ នេះ​។​ ចំណែក​អ្នក​ច្បាប់​ និង​អ្នកវិភាគ​ក៏​យល់​ស្រប​ដូចនេះ​ដែរ​។​

​លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​៖​ «​ករណី​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ ថា​តើ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែរ​ឬទេ​ ជា​គោលការណ៍​ច្បាប់​ គាត់​មាន​សិទ្ធិ​ តែ​នៅ​ពេល​បិត​បញ្ជី​ដំបូង​អាច​មានការ​ប្ដឹង​ជំទាស់​ទៅ​លើ​ករណី​របស់​គាត់​»​។​

​យោង​តាម​មាត្រា​ ១២​ នៃ​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ ជំពូក​ទី​ ៣​ ស្ដី​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បញ្ជាក់​ថា​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​ជន​នោះ​ មិន​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ​ឬ​មិន​ត្រូវ​បាន​ដកសិទ្ធិ​បោះ​ឆ្នោត​។​

​លោក​ ហុង​ គឹ​ម​សួន​ មេធាវី​ តំណាង​ជន​រង​គ្រោះ​រដ្ឋប្បវេណី​នៃ​របប​ខ្មែរក្រហម​ បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​មក​កាន់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​សុក្រ​ ទី​ ២៦​សីហា​ ថា​ បុគ្គល​គ្រប់​រូប​មិន​ថា​អ្នក​ណា​ទេ​គឺ​សុទ្ធសឹងតែ​មាន​សិទ្ធិ​ ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឬ​ក៏​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ឲ្យ​ បើ​ទោះបីជា​បុគ្គល​នោះ​ជា​ជន​ដែល​មានទោស​ ហើយ​កំពុង​រត់គេច​ខ្លួន​ក៏​ដោយ​។​ ប៉ុន្ដែ​លោក​ពន្យល់​ថា​ បុគ្គល​ដែល​មិន​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ ឬ​ក៏​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ លុះណាតែ​បុគ្គល​នោះ​ត្រូវ​បាន​តុលាការ​ចេញ​សាលក្រម​ បិទ​សិទ្ធិ​មិន​ឲ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឬ​ឈរឈ្មោះ​បោះ​ឆ្នោត​ទើប​បុគ្គល​នោះ​ត្រូវ​បាត់បង់​សិទ្ធ​ទាំងស្រុង​។​

​លោក​ ហុង​ គឹ​ម​សួន​៖​  «​អ​ញ្ចឹ​ង​ទាល់តែ​មាន​អ្នក​ណាមួយ​ដែល​គេ​ប្ដឹង​ ឲ្យ​តុលាការ​ចេញ​សេចក្ដីសម្រេច​មួយ​ហាមឃាត់​ជន​ហ្នឹង​ ព្រោះ​ជន​ដែល​មានទោស​វា​ស្ថិ​នៅ​ក្នុង​មានទោស​ជាប់​ពន្ធនាគារ​ មានទោស​ព្យូ​រ​ទោស​ ហើយ​ដែល​សាលក្រម​មួយ​បាន​សម្រេច​ថា​ហាមឃាត់​ ការ​ទៅ​បោះ​ឆ្នោត​ ឬ​ទៅ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ ដល់​មាន​ចែង​នៅ​ក្នុង​សាលក្រម​នោះ​ទៀត​ ទើប​ជន​នោះ​ត្រូ​បាន​បាត់​សិទ្ធិ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឬ​ទៅ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​»​។​

​ចំណែក​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​លោក​ សូ​ ច​ន្ថា​ បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​លោក​ថា​ ក្នុង​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​ ២០១៨​ លោក​ សម​ រ​ង្ស៊ី​ ត្រូវ​តែ​វិល​ចូល​មក​កម្ពុជា​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ប្រសិនជា​លោក​ឈ្នះ​ឆ្នោត​។​

​សាស្ដ្រាចារ្យ​រូប​នេះ​យល់​ថា​ លោក​ សម​ រ​ង្ស៊ី​ មាន​វិធី​តែ​មួយ​ប៉ុណ្ណោះ​ដែល​អាច​វិល​ចូល​ម​កម្ពុជា​ ដើម្បី​ឈរឈ្មោះ​បោះ​ឆ្នោត​បាន​ គឺ​ការ​សម្របសម្រួល​នយោបាយ​ ព្រោះ​សំណុំរឿង​របស់​ប្រធាន​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​រូប​នេះ​មិន​ខុស​គ្នា​ពី​សំណុំរឿង​ចាស់ៗ​ កាលពី​ឆ្នាំ​ ២០១៣​ ប៉ុន្មាន​ទេ​ ព្រោះ​គេ​មើលឃើញ​ថា​ ជា​រឿង​នយោបាយ​ ។​

​លោក​ សូ​ ច​ន្ថា​ សង្កត់ធ្ងន់​ថា​ ប្រសិនជា​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ទាំង​លោក​ សម​ រ​ង្ស៊ី​ ក៏​ដូច​ជា​សមាជិក​គណបក្សប្រឆាំង​នៅ​តែ​ រង​នីតិ​វី​ធី​របស់​តុលាការ​ និង​ការ​គាបសង្កត់​ផ្សេង​ រហូត​មិន​អាច​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​បាន​ លោក​យល់​ថា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​លើក​នេះ​ នឹង​ពិបាកធ្វើ​ឲ្យ​បណ្ដា​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ជា​មិត្ដ​ទទួលយក​បាន​ថា​ ពិតជា​មាន​ ភាព​សុ​ក្រឹត្យ​ ត្រឹមត្រូវ​ និង​យុ​ត្ដិ​ធ​ម៍​ ណាស់​។​

លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។
លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។

លោក​ សូ​ ច​ន្ថា​៖​ «​វត្ដមាន​របស់​លោក​គឺ​មាន​ភាព​ចំ​បាច់​ ដើម្បី​ឲ្យ​ដំណើរការ​ចាំបាច់​ដើម្បី​ឲ្យ​ដំណើរការ​ នៃ​ការ​ប្រ​គួ​ត​ប្រជែង​បែប​ប្រជាធិបតេយ្យ​ ដោយ​ស្មើរ​ភាព​មាន​លក្ខណៈ​ ល្អ​ប្រសើរ​និង​អាច​ធ្វើ​ឲ្យ​អន្ដរជាតិ​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​បើសិនជា​ក្រុមប្រឆាំង​នៅ​តែ​រង​ការ​គាប​ស​ង្គ​ត់​ តាម​រូបភាព​ផ្សេងៗ​មិន​អាច​ចុះ​ឈរឈ្មោះ​បោះ​ឆ្នោត​បាន​នោះ​ នឹង​ពិបាក​ឲ្យ​អន្ដរជាតិ​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ណាស់​»​។​

​សូម​ជម្រាប​ថា​ប្រទេស​កម្ពុជា​ និង​មានការ​បោះ​ឆ្នោត​សំខាន់​ចំនួន​ពីរ​ ដែល​នឹង​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​នេះ​គឺ​ការ​បោះ​ឆ្នោត​ថ្នាក់​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​អណ​ត្ដិ​ទី​ ៦​ ក្នុង​ឆ្នាំ​២០១៨​  ដែល​ការ​បោះ​ឆ្នោត​ទាំង​ពីរ​ដំណាក់កាល​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​អ្នក​សង្កេតការណ៍​ជាតិ​ និង​ អន្ដរជាតិ​រាប់​ពាន់​នាក់​ចូលរួម​សង្កេត​កាណ៍​ផង​ដែរ​៕​

Share

Image
Image
Image