en     km
en     km

សង្គម​ស៊ី​វិល​៖​ ប៉ូលិស​ រាប់​ម៉ឺន​នាក់​ដាក់​ពង្រាយ​នៅ​មណ្ឌលបោះឆ្នោត​អាច​ប៉ះពាល់​ អារម្មណ៍​ម្ចាស់​ឆ្នោត (មានសំឡេង)​

Share

ភ្នំពេញ៖ អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ នេ​ត​ សា​វឿ​ន​ បាន​ថ្លែង​ថា​ អគ្គស្នងការ​ នគរបាល​ជាតិ​បាន​ត្រៀមកម្លាំង​សមត្ថកិច្ច​ជិត​ ២​ ម៉ឺន​នាក់​ដើម្បី​ការពារ​ពេល​ឃោសនាបោះឆ្នោត​។​

ការបោះឆ្នោតជាតិនាពេលកន្លងមក។
ការបោះឆ្នោតជាតិនាពេលកន្លងមក។

ចំណែកឯ​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏​បាន​ចេញ​បញ្ជា​ ឲ្យ​អាជ្ញាធរ​ពង្រឹង​សន្តិសុខ​ សណ្ដាប់ធ្នាប់​ ក្នុង​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ​។​ តែ​បែប​នេះ​ក្ដី​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ ដែល​ឃ្លាំមើល​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ បាន​សម្តែង​ក្តី​បារម្ភ​ថា​ ការ​ដាក់​កងកម្លាំង​សមត្ថកិច្ច​រាប់​ម៉ឺន​នាក់​នេះ​ អាច​នឹង​ប៉ះពាល់​ដល់​សតិ​អា​ម្មរណ៍​ម្ចាស់​ឆ្នោត​។​  លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

​លោក​ នេ​ត​ សា​វឿ​ន​ បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដែល​ធ្វើ​ឡើង​ចំពោះ​មុខ​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្ដេច​ ស​ ខេ​ង​ និង​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។​

​ក្នុង​ពិធី​នេះ​ដែរ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ សម្ដេច​ ស​ ខេ​ង​ បាន​បញ្ជា​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យ​ពង្រឹង​សន្តិសុខ​ សណ្ដាប់ធ្នាប់​ ដើម្បី​ជំរុញ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ការ​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ខាង​មុខ​នេះ​ ប្រកប​សុវត្ថិភាព​ គ្មាន​ការ​គំរាមកំហែង​ដល់​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​រីឯ​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ក្នុង​ការ​រក្សា​ភាព​ស្ងប់ស្ងាត់​មុន​ពេល​ អំឡុង​ពេល​ និង​ក្រោយ​ពេល​បោះ​ឆ្នោត​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ដែល​ឃ្លាំមើល​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ រួម​ទាំង​អ្នកវិភាគ​បញ្ហា​សង្គម​ បាន​សម្តែង​ក្តី​បារម្ភ​ថា​ ការ​ដាក់​កងកម្លាំង​សមត្ថកិច្ច​រាប់​ម៉ឺន​នាក់​នេះ​ អាច​នឹង​ប៉ះពាល់​ដល់​សតិ​អា​ម្មរណ៍​ម្ចាស់​ឆ្នោត​។​

​លោក​ សួន​ ប៊ុ​ន​ស័ក្តិ​ ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​  CHRAK​ បាន​និយាយ​ថា​ ការ​ដាក់​កម្លាំង​សមត្ថកិច្ច​ច្រើន​ដូចនេះ​ អាច​នឹង​បង្ហាញ​រូបភាព​គំរាមកំហែង​ដល់​ស្មារតី​អ្នក​ទៅ​ចុះ​ឈ្មោះ​ បោះ​ឆ្នោត​ផង​ដែរ​។​ លោក​ ប៊ុ​ន​ស័ក្តិ​ យល់​ថា​ រាជរដ្ឋាភិបាល​គួរតែ​ ដាក់​កម្លាំង​ឲ្យ​សម​ស្រប​ក្នុង​កម្រិត​មួយ​ ដោយ​គ្រាន់តែ​ចាំ​ឃ្លាំមើល​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឬ​ការ​បោះ​ឆ្នោត​។​

​លោក​បន្ត​ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​គួរ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ល្មម​ ពី​មណ្ឌល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​លោក​ សួន​ ប៊ុ​ន​ស័ក្តិ​៖«​ប្រសិនបើ​ដាក់​កម្លាំង​ច្រើន​ហួសហេតុ​ពេក​ទៅ​ វា​ជា​ការ​គំរាមកំហែង​ដែរ​ មែន​តែ​ន​ទៅ​ ដូច្នេះ​ រាជរដ្ឋាភិបាល​គួរតែ​ប្រើប្រាស់​កម្លាំង​សម​ស្រប​ដែល​មើលទៅ​ សម​នឹង​អ្នកបោះឆ្នោត​ សម​នឹង​អាជ្ញាធរ​អ្នក​ការពារ​សណ្តាប់ធ្នាប់​ដែរ​ មាន​ន័យ​ថា​ ក្នុង​មួយ​មណ្ឌល​អាច​ថា​ដាក់​កម្លាំង​ប្រហែលជា​ ៤​ ទៅ​ ៥​នាក់​ ហើយ​នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​បោះ​ឆ្នោត​គ្រាន់តែ​ឃ្លាំមើល​សន្តិសុខ​បាន​ហើយ​»​។​

​ចំណែក​ លោក​ អំ​ សំអាត​ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​លី​កាដូ​ ​ ក៏​បាន​សម្តែង​ក្តី​បារម្ភ​ថា​ ការ​ត្រៀម​ដាក់​ពង្រាយ​កម្លាំងប្រដាប់អាវុធ​ ច្រើន​រាប់​ម៉ឺន​នាក់​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ស្មារតី​ម្ចាស់​ឆ្នោត​ទាំង​ក្នុង​ដំណើរការ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ដំណើរការ​បោះ​ឆ្នោត​។

លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ

លោក​ អំ​ សំអាត​៖«​ខ្ញុំ​គិត​ថា​ ការ​ដាក់​កម្លាំង​នេះ​ ជួនកាល​វា​ក្លាយ​ គ្រាន់​ថា​ជា​លេស​ក្នុង​កិច្ចការ​ការពារ​សុវត្ថិភាព​ តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ​ ប៉ុន្តែ​សំខាន់​ខ្ញុំ​គិត​ថា​ ដល់​សម័យនេះ​ ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ អ​ញ្ចឹ​ង​លោក​អាច​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ខ្លួនឯង​ លោក​អាច​ធ្វើ​ជា​ម្ចាស់​ការ​ និង​ម្ចាស់​សន្លឹក​ឆ្នោត​ដោយ​ខ្លួនឯង​បាន​ហើយ​»​។​

​រីឯ​ លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្ដរជាតិ​បាន​ដាក់​ការ​សង្ស័យ​ថា​ ប្រសិនបើ​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ ២​ម៉ឺន​នាក់​ត្រៀម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ គឺ​ កង​សន្តិសុខ​ធម្មតា​ដោយ​គ្មាន​បំពាក់អាវុធ​ នោះ​មិន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ឡើយ​។​ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​ទាំងនោះ​ បំពាក់​ដោយ​អាវុធ​ និង​ឯកសណ្ឋាន​យោធា​ នរ​គ​បាល​វិញ​ ច្បាស់​ណាស់​គឺ​ និង​គំរាមកំហែង​ប្រជាពលរដ្ឋ​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖​ «​ដើម្បី​ធានា​នៅ​សិទ្ធិ​នយោបាយ​ និង​ការ​បោះ​ឆ្នោត​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ កងកម្លាំង​២​ម៉ឺន​នាក់​នោះ​គឺ​អាច​ដាក់​ពង្រាយ​ ដើម្បី​ការពារ​សុវត្ថិភាព​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បាន​ ប៉ុន្តែ​មិន​ត្រូវជា​កងកម្លាំងប្រដាប់អាវុធ​ទេ​គឺ​ ជា​កងកម្លាំង​ដែល​ការពារ​សន្តិសុខ​ ហើយ​ផ្លា​ក់​អាវ​ការពារ​សន្តិសុខ​ ប៉ុន្តែ​មិន​កាន់​អាវុធ​ មិន​កាន់​កាំភ្លើង​ក្នុង​ដៃ​ទេ​ មិន​ដូចនេះ​គឺ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​របស់​ប្រជាជន​»​។​

​ប្រទេស​កម្ពុជា​ នឹង​មាន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ សំខាន់ៗ​ចំនួន​២​ គឺ​ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​ សភា​អាណត្តិ​ទី​៦​នៅ​ឆ្នាំ​ ២០១៨​។​ ការ​បោះ​ឆ្នោត​២​ដំណាក់កាល​នេះ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​មាន​អ្នក​សង្កេតការណ៍​ជាតិ​ អន្តរជាតិ​ រាប់​ពាន់​ ចូលរួម​សង្កេតការណ៍​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ គេ​រំពឹង​ថា​ នឹង​មាន​គណបក្ស​ នយោបាយ​ តូចៗ​ រាប់​សិប​ នឹង​ចុះ​ឈ្មោះ​ ប្រកួតប្រជែង​ ដើម្បី​ដណ្ដើម​យក​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ និង​ ការ​បោះ​ឆ្នោត​សភា​ ផង​ដែរ​ខណៈ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​រយៈពេល​៣​ខែ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ១​កញ្ញា​ ដល់​ថ្ងៃ​ទី​២៩​វិច្ឆិកា​៕​  

Share

Image
Image
Image