en     km
en     km

ក្រុម​មេធាវី​លោក​ កឹ​ម​ សុខា​ សម្រេច​ប្តឹង​ឧទ្ធរណ៍​ការពារ​សិទ្ធិ​លោក​ កឹ​ម​ សុខា​ (មានសំឡេង)

Share

ក្រុម​មេធាវី​ការពារ​រឿង​ក្ដី​ លោក​ កឹ​ម​ សុខា​ ចំនួន​ ៥​រូប​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍​ចំពោះ​ដីកា​ ដំណោះស្រាយ​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ថា​ន់​ ទ្បេ​ង​ ដែល​សម្រេច​បិទ​សំណុំរឿង​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ទៅ​ជំនុំជម្រះ​។​

លោក មេធាវី សំ សុគង់។
លោក មេធាវី សំ សុគង់។

​តែ​ក្រុម​មេធាវី​លោក​ កឹ​ម​ សុខា​ អះអាង​ថា​ការ​សម្រេច​បិទ​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ ជំនុំជម្រះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អភ័យឯកសិទ្ធិ​ កូនក្តី​ព្រោះ​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​៖

 

​លោក​មេធាវី​ សំ​ សុ​គង់​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ ដោយ​បាន​ អះអាង​ថា​ សហការី​របស់​លោក​ ៤​រូប​ទៀត​ បាន​សម្រេច​ ប្ដឹង​ឧទ្ធរណ៍​ព្រោះ​សេចក្ដី​សម្ដេច​របស់​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បិទ​សំនុំរឿង​ លោក​ កឹ​ម​ សុខា​ ហើយ​បញ្ជូន​ទៅ​ជំនុំជម្រះ​ គឺជា​បញ្ហា​ធ្ងន់ធ្ងរ​ ដោយ​ខុស​ នីតិវិធី​។​

​លោក​មេធាវី​ សំ​ សុ​គង់​ ពន្យល់​ថា​ករណី​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ និង​ផលប្រយោជន៍​ស្របច្បាប់​ របស់​កូនក្តី​ ពីព្រោះ​ក្រុម​មេធាវី​ទាំងអស់​បាន​ ប្តឹង​ និង​ដីកា​សម្រេច​មួយ​ចំនួន​របស់​ចៅក្រម​ស៊ើបសួរ​ហើយ​ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ចប់​ជា​ស្ថាពរ​នៅ​ទ្បើ​យ​ទេ​។​

​លោក​ សំ​ សុ​គង់​ ពន្យល់​ទៀត​ថា​ ការ​សម្រេច​នេះ​ មិន​ទាន់​ត្រឹមត្រូវ​ដោយសារ​តែ​កូនក្តី​របស់​លោក​ជា​អ្នកតំណាង​រាស្ត្រ​ ដែល​មាន​អភ័យឯកសិទ្ធិ​សភា​ ដូច​មាន​ចែង​ក្នុង​មាត្រា​ ៨០​ នៃ​រដ្ឋធម្មនុញ​ កម្ពុជា​ គឺ​មាន​ន័យ​ថា​ដើម្បី​ដំណើរការ​នីតិវិធី​ក្នុង​ការ​ចោទប្រកាន់​ ឬ​ធ្វើ​នីតិវិធី​ទៅ​តុលាការ​បាន​លុះត្រាតែ​លើក​អភ័យឯកសិទ្ធិ​ ឬ​ព្យួរ​អភ័យឯកសិទ្ធិ​ជា​មុន​សិន​។​

​លើស​ពី​នេះ​ទៀត​លោក​ សំ​ សុ​គង់​ បញ្ជាក់​ទៀត​ថា​ការ​ចោទប្រកាន់​កូនក្តី​របស់​លោក​ពាក់​  ព័ន្ធ​ការ​មិន​ចូល​តាម​ដីកាកោះ​ របស់​តុលាការ​ នោះ​គឺជា​បទល្មើស​មិន​ជាក់ស្តែង​ជាដើម​។​

លោក​ សំ​ សុ​គង់​៖«​ខាង​ក្រុម​មេធាវី​ដាក់​ទៅ​ប្រធាន​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ដើម្បី​ពិនិត្យ​អំពី​ដីកា​ដំណោះស្រាយ​គោលបំណង​ទី​១​ ឲ្យ​ផ្អាក់​នីតិវិធី​របស់​តុលាការ​ ហើយ​ទី​២​ សូម​ឲ្យ​ទម្លាក់​បទ​ចោទ​ផ្សេងៗ​ ដែល​មាន​អភ័យឯកសិទ្ធិ​របស់​សភា​……»​។​

​លិខិត​ជូនដំណឹង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ចេញ​ដោយ​ លោក​ ចៅក្រម​ស៊ើបសួរ​លោក​ ថា​ន់​ ទ្បេ​ង​ បានឱ្យ​ដឹង​ថា​ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​ ២៤០១​ ចុះ​ថ្ងៃ​ទី​ ២៦​ ខែឧសភា​ ឆ្នាំ​២០១៦​ ដែល​បាន​ចោទប្រកាន់​តាម​ដីកា​សន្និដ្ឋាន​ បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​លេខ​ ១៣៨២​ អ​.​យ​.​ឋ​ ចុះ​ថ្ងៃ​ទី​ ២៦​ ខែឧសភា​ ឆ្នាំ​២០១៦​ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​បទ​៖«​ បដិសេធ​ក្នុង​ការ​ចូលខ្លួន​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ២៦​ខែឧសភា​ ឆ្នាំ​២០១៦​ តាម​បញ្ញត្តិ​មាត្រា​ ៥៣៨​ នៃ​ក្រមព្រហ្មទណ្ឌ​ បាន​ចាត់ការ​ស៊ើបសួរ​ចប់​សព​គ្រប់​ និង​បាន​សម្រេច​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ជំនុំជម្រះ​តាម​ដីកា​ដំណោះស្រាយ​លេខ​ ២៨៩១​ ក​១.​ដ​.​ដ​ ចុះ​ថ្ងៃ​ទី​ ២៣​ ខែសីហា​ ឆ្នាំ​២០១៦»​។​

​ចំណែក​ លោក​ អំ​ សំអាត​ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស៊ើបអង្កេត​ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ ដែល​ជា​អ្នក​សង្កេតការណ៍​ប្រព័ន្ធ​តុលាការ​ នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ របស់​ក្រុម​មេធាវី​របស់​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​គ្រាន់តែ​ធ្វើ​ឡើង​ទៅ​តាម​នីតិវិធី​ផ្លូវច្បាប់​។

​លោក​ អំ​ សំអាត​ យល់​ថា​ លោក​ កឹ​ម​ សុខា​ ទំនងជា​មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ​ ព្រោះ​បញ្ហា​មេ​បក្ស​ប្រឆាំង​នេះ​ អាច​នឹង​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​។​

លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ

លោក​ អំ​ សំអាត​៖«​ជា​ការ​គិត​របស់ខ្ញុំ​កន្លង​មក​ពាក់ព័ន្ធ​រឿង​នយោបាយ​ដូច្នេះ​ ការ​ប្តឹង​ជំទាស់​វា​គ្រាន់តែ​ជា​ដំណើរ​នីតិវិធី​មាន​ តែ​លទ្ធិ​ផល​វា​តែងតែ​អវិជ្ជមាន​ជា​និច្ច​»​។​

​សូម​ជម្រាប​ថា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ រហូត​មក​ដល់​ពេល​ លោក​ នៅ​សម្ងំ​ជ្រកកោន​ នៅ​ស្នាក់​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ នៅឡើយ​។​

​លោក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ ហាម​ចាក​ចេញពី​ប្រទេស​ ដោយ​រង់ចាំ​នីតិវិធី​របស់​ តុលាការ​ជា​ថ្មី​ ទាក់ទិន​ សំនុំរឿង​មួយ​ដែល​គេ​ថា​ លោក​មាន​ស្នេហា​ជាមួយ​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​។​ សំណុំរឿង​របស់​មេ​បក្ស​ប្រឆាំង​ល្បីល្បាញ​រូប​នេះ​ ត្រូវ​បាន​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​ ចាត់ទុកជា​រឿង​នយោបាយ​ដែល​គេ​ថា​ ជា​ល្បិច​កល​មួយ​វាយបំបាក់​ គូប្រកួត​មុន​ឡើង​សង្វៀន​។​ តែ​យ៉ាងនេះ​ក្ដី​ បក្ស​កាន់​អំណាច​ បដិសេធ​ ដោយ​ចាត់​ទុក​ថា​ជា​រឿង​ផ្ទាល់ខ្លួន​របស់​ លោក​កឹ​ម​ សុខា​៕​

Share

Image
Image
Image