កម្មវិធី WhatsApp បាននិយាយថា កម្មវិធីនេះ នឹងចាប់ផ្តើមការចែករំលែកទិន្នន័យបន្ថែមទៀតជាមួយហ្វេសប៊ុក នឹងចាប់ផ្តើមអនុញ្ញាតឱ្យក្រុមហ៊ុនមួយចំនួនផ្ញើសារទៅអ្នកប្រើ។
នេះគឺជាលើកដំបូងដែលក្រុមហ៊ុនបានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនចាប់តាំងពីក្រុមហ៊ុននេះត្រូវបានទិញដោយក្រុមហ៊ុនហ្វេសប៊ុកនៅឆ្នាំ 2014។
ឥឡូវនេះ កម្មវិធី WhatsApp នឹងចែករំលែកលេខទូរស័ព្ទរបស់អ្នកប្រើជាមួយនឹងបណ្តាញសង្គម ដែលអាចនឹងប្រើ ដើម្បីផ្តល់យោបល់ទៅមិត្តភ័ក្ដិ ឬអ្នកពាក់ព័ន្ធជាច្រើនទៀត និងថែមទាំងការផ្សាយពាណិជ្ជកម្មផង។
អ្នកបង្កើតកម្មវិធី WhatsApp ៖«បាននិយាយថា ការចែករំលែកលេខទូរស័ព្ទរបស់អ្នកប្រើជាមួយហ្វេសប៊ុក នឹងជួយដោះស្រាយសារឥតបានការ និងការរំលោភបំពានព្រមទាំងការផ្តល់ជូនអ្នកប្រើប្រាស់ ជាមួយនឹងការផ្ដល់យោបល់ល្អប្រសើរជាងមុន និងការរឹតចំណង មិត្តភាព បន្ថែមទៀតផង»។
តែអ្នកវិភាគម្នាក់គិត ថា មនុស្សមួយចំនួនអាចនឹងមានអារម្មណ៍ថា "ជាអំពើក្បត់" ដោយការផ្លាស់ប្តូរនេះ៕ ប្រភព: BBC