en     km
en     km

អ្នក​ប្រើប្រាស់​កម្មវិធី​ WhatsApp​ នឹង​ទទួល​បាន​សារ​ល្អៗ​ពី​មិត្ត​ភ័ក្ដិ​

Share

​កម្មវិធី​ WhatsApp​ បាន​និយាយ​ថា​ កម្មវិធី​នេះ​ នឹង​ចាប់ផ្តើម​ការ​ចែករំលែក​ទិន្នន័យ​បន្ថែម​ទៀត​ជាមួយ​ហ្វេ​ស​ប៊ុ​ក​ នឹង​ចាប់ផ្តើម​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ផ្ញើ​សារ​ទៅ​អ្នក​ប្រើ​។​

Whatappនេះ​គឺជា​លើក​ដំបូង​ដែល​ក្រុមហ៊ុន​បាន​ផ្លាស់​ប្តូរ​គោលនយោបាយ​របស់​ខ្លួន​ចាប់តាំងពី​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​នៅ​ឆ្នាំ​ 2014​។​

​ឥឡូវនេះ​ កម្មវិធី​ WhatsApp​ នឹង​ចែករំលែក​លេខ​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ជាមួយនឹង​បណ្តាញ​សង្គម​ ដែល​អាច​នឹង​ប្រើ​ ដើម្បី​ផ្តល់​យោបល់​ទៅ​មិត្ត​ភ័ក្ដិ​ ឬ​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​ និង​ថែម​ទាំង​ការ​ផ្សាយពាណិជ្ជកម្ម​ផង​។​

​អ្នក​បង្កើត​កម្មវិធី​ WhatsApp​ ៖«​បាន​និយាយ​ថា​ ការ​ចែករំលែក​លេខ​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ជាមួយ​ហ្វេ​ស​ប៊ុ​ក​ នឹង​ជួយ​ដោះស្រាយ​សារ​ឥត​បានការ​ និង​ការ​រំលោភ​បំពាន​ព្រមទាំង​ការ​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​ ជាមួយនឹង​ការ​ផ្ដល់​យោបល់​ល្អ​ប្រសើរ​ជាង​មុន​ និង​ការ​រឹតចំណង​ មិត្តភាព​ បន្ថែម​ទៀត​ផង​»​។​

​តែ​អ្នកវិភាគ​ម្នាក់​គិត​ ថា​ មនុស្ស​មួយ​ចំនួន​អាច​នឹង​មាន​អារម្មណ៍​ថា​ "​ជា​អំពើ​ក្បត់​"​ ដោយ​ការ​ផ្លាស់​ប្តូរ​នេះ​៕​ ប្រភព​:​ BBC

Share

Image
Image
Image