បុរសក្រីក្រជនជាតិឥណ្ឌាម្នាក់លីសាកសពប្រពន្ធរបស់ខ្លួន ចំងាយ១២គីឡូម៉ែត្រ បន្ទាប់ពីនាងបានស្លាប់នៅក្នុងមន្ទីពេទ្យ ដែលមន្ទីរពេទ្យនោះបានបដិសេធមិនយកឡានពេទ្យដឹកសាកសពទៅភូមិរបស់ពួកគេវិញ។
ប្រពន្ធរបស់លោក Dana Majhi គឺ អ្នកស្រី Amang បានស្លាប់នៅអាយុ ៤២ ឆ្នាំ ដោយជំងឺរបេង នៅក្នុងមន្ទីរពេទ្យក្នុងសង្កាត់មួយនៃទីក្រុង Bhawanipatna នៃរដ្ឋ Orissa នៃប្រទេសឥណ្ឌា។
លោក Majhi និយាយថា មន្ទីរពេទ្យទៅភូមិរបស់គាត់គឺចំងាយ ៦០គីឡូម៉ែត្រ ដោយលោកគ្មានលទ្ធភាពជួលរថយន្តដឹកសពប្រពន្ធ របស់លោកត្រឡប់មកផ្ទះដើម្បីធ្វើបុណ្យ។ តែមន្ត្រីមន្ទីរពេទ្យបានបដិសេធការចោទប្រកាន់។
មន្ត្រីជាន់ខ្ពស់វេជ្ជសាស្ត្រ B Brahma បាននិយាយថា៖ «ស្ត្រីម្នាក់នោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃអង្គារ និងបានស្លាប់នៅយប់ដដែលនោះ។ ប្តីរបស់នាងបានយកសពប្រពន្ធដោយគ្មានការជូនដំណឹងដល់បុគ្គលិកមន្ទីរពេទ្យណាមួយទេ»។
ទោះបីយ៉ាងណា លោក Majhi បាននិយាយាថា ប្រពន្ធរបស់គាត់បានស្លាប់នៅយប់ថ្ងៃអង្គារ ដែលលោកចាប់ផ្តើមដើរចេញ ពីពេទ្យដោយលីសពប្រពន្ធគាត់នៅថ្ងៃពុធ បន្ទាប់ពីបុគ្គលិកមន្ទីរពេទ្យប្រាប់លោកឲ្យយកសាកសពចេញពីមន្ទីពេទ្យ។
លោក Dana Majhi ៖«ខ្ញុំបានព្យាយាមអង្វរបុគ្គលិកមន្ទីរពេទ្យឱ្យជួយ ផ្តល់នូវរថយន្ត ដើម្បីដឹកសាកសពប្រពន្ធខ្ញុំ ប៉ុន្តែគ្មានប្រយោជន៍នោះទេ។ ខ្ញុំជាអ្នកក្រីក្រ និងមិនអាចជួលរថយន្តឯកជន។ ខ្ញុំគ្មានជម្រើសទេ។ ប៉ុន្តែខ្ញុំក៏លើកសាកសពប្រ ពន្ធ ដាក់លើស្មារបស់ខ្ញុំលីមកភូមិ»។
លោកបន្ត ថា នៅព្រឹកប្រលឹមថ្ងៃពុធ លោកបានរំ សាកសពជាមួយក្រណាត់ ហើយចាប់ផ្ដើមចេញដំណើរយ៉ាងយូរ ឆ្ពោះទៅភូមិ Melghar ជាមួយកូនស្រីរបស់លោកមានអាយុ ១២ ឆ្នាំគឺឈ្មោះ Chaula។
គាត់បានដើរប្រហែល 12 គីឡូម៉ែត្រនៅពេលដែលមនុស្សមួយចំនួននៅលើផ្លូវនេះបានធ្វើអន្តរាគមន៍ហៅរថយន្តសង្គ្រោះបន្ទាន់មួយ ដែលនៅទីបំផុតឡានក៏បានមកដល់។ ការបូជាសពនេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ៕ ប្រភព:BBC