en     km
en     km

ឥណ្ឌា​ចាប់ផ្ដើម​ពង្រាយ​កាំជ្រួច​តាម​ព្រំដែន ​ជាមួយ​ចិន​

Share

រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​បាន​បញ្ជា​ឲ្យ​ កងទ័ព​របស់​ខ្លួន​ដាក់​ពង្រាយ​កាំជ្រួច​នៅ​តាម​ព្រំដែន​ ជាមួយ​ចិន​បន្ទាប់​ពី​ទីក្រុង​ ប៉េ​កាំ​ង​ បាន​អះអាង​ជា​ថ្មី​ម្ដងទៀត​ថា​ទឹកដី​របស់​ខ្លួន​ប្រមាណ​ជា​ ៩​ម៉ឺន​គឺ​ឡូ​ម៉ែត្រក្រឡា​ជា​ពិសេស​គឺ​នៅ​តំបន់​ភ្នំ​ ហិមា​ឡៃ​ ត្រូវ​បាន​ឥណ្ឌា​ចូលលុក​លុយ​និង​គ្រប់គ្រង​មក​ដល់​ពេល​នេះ​។​

india-misilតាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ news​ Asia​ ប្រទេស​ផលិត​អាវុធ​នុយ​ក្លែ​អ៊ែ​ ទាំង​ពីរ​នេះ​មាន​ភាព​តានតឹង​ផ្នែក​កងទ័ព​តាម​ព្រំដែន​ជាមួយ​គ្នា​ គឺ​នៅ​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ​ ខណៈ​ចិន​បង្កើន​ឥទ្ធិពល​ផ្នែក​កងទ័ព​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​នៅ​ទីនោះ​ក្រុមហ៊ុន​រុករក​ប្រេងកាត​របស់​ឥណ្ឌា​ ក៏​មាន​សកម្មភាព​រុករក​ប្រេងកាត​ជាមួយនឹង​ក្រុមហ៊ុន​វៀតណាម​នៅ​ទីនោះ​ផង​ដែរ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​លោក​ វ៉ួ​យ​ កាំ​ង​ បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​រក្សា​ឲ្យ​បាន​ស្ថេ​រ​ភាព​សន្ដិភាព​នៅ​តាម​តំបន់​ព្រំដែន​ គឺ​មិន​ត្រូវ​មាន​ជម្លោះ​ជាមួយ​គ្នា​ដូច​អតីត​កាលនោះ​ទេ​។​

​យ៉ាងណា​ក៏​ដោយ​ប្រទេស​ឥណ្ឌា​បាន​អះអាង​ថា​ទឹកដី​របស់​ខ្លួន​ប្រមាណ​ជា​ ៣៨០០០​ គីឡូម៉ែត្រ​ ត្រូវ​បាន​ចិន​គ្រប់គ្រង​ ។​

​ប្រទេស​ទាំង​ពីរ​ធ្លាប់​ធ្វើសង្គ្រាម​ប្រយុទ្ធ​គ្នា​ក្នុង​ឆ្នាំ​ ១៩៦២​ គេ​ហៅ​ថា​ សង្គ្រាម​ព្រំដែន​ដោយ​សម្លាប់​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​អស់​ជា​ច្រើន​ ពាន់​នាក់​៕​ ប្រភព​ CNA

Share

Image
Image
Image