en     km
en     km

ក្រសួងមហាផ្ទៃ​ថា​លិខិត​ CNRP​ មិន​ត្រឹមត្រូវ​តាម​រដ្ឋបាល​ តែ​ CNRP​ ថា​គ្មាន​អ្វី​ជា​កំហុស​ទេ​ (មានសំឡេង)

Share

ភ្នំពេញ៖ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដាក់​លិខិតស្នើ​ទៅ​ក្រសួងមហាផ្ទៃ​ដោយ​ ទទូច​ឱ្យ​ បញ្ចេញ​បញ្ជីរាយនាម​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ស្របច្បាប់​ ដោយ​មាន​ ព្រះ​ រាជ​ ក្រឹត្យ​បញ្ជាក់​ត្រឹមត្រូវ​។​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​សំណើ​នេះ​ ព្រោះ​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ត្រឹមត្រូវ​តាម​រដ្ឋបាល​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​

 

Ministry-of-interior-text
​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​ថ្ងៃ​ទី​ ២២​ខែសីហា​ ឆ្នាំ​ ២០១៦​គឺ​ ក្នុង​គោលបំណង​កុំ​ឲ្យ​មានការ​សង្ស័យ​ ពី​ចំនួន​ជនអន្តោប្រវេសន៍​ ខុសច្បាប់​ ដែល​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ តាម​រយៈ​អំពើ​ពុក​រលួយ​ ឬ​ការ​ធ្វេស​ប្រ​ហេ​ស​របស់​មន្ត្រី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​។​

​ជុំវិញ​លិខិត​របស់​អ្នកតំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក​ ខៀវ​ សុ​ភ័​ក្រ​ មាន​ប្រសាសន៍​ថា​ ក្រសួងមហាផ្ទៃ​មិន​លាក់បាំង​បញ្ជីរាយនាម​ជនបរទេស​ ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ស្របច្បាប់​ នោះ​ទេ​។​ ប៉ុន្តែ​លោក​ថា​ លិខិត​របស់​អ្នកតំណាង​រាស្ត្រ​សង្គ្រោះ​ជាតិ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​រដ្ឋបាល​។​

​លោក​ ខៀវ​ សុ​ភ័​ក្រ​៖«​ខ្ញុំ​សុំ​ឲ្យ​រៀបចំ​តាម​រដ្ឋបាល​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្ស​មួយ​ដែល​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​សភា​ ដូច្នេះ​អង្គការ​ចាត់តាំង​អ្វី​ផ្សេងៗ​ គួរ​គាត់​ធ្វើ​តាម​រយៈ​អង្គការ​ចាត់តាំង​របស់​សភា​ទៅ​។​ យើង​ផ្តល់​ជូន​ទៅ​វិញ​ទៅ​មក​ ព្រោះ​ជា​តួលេខ​ជា​រួម​ យើង​លាក់​ទុក​ធ្វើ​អ្វី​ វា​មិនមែន​ជា​តួលេខ​ដែល​ប៉ះពាល់​សន្តិសុខ​ជាតិ​ នេះ​ជា​តួរ​លេខ​ចំហ​»​។​

​ទោះបី​យ៉ាងណា​ក៏​ដោយ​ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សុ​ន​ ឆ័​យ​ អះអាង​ ថា​ លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដាក់​ទៅ​ក្រសួងមហាផ្ទៃ​គឺ​ត្រឹមត្រូវ​តាម​នីតិវិធី​រដ្ឋបាល​។​ លោក​ សុ​ន​ ឆ័​យ​ បាន​បញ្ជាក់​ថា​ ការ​ដាក់​លិខិត​នេះ​គឺ​ ដើម្បី​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​តាមដាន​អំពី​បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា​។​

​លោក​ សុ​ន​ ឆ័​យ​៖«​អ្វី​ដែល​យើង​ធ្វើ​តាម​គោលការណ៍​រដ្ឋសភា​គឺ​ ប្រធានរដ្ឋសភា​គាត់​ផ្ញើរ​ទៅ​ហើយ​ គាត់​ចុះហត្ថលេខា​ ប្រសិនបើ​ខុស​នីតិ​វី​ធី​ ប្រធានរដ្ឋសភា​អត់​ចុះហត្ថលេខា​ទេ​បាទ​ ហើយ​បើ​គាត់​ថា​ខុស​នីតិវិធី​ អ្វី​ទៅ​គឺ​តាំង​ជាមួយ​សម្តេច​ ហេង​ សំ​រិ​ន​ទៅ​»​។​

​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​ស្នើ​ទៅ​ក្រសួងយុត្តិធម៌​ អំពី​បញ្ជី​ឈ្មោះ​ជន​ បរទេស​ ដែល​ទទួល​សញ្ជាតិ​ផង​ដែរ​។​

​ជាមួយ​គ្នា​នេះ​ គណបក្សប្រឆាំង​ ក៏​បាន​ប្រកាស​ប្តឹង​ទៅ​តុលាការ​ ចំពោះ​ជនបរទេស​ ដែល​ប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដោយ​ខុសច្បាប់​ ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​កាលពី​ថ្មី​នេះ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ ជនអន្តោប្រវេសន៍​ចំនួន​ ២៥​សញ្ជាតិ​ កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ជាង​ ១៦​ ម៉ឺន​នាក់​ជា​ជនជាតិ​វៀតណាម​។​ តែ​យ៉ាងណា​ បក្ស​ប្រឆាំង​ ចាត់​ទុក​ថា​ តួលេខ​នេះ​ មិន​ត្រឹម​ត្រឹម​ឡើយ​៕

Share

Image
Image
Image