loader

ជប៉ុន​ ចិន​ កូរ៉េ​ខាងត្បូង​ ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​បញ្ឈប់​ការ​បង្ក​សង្គ្រាម​

ប្រទេស​ ជប៉ុន​ ចិន​ កូរ៉េ​ខាងត្បូង​ បាន​ព្រមព្រៀង​គ្នា​ជំរុញ​ឲ្យ​ទប់ស្កាត់​ប្រទេស​កូរ៉េ​ខាងជើង​កុំ​ឲ្យ​បង្ក​សង្គ្រាម​ និង​ទទូច​ឲ្យ​ប្រទេស​ផ្ដាច់​ការ​មួយ​នេះ​ គោរព​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

ប្រទេស​ ជប៉ុន​ ចិន​ កូរ៉េ​ខាងត្បូង​ បាន​ព្រមព្រៀង​គ្នា​ជំរុញ​ឲ្យ​ទប់ស្កាត់​ប្រទេស​កូរ៉េ​ខាងជើង​កុំ​ឲ្យ​បង្ក​សង្គ្រាម
ប្រទេស​ ជប៉ុន​ ចិន​ កូរ៉េ​ខាងត្បូង​ បាន​ព្រមព្រៀង​គ្នា​ជំរុញ​ឲ្យ​ទប់ស្កាត់​ប្រទេស​កូរ៉េ​ខាងជើង​កុំ​ឲ្យ​បង្ក​សង្គ្រាម

បណ្តាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ បាន​ឲ្យ​ដឹង​ថា​ ជប៉ុន​ ចិន​ កូរ៉េ​ខាងត្បូង​ ព្រមព្រៀង​គ្នា​ដូចនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​បាញ់​ មី​ស៊ី​ល​ចូល​ទៅ​ដែន​អធិបតេយ្យ​របស់​ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។​

​បើ​តាម​មន្ត្រី​ជប៉ុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​បី​ជាប់​ព្រំដែន​គ្នា​នេះ​ ក៏​កំពុង​តែ​ស្វះ​ស្វែងរក​ទំនាក់ទំនង​ល្អ​ និង​ការ​យល់​ចិត្តថ្លើម​គ្នា​ ដើម្បី​បើក​កិច្ចប្រជុំ​ត្រីភាគី​នៅ​ក្នុង​ប្រ​ទស​ជប៉ុន​នៅ​ក្នុងឆ្នាំនេះ​។​

​កាលពី​ថ្ងៃ​ពុធ​នាវាមុជទឹក​របស់​កូរ៉េ​ខាងជើង​មួយ​គ្រឿង​ បាន​បាញ់​មី​ស៊ី​ល​ឆ្លង់​ទ្វីប​ ដោយ​បាន​បាញ់​ ឆ្លង​ដែន​ចូល​ដែនទឹក​របស់​ប្រទេស​ជប៉ុន​។​

​ការ​បង្ហាញ​សមត្ថភាព​ជឿនលឿន​ខាង​បច្ចេកវិទ្យា​ចំពោះ​ប្រទេស​ឯកោ​មួយ​នេះ​ ក្នុង​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​បាញ់​កាំ​ជ្រូ​ច​មី​ស៊ី​ល​ជា​បន្តបន្ទាប់​នៅ​ក្នុងឆ្នាំនេះ​ គឺជា​ការ​មិន​ខ្វល់​ពី​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​លោក​ Kishida​ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ និយាយ​ថា​សម​ភាគី​របស់​លោក​គឺ​ លោក​ Wang​ Yi​ នៃ​ប្រទេស​ចិន​ និង​ កូរ៉េ​ខាងត្បូង​ Yun​ Byung-se​ ចាត់​ទុក​គោលបំណង​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​ គឺ​ចង់​គំរាមកំហែង​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​ជប៉ុន​ ចិន​ និង​ កូរ៉េ​ខាងត្បូង​៕ ប្រភព: CNA

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x