en     km
en     km

CNRP​ ស្នើ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ករណី​ លោក​ កឹ​ម​ សុខា​

Share

ភ្នំពេញ៖ ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ជំទាស់​ទៅ​នឹង​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ករណី​បញ្ជូន​សំណុំរឿង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​ជំនុំជម្រះ​ ករណី​មេ​បក្ស​ប្រឆាំង​រូប​នេះ​មិន​ចូលខ្លួន​កន្លង​មក​ ពាក់ព័ន្ធ​ នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​

 ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​  លោក​ កឹ​ម​ សុខា
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា

​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ឡើង​នៅ​ថ្ងៃនេះ​បន្ទាប់​ពី​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ថា​ន់​ ឡេ​ង​ កាលពី​ថ្ងៃ​ទី​ ២៣​សីហា​ បាន​បញ្ចប់​ការ​ស៊ើបសួរ​លើ​សំណុំរឿង​របស់​លោក​ កឹ​ម​ សុខា​ និង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ជំនុំជម្រះ​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​ ចុះ​ថ្ងៃ​ទី​ ២៥​ខែសីហា​នេះ​ គណបក្សប្រឆាំង​ធំ​នេះ​   បាន​ស្នើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទម្លាក់​ការ​ចោទប្រកាន់​ករណី​ លោក​ កឹ​ម​ សុខា​ ដោយ​មូលហេតុ​ថា​ តុលាការ​ស​ម្រ​ច​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ជំនុំជម្រះ​ ដោយ​មិន​ទាន់​ដក​អភ័យឯកសិទ្ធិ​សភា​លោក​ កឹ​ម​ សុខា​ ជា​មុន​។​

​សេចក្តីថ្លែងការណ៍​នេះ​ បាន​ហៅ​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ រំលោភ​ទៅ​លើ​ រដ្ឋធម្មនុញ្ញ​យ៉ាងធ្ងន់ធ្ងរ​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​បញ្ជូន​សំណុំរឿង​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ដែល​បដិសេធ​មិន​ចូលខ្លួន​តាម​ដីកាកោះ​របស់​តុលាការ​ ពាក់ព័ន្ធ​នឹង​បទ​ចោទ​រឿង​សញ្ចរ​កម្ម​ជាមួយ​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ទៅ​ជំនុំជម្រះ​។​ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ណា​នោះ​ទេ​។​

​កាលពី​កំឡុង​ខែ​ ឧសភា​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ ពី​បទល្មើស​ជាក់ស្ដែង​ ដែល​បដិសេធ​ក្នុង​ការ​ចូលខ្លួន​តាម​ដីកា​កោះហៅ​ ក្នុង​សំណុំរឿង​សញ្ចរ​កម្ម​លើ​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​៕

Share

ព័ត៌មានទាក់ទង

Image