បណ្តាញផ្សាយព័ត៌មាន BBC បានឲ្យដឹងថា រញ្ជួយដីកម្រិត ៦,៨ វ៉ិចទ័រ ចំភាគកណ្តាលនៃ ប្រទេសភូមា ដោយសម្លាប់មនុស្ស៣នាក់ ហើយកម្លាំងរញ្ជួយប៉ះដល់ថៃ បង់ក្លាដេស និងឥណ្ឌា។
ទីភ្នាក់ងារជំនាញនៃប្រទេស អាមេរិក អះអាងថាបាតុភូត រញ្ជួយដីនេះបណ្តាលឲ្យខូចហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយមនុស្ស ៣នាក់។
មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់អំពីចំនួនអ្នករងរបួសទេ ប៉ុន្តែ ការរញ្ជួយដីនេះ បានវាយប្រហារនៅទីក្រុងបុរាណហៅថា Bagan និងតំបន់ទេសចរណ៍ដ៏ល្បីល្បាញ។
អាគាររញ្ជួយនៅទីក្រុង Yangon ជាទីក្រុងធំជាងគេនៃប្រទេសភូមា និងដល់ទីក្រុងបាងកក ប្រទេសថៃ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថាដោយសាររងប៉ះពាល់ ពីការរញ្ជួយដីនៅ ភូមា សេវារថភ្លើងនៅប្រទេសឥណ្ឌានៃទីក្រុង Kolkata ត្រូវបានផ្អាកបណ្តោះអាសន្ន។
បើតាមប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា មនុស្សយ៉ាងតិច៣នាក់ស្លាប់និង ២០នាក់រងរបួសនៅប្រទេសបង់ក្លាដេសនៃទីក្រុង Dhaka ដោយអាគារជាច្រើនប្រេះស្រាំ។ ប្រភព៖ BBC