en     km
en     km

រញ្ជួយ​ដី​នៅ​ភូមា​ សម្លាប់​មនុស្ស​ ៣​នាក់​

Share

​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​ឲ្យ​ដឹង​ថា​ រញ្ជួយ​ដី​កម្រិត​ ៦,៨​ វ៉ិ​ច​ទ័​រ​ ចំ​ភាគ​កណ្តាល​នៃ​ ប្រទេស​ភូមា​ ដោយ​សម្លាប់​មនុស្ស​៣​នាក់​ ហើយ​កម្លាំង​រញ្ជួយ​ប៉ះ​ដល់​ថៃ​ បង់​ក្លា​ដេ​ស​ និង​ឥណ្ឌា​។​

burma
ទីភ្នាក់ងារ​ជំនាញ​នៃ​ប្រទេស​ អា​មេ​រិ​ក​ អះអាង​ថា​បាតុភូត​ រញ្ជួយ​ដី​នេះ​បណ្តាល​ឲ្យ​ខូច​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ ហើយ​មនុស្ស​ ៣​នាក់​។​

​មិន​ទាន់​មាន​របាយការណ៍​ណាមួយ​បញ្ជាក់​អំពី​ចំនួន​អ្នក​រង​របួស​ទេ​ ប៉ុន្តែ​ ការ​រញ្ជួយ​ដី​នេះ​ បាន​វាយប្រហារ​នៅ​ទីក្រុង​បុរាណ​ហៅ​ថា​ Bagan​ និង​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​។​

​អាគារ​រញ្ជួយ​នៅ​ទីក្រុង​ Yangon​ ជាទី​ក្រុង​ធំ​ជាងគេ​នៃ​ប្រទេស​ភូមា​ និង​ដល់ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​។​

​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ បាន​ឲ្យ​ដឹង​ថា​ដោយសារ​រង​ប៉ះពាល់​ ពី​ការ​រញ្ជួយ​ដី​នៅ​ ភូមា​ សេវា​រថភ្លើង​នៅ​ប្រទេស​ឥណ្ឌា​នៃ​ទីក្រុង​ Kolkata​ ត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន​។​

​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បាន​ឲ្យ​ដឹង​ថា​ មនុស្ស​យ៉ាងតិច​៣​នាក់​ស្លាប់​និង​ ២០​នាក់​រង​របួស​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​នៃ​ទីក្រុង​ Dhaka​ ដោយ​អាគារ​ជា​ច្រើន​ប្រេះស្រាំ​។​ ប្រភព​៖​ BBC​

Share

Image
Image
Image