en     km
en     km

អតីត​ប្រធានាធិបតី​ភូមា​ លោក​ ថេ​ន​ សេន​ ត្រូវ​បាន​ដកហូត​តំណែង​ពី​ប្រធាន​បក្ស​

Share

អតីត​របប​យោធា​និយម​នៃ​ប្រទេស​ភូមា​ បាន​សម្រេច​ដកហូត​តំណែង​លោក​ ថេ​ន​ សេន​ ជា​ប្រធាន​គណបក្ស​សាមគ្គី​អភិវឌ្ឍន៍​សហព័ន្ធ​ បន្ទាប់​ពី​បាន​ជ្រើសរើស​មេដឹកនាំ​ថ្មី​ គឺ​អតីត​ ឧត្ដមសេនីយ៍​ចូល​និវត្ដ​ លោក​ U​ Than​ Htay​ ឲ្យ​កាន់​តំណែង​ជា​ប្រធាន​បក្ស​កាលពី​ថ្ងៃ​ ពុធ​ ម្សិលមិញ​។​

អតីតប្រធានាធិបតីភូមា លោក ថេន សេន
អតីតប្រធានាធិបតីភូមា លោក ថេន សេន

​តាម​សារព័ត៌មាន​ភូមា​ Irrawady​ ចុះ​ផ្សាយ​ថា​  លោក​ U​ Than​ Htay​ ជា​អតីតរដ្ឋមន្ដ្រី​ក្រសួង​ គមនាគមន៍​ និង​ ថាមពល​ ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​បក្ស​ ហើយ​អតីត​មេបញ្ជាការ​កងទ័ព​ជើង​អាកាស​លោក​ U​ Myat​ Hein​ ជា​អនុប្រធាន​បក្ស​។​

​លោក​ ថេ​ន​ សេន​ បាន​ថ្លែងស​ន្ទ​រក​ថា​មុន​ពេល​លោក​ត្រូវ​បាន​ដកហូត​តំណែង​ថា​៖«​នៅ​លើ​ពិភពលោក​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ តែងតែ​មានការ​ផ្លាស់​ប្ដូរ​មេដឹកនាំ​ ហើយ​គណបក្ស​មួយ​មិន​អាច​កាន់​អំណាច​ជា​រៀង​រហូត​បាន​ទេ​ »​។​

​លោក​ ថេ​ន​ សេន​ ក៏​បាន​ទទូច​ឲ្យ​គណបក្ស​សាមគ្គី​អភិវឌ្ឍន៍​សហព័ន្ធ​ ត្រូវ​ក្លាយជា​គណបក្ស​របស់​ប្រជាជន​ ជា​ជាង​គណបក្ស​របស់​ពួក​យោធា​។​

​លោក​ ថេ​ន​ សេន​ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ នៅ​ឆ្នាំ​ ២០១០​ ហើយ​នៅ​ឆ្នាំ​ ២០១១​ លោក​ប្រកាស​កែទម្រង់​ការ​ដឹកនាំ​ប្រទេស​ ដោយ​ទម្លាក់​ការ​ដឹកនាំ​របស់​ពួក​យោធា​ ទៅ​ជា​រដ្ឋាភិបាល​ស៊ី​វិល​ ហើយ​ក្រោយមក​ប្រទេស​អតីត​របប​យោធា​និយម​មួយ​នេះ​បាន​បោះ​ឆ្នោត​ តាម​គោលការណ៍​ប្រជាធិបតេយ្យ​ជា​លើក​ដំបូង​កាលពី​ចុងឆ្នាំ​ ២០១៥​ ដោយ​ជ័យ​ជំនះ​បាន​ទៅ​លើ​គណបក្សប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​៕

Share

Image
Image
Image