en     km
en     km

CNRP​ ស្នើ​ក្រសួងមហាផ្ទៃ​បញ្ចេញ​បញ្ជី​ឈ្មោះ​ ជនបរទេស​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​

Share

ភ្នំពេញ៖ ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដាក់​លិខិតស្នើ​ទៅ​ក្រសួងមហាផ្ទៃ​ដោយ​ទទូច​ឱ្យ​បញ្ចេញ​បញ្ជីរាយនាម​ ជនបរទេស​ ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ស្របច្បាប់​ ដោយ​មាន​ព្រះរាជក្រឹត្យ​បញ្ជាក់​ត្រឹមត្រូវ​។​

cnrp-logoយោង​តាម​លិខិត​របស់​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​ថ្ងៃ​ទី​ ២២​ខែសីហា​ ឆ្នាំ​ ២០១៦​ ការ​ស្នើ​សុំ​នេះ​គឺ​ ក្នុង​គោលបំណង​កុំ​ឲ្យ​មានការ​សង្ស័យ​ ពី​ចំនួន​ជន​ អន្តោប្រវេសន៍​ខុសច្បាប់​ ដែល​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​ សញ្ជាតិ​ខ្មែរ​ តាម​រយៈ​អំពើ​ពុក​រលួយ​ ឬ​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​។​

​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​ស្នើ​ទៅ​ក្រសួងយុត្តិធម៌​ អំពី​បញ្ជី​ឈ្មោះ​ជនបរទេស​ ដែល​ទទួល​សញ្ជាតិ​ផង​ដែរ​។​

​ជាមួយ​គ្នា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​ប្រកាស​ប្តឹង​ទៅ​តុលាការ​ ចំពោះ​ជនបរទេស​ ដែល​ប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដោយ​ខុសច្បាប់​ ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​កាលពី​ពេល​ថ្មី​នេះ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ គេ​បាន​រក​ឃើញ​ថា​ ជនអន្តោប្រវេសន៍​ចំនួន​ ២៥​សញ្ជាតិ​ កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ជាង​ ១៦​ម៉ឺន​នាក់​ ជា​ជនជាតិ​វៀតណាម​។​ តែ​យ៉ាងណា​ បក្ស​ប្រឆាំង​ ចាត់​ទុក​ថា​ តួលេខ​នេះ​ មិន​ អាច​ត្រឹម​ត្រឹម​ឡើយ​៕

Share

Image
Image
Image