បាតុភូតរញ្ជួយដី ដោយកម្លាំង ៦.២ វ៉ិចទ័រ នៅភាគកណ្តាលប្រទេសអ៊ីតាលី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨នាក់ និងមុនស្សចំនួន ១៥០នាក់ បានបាត់ខ្លួន ដែលក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នករស់រានមានជីវិត។
ភូមិ Pescara del Tronto ទទួលរងការរញ្ជួយខ្លាំងជាគេ ដោយព្យាករណ៍ថា ចំនួនអ្នកស្លាប់ នឹងកើនឡើង។
ការរញ្ជួយដីនេះបានកើតឡើងនៅកាលពីថ្ងៃពុធទី២៤សីហា គឺចំងាយប្រមាណ១០០ គីឡូម៉ែត្រនៃភាគកើតឈាងខាងជើងទីក្រុងរ៉ូម។
នាយករដ្ឋមន្ត្រី Matteo Renzi បានផ្តល់វិភាគទានដល់អ្នកស្ម័គ្រចិត្ត និងក្រុមមន្ត្រីស៊ីវិល ដែលបានទៅជួយរុករកមនុស្សកប់នៅកន្លែងកើតហេតុ ទាំងកណ្តាលយប់ ដោយកាយគំនរបាក់បែក ដើម្បីស្វែងរកអ្នករស់រានមានជីវិត៕ ប្រភព៖ BBC
Post Views: 207