en     km
en     km

បទ​សម្ភាសន៍​៖​ កត្តា​អ្វីខ្លះ​នាំ​ឱ្យ​ ទ័ព​សៀម​ វាយ​បែក​បន្ទាយលង្វែក​?

Share

បន្ទាយលង្វែក​ជា​រាជធានី​ទី​៣​ ក្រោយ​ពី​សម័យ​អង្គរ​។​ តាម​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​បន្ទាយលង្វែក​ កសាង​រយៈពេល​៣​ឆ្នាំ​គឺ​ចាប់ពី​ឆ្នាំ​ (១៥២៧​ដល់​១៥២៩)​ ទើប​ចប់​ជា​សា្ថ​ពរ​។​

រូបតំណាង: ប្រជាជននាសម័យលង្វែកកំពុងតែកាប់ឆ្ការព្រៃឬស្សីដើម្បីរើសប្រាក់។
រូបតំណាង: ប្រជាជននាសម័យលង្វែកកំពុងតែកាប់ឆ្ការព្រៃឬស្សីដើម្បីរើសប្រាក់។

តាម​ប្រសាសន៍​របស់​លោក​ វង់​ សុធា​រ៉ា​ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ​មាន​ប្រសាសន៍​ថា​បន្ទាយលង្វែក​ មានព្រៃ​ឬ​ស្សី​យ៉ាង​ក្រាស់​កម្រាស់​ដល់​ទៅ​១៥០​ម៉ែ​ត​។​

​អតីត​ទីក្រុង​មួយ​នេះ​ កសាង​ឡើង​ដោយ​រាជការ​នៃ​ព្រះបាទ​ ច័ន្ទ​ រាជា​ ដែល​ជា​ស្ដេច​ខ្លាំងក្លា​ខាង​សឹកសង្គ្រាម​។​ ព្រះ​អង្គ​មិន​ ត្រឹមតែ​ បាន​កម្ចាត់​ស្ដេច​កន​ នោះ​ទេ​ តែ​ព្រះ​អង្គ​ក៏​បាន​ បង្ក្រាប​ការ​ឈ្លានពាន​ និង​ដណ្ដើម​ បាន​ខេត្ត​មួយ​ចំនួន​ ពី​សៀម​មក​វិញ​ផង​ដែរ​។​

​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ វិទ្យុ​ស្ត្រី​  លោក​ សាស្ត្រាចារ្យ​ ប្រវត្តិសាស្ត្រ​ វង់​ សុធា​រ៉ា​  បាន​ពន្យល់​ ពី​ហេតុផល​ ជា​ច្រើន​យ៉ាង​ ដែល​នាំ​ឱ្យ​ ទ័ព​សៀម​វាយ​បែក​បន្ទាយលង្វែក​។​ តាម​លោក​សាស្ត្រាចារ្យ​គឺ​មាន​ចំនុច​សំខាន់ៗ​ ចំនួន​ ៣​ គឺ​ កត្តា​ ជម្លោះផ្ទៃក្នុង​ កត្តា​យល់​ដឹង​របស់​រាស្ត្រ​មាន​កម្រិត​ទាប​ ទាំង​ស្មារតី​ ជាតិ​ និង​ សង្គម​ និង​ កត្តាសេដ្ឋកិច្ច​ ។​

​ដើម្បី​បាន​ជ្រាប​ ច្បាស់​ សូម​លោក​អ្នក​នាង​ស្ដាប់​ បទ​សម្ភាសន៍​ រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​ លោក​ សាស្ត្រាចារ្យ​ ប្រវត្តិសាស្ត្រ​ វង់​ សុធា​រ៉ា​  ដូច​តទៅ​៖

 

Share

Image
Image
Image