បន្ទាយលង្វែកជារាជធានីទី៣ ក្រោយពីសម័យអង្គរ។ តាមសៀវភៅប្រវត្តិសាស្ត្រខ្មែរបន្ទាយលង្វែក កសាងរយៈពេល៣ឆ្នាំគឺចាប់ពីឆ្នាំ (១៥២៧ដល់១៥២៩) ទើបចប់ជាសា្ថពរ។
តាមប្រសាសន៍របស់លោក វង់ សុធារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរមានប្រសាសន៍ថាបន្ទាយលង្វែក មានព្រៃឬស្សីយ៉ាងក្រាស់កម្រាស់ដល់ទៅ១៥០ម៉ែត។
អតីតទីក្រុងមួយនេះ កសាងឡើងដោយរាជការនៃព្រះបាទ ច័ន្ទ រាជា ដែលជាស្ដេចខ្លាំងក្លាខាងសឹកសង្គ្រាម។ ព្រះអង្គមិន ត្រឹមតែ បានកម្ចាត់ស្ដេចកន នោះទេ តែព្រះអង្គក៏បាន បង្ក្រាបការឈ្លានពាន និងដណ្ដើម បានខេត្តមួយចំនួន ពីសៀមមកវិញផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយ វិទ្យុស្ត្រី លោក សាស្ត្រាចារ្យ ប្រវត្តិសាស្ត្រ វង់ សុធារ៉ា បានពន្យល់ ពីហេតុផល ជាច្រើនយ៉ាង ដែលនាំឱ្យ ទ័ពសៀមវាយបែកបន្ទាយលង្វែក។ តាមលោកសាស្ត្រាចារ្យគឺមានចំនុចសំខាន់ៗ ចំនួន ៣ គឺ កត្តា ជម្លោះផ្ទៃក្នុង កត្តាយល់ដឹងរបស់រាស្ត្រមានកម្រិតទាប ទាំងស្មារតី ជាតិ និង សង្គម និង កត្តាសេដ្ឋកិច្ច ។
ដើម្បីបានជ្រាប ច្បាស់ សូមលោកអ្នកនាងស្ដាប់ បទសម្ភាសន៍ រវាងកញ្ញា ច្រឹក ស្រីអូន និង លោក សាស្ត្រាចារ្យ ប្រវត្តិសាស្ត្រ វង់ សុធារ៉ា ដូចតទៅ៖