en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​៖​ ចុះ​ជួប​ពលរដ្ឋ​គឺជា​សិទ្ធិ​ជា​នាយក​រដ្ឋមន្ត្រី​ ខណៈ​បក្ស​ប្រឆាំង​ថា​សង្វៀន​ប្រកួត​មាន​កីឡាករ​តែ​មួយ​(មានវីដេអូ)🔊

Share

ភ្នំពេញ៖ ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​ចុះ​ធ្វើ​យុទ្ធនាការ​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​ ដោយ​ភ្ជាប់​ជាមួយ​ការ​សន្យា​កសាង​អគារសិក្សា​ អគារ​បណ្ណាល័យ​ និង​ ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ ខណៈនោះ​សម្ដេច​បាន​ថត​ រូប​អនុស្សាវរីយ៍​ជា​ច្រើន​ជាមួយ​សិស្ស​នុ​សិស្ស​ និង​មន្ដ្រីរាជការ​ ដែល​សម្ដេច​បាន​ចុះ​ជួប​ផ្ទាល់​។​

​តែ​ទន្ទឹម​នេះ​ មេ​បក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន​បាន​វាយប្រហារ​ថា​ ប្រមុខ​រដ្ឋាភិបាល​រូប​នេះ​ ព្យាយាម​កម្ចាត់​លោក​ចេញ​ក្រៅប្រទេស​ ដើម្បី​បាន ឱ្យ​លោក​បាត់បង់​ឱកាស​ក្នុង​ការ​ប្រកួត​លើ​សង្វៀន​ដោយ​ផ្ទាល់​ ហើយ​វាយបំបាក់​អ្នក​ទន់ខ្សោយ​។​ យ៉ាងណា​ក៏​ដោយ​ អ្នកវិភាគ​បញ្ហា​សង្គម​ថា​ គូប្រកួត​គួរ​មាន​លើ​សង្វៀន​ក្នុង​ពេល​តែ​មួយ​។​

ស្តាប់សំឡេង៖

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

​នៅ​រយៈពេល​ជិត​មួយ​ឆ្នាំ​ទៀត​ ការ​បោះ​ឆ្នោត​អំណាច​មូលដ្ឋាន​ ឬ​ថ្នាក់​ក្រោម​ជាតិ​នឹង​ចាប់ផ្ដើម​ហើយ​។​ ប៉ុន្តែ​គណបក្ស​នយោបាយ​ធំៗ​ទាំង​២​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ ដឹកនាំ​ដោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ និង​ គណបក្ស​សង្គ្រោះ​ជាតិ​ ដឹកនាំ​ដោយ​លោក​ សម​ រ​ង្ស៊ី​ ដែល​គេ​រំពឹង​ថា​ នឹង​ ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ ក្នុង​ការ​ឃោសនា​រក​សំឡេង​ នៅ​ពេល​ខាង​មុខ​នេះ​។​

សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ម្នាក់​គត់​ពេល​នេះ​ ក្នុង​ឋានៈ​ជា​ប្រមុខ​បក្ស​កាន់​អំណាច​ បាន​ចុះ​ជួប​ពលរដ្ឋ​ដោយ​មានការ​ទាក់ទាញ​ជា​ច្រើន​ពី​មហាជន​ទូទៅ​ ខណៈ​លោក​ សម​ រ​ង្ស៊ី​ បាន​ជួប​ពលរដ្ឋ​នៅ​ក្រៅប្រទេស​ដែល​គ្មាន​សិទ្ធិ​បោះ​ឆ្នោត​។​

អ្នកនយោបាយ​ល្បីឈ្មោះ​ទាំង​ ២​នេះ​ ឃា្ល​ត​ឆ្ងាយ​ពី​គ្នា​ដោយសារ​លោក​ សម​ រ​ង្ស៊ី​ រង​ដីការ​ចាប់ខ្លួន​ករណី​បរិហារកេរ្តិ៍​ លោក​ឧ​ប​នា​យ្រ​ដ្ឋ​មន្ត្រី​ ហោ​ ណាំ​ហុង​ ក្នុង​សំនុំ​ចាស់​ឆ្កឹះ​ឡើង​វិញ​ ។​ លោក​ សម​ រ​ង្ស៊ី​ បាន​ចាក​ចេញពី​ប្រទេស​ជិត​មួយ​ឆ្នាំ​ហើយ​។​ លោក​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ក្រៅ ប្រទេស​នេះ​ តាម​រយៈ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ និង​រលកធាតុអាកាស​តែ​ប៉ុណ្ណោះ​ ដោយ​មិន​មានឱកាស​មក​ជួប​ពលរដ្ឋ​ផ្ទាល់​ឡើយ​។​

​នៅ​ថ្ងៃនេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ចុះ​ជួប​ពលរដ្ឋ​បន្ថែម​ទៀត​ នៅ​ក្នុង​ទឹកដី​កំណើត​របស់​លោក​នៅ​ខេត្តកំពង់ចាម​ បន្ទាប់​ពី​បាន​ជួប​ពលរដ្ឋ​ជា​ច្រើន​ខេត្ត​មក​ហើយ​។​ ក្នុង​ឱកាស​ជួប​មន្ត្រីរាជការ​ក្នុង​ខេត្ត​ដ៏​ធំ​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ ប្រាប់​លោកគ្រូ​អ្នកគ្រូ​កុំឱ្យ​ចាញ់បោក​អ្នកនយោបាយ​ម្ខាង​ទៀត​ ដែល​សន្យា​ឱ្យ​ប្រាក់ខែ​ ៥​លាន​រៀល​។​ សម្ដេច​ ហ៊ុន​ សែន​៖​ «​ប៉ុន្ដែ​យើង​នៅ​នឹកឃើញ​គ្រូ​របស់​យើង​ គ្រូ​របស់​យើង​រៀន​ដូរ​អង្ករ​ ប៉ុន្ដែ​ឥឡូវ​យើង​ប្រាក់ខែ​ប៉ុន្មាន​ ប៉ុន្ដែ​ដល់​ពេល​បោះ​ឆ្នោត​ គេ​មក​សន្យា​ឲ្យ​ ៥​លាន​ ប៉ុន្ដែ​ខ្យល់​»​។​

​ចាប់ពី​ចុះ​ពិនិត្យ​សាលារៀន​មួយ​ទៅ​សាលារៀន​មួយទៀត​ សម្ដេច​នៅ​តែ​បន្ត​សន្យា​ជួយ​កសាង​អាគារ​សាលារៀន​ ច្រើន​ បន្ទប់​ដល់​សាលា​គរុកោសល្យ​ភូមិភាគ​របស់​ខេត្ត​នេះ​ ជាមួយនឹង​ការ​ប្រគល់​លុយ​ ជា​ច្រើន​លាន​រៀល​ ដល់​សិស្ស​គរុ​ក​ កោសល្យ​ និង​លោកគ្រូ​ អ្នកគ្រូ​។​ ក្រៅពី​នេះ​ទៀត​ ប្រមុខ​រដ្ឋាភិបាល​មាន​ប្រសាសន៍​វាយប្រហារ​លើ​ក្រុមប្រឆាំង​ ដែល​តែង​ចោទ​សម្ដេច​ថា​ ប្រើ​សិទ្ធិ​រំលោភ​គោលការណ៍​បញ្ចេញមតិ​ ។​
​ក្នុង​ជំនួប​ជាមួយ​លោកគ្រូ​ អ្នកគ្រូ​ នៅ​សាលា​គរុកោសល្យ​ភូមិភាគ​នៅ​ខេត្ដកំពង់ចាម​ នា​ព្រឹក​ថ្ងៃ​ ពុធ​ នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​ បាន​អះអាង​ថា​ ការ​ដែល​គរុ​សិស្ស​អបអរសាទរ​និង​អ្នកខ្លះ​ស្រែក​ជូនពរ​គណបក្ស​ប្រជាជន​គឺជា​ការ​បញ្ចេញមតិ​មួយ​ដែល​ត្រូវ​បាន​សម្ដេច​ អះអាង​ថា​ ជា​សិទ្ធិ​នៃ​ការ​បញ្ចេញមតិ​។​
​សម្ដេច​បាន​ទទូច​ថា​ ក្រុមប្រឆាំង​មិន​ត្រូវ​ចាត់​ទុក​ដំណើ​ទស្ស​កិច្ច​របស​សម្ដេច​ឬ​ក៏​ការ​បញ្ចេញមតិ​ណាមួយ​ប្រាសចាក​គោល​ការ​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ​ ។​ សម្ដេច​ ហ៊ុន​ សែន​ ៖«​អ​ញ្ចឹ​ង​អស់លោក​តែងតែ​ចោទ​ថា​ទាំងអស់​ហ្នឹង​គឺជា​សិទ្ធិ​ ដែល​បំពាន​លើ​ថា​មិន​ឲ្យ​យក​សាលា​ធ្វើ​នយោបាយ​ ប៉ុន្ដែ​ខ្ញុំ​មាន​មក​ធ្វើ​នយោបាយ​ឯណា​ ខ្ញុំ​មក​ដោះស្រាយ​សាលា​តើ​ ប៉ុន្ដែ​មក​ដោះស្រាយ​សាលា​ក្មេង​វា​ពេញចិត្ដ​ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​ពួក​គេ​មក​វាយប្រហារ​ខ្ញុំ​វាយប្រហារ​បក្ស​កាន់​អំណាច​ក្នុង​សាលា​គេ​ថា​ សិទ្ធិ​បញ្ចេញមតិ​ មើល​ឲ្យ​វា​មាន​តុល្យភាព​តិច​មើល​អស់លោក​»​។​

​នៅ​ខណៈ​ប្រមុខ​រដ្ឋាភិបាល​ដើរ​ចុះ​ជួប​ពលរដ្ឋ​ មាន​សិទ្ធិ​បោះ​ឆ្នោត​ដោយ​ផ្ទាល់​  លោក​ សម​ រ​ង្ស៊ី​ បាន​ថ្លែងប្រាប់​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ថា​ចំណាត់ការ​របស់​រដ្ឋាភិបាល​ តាម​រយៈ​តុលាការ​មក​លើ​សមាជិក​របស់​គឺជា​ការ​ទ​ង្វើ​របស់​សម្ដេច​ ហ៊ុន​ សែន​ មិន​ចង់​ឲ្យ​គណបក្សប្រឆាំង​ចូលរួម​បោះ​ឆ្នោត​ ជា​ពិសេស​ គឺ​រូប​លោក​ផ្ទាល់​។​

​លោក​ សម​ រ​ង្ស៊ី​ លើក​ឡើង​ដូចនេះ​តាម​រយៈ​វី​ដេ​អូ​មួយ​កាលពី​ម្សិលមិញ​ ដែល​លោក​បាន​ថ្លែង​នៅ​ទីក្រុង​ Spartanburg​ រដ្ឋ​ South​ Carolina​ សហរដ្ឋអាមេរិក​។​ លោក​ថា​ សម្ដេច​ហ៊ុន​សែន​ឡើង​សង្វៀន​ប្រកួត​តែ​ម្នាក់ឯង​ គឺ​វាយ​ខ្យល់​ ។​ លោក​ សម​ រង្សី​ «​បើ​លោក​ឯង​យក​ប៉ូ​លី​សយ​ក​ទា​ហ៊ាន​យក​តុលាការ​អា​យ៉ង​លោក​ឯង​រារាំង​មិន​ឲ្យ​សម​រង្សី​ឡើង​ដាល់​អ្នកឯង​ដាល់​គ្នា​នៅ​លើ​សៃ​វៀន​ឲ្យ​ប្រជារាស្ដ្រ​មើល​ អ្នកឯង​ឡើង​លើ​សៃ​វៀន​តែ​ម្នាក់ឯង​ អ្នកឯង​ដាល់​តែ​ម្នាក់ឯង​អ្នកឯង​ដាល់​ជាមួយ​ខ្យល់​អ្នកឯង​ថា​អ្នកឯង​ឈ្នះ​វា​អ​ញ្ចឹ​ង​ហី​ ឈ្នះ​ខ្យល់​ហ្នឹង​ ដូច្នេះ​អត់​មាន​អ្នក​ណា​ទទួលស្គាល់​ទេ​»​ ។​

​កាលពី​ខែកក្កដា​ នៅ​ក្នុង​ពិធី​មួយ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​  លោក​ សម​ រ​ង្ស៊ី​ សន្យា​ថា​ នឹង​វិល​ចូល​ប្រទេស​វិញ​ នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ចូល​មក​ដល់​ គឺ​នៅ​ខែមិថុនា​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​។​

តែ​យ៉ាងណា​ក៏​ដោយ​លោក​បណ្ឌិត​ មាស​ នី​ មើលឃើញ​ថា​ អ្នកនយោបាយ​ទាំង​ ២​ រូប​នេះ​ គួរ​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​ ជា​ជាង​ ម្នាក់​នៅ​ក្រៅ​ស្រុក​ ម្នាក់​ក្នុង​សង្វៀន​ប្រកួត​ ។​ លោក​បន្ត​ថា​ បើ​ការ​បោះ​ឆ្នោត​ជិត​មក​ដល់​ហើយ​ម្ខាង​ មិន​អាច​ចូល​ស្រុក​បាន​ គឺជា​ការ​ប្រកួត​មិន​ស្មើភាព​គា្ន​នោះ​ទេ​ ។​
​លោក​ទទូច​ឱ្យ​អ្នកនយោបាយ​ទាំង​ ២​ នេះ​ចេះ​ទទួលស្គាល់​ គុណវិបត្តិ​ជាតិ​ធំ​ ដែល​កើត​មាន​នា​ពេល​នេះ​។​ លោក​ មាស​ នី​៖«​បើ​កាល​មេដឹកនាំ​គណបក្ស​នយោបាយ​មួយ​កំពុង​តែ​ជាប់​ខ្នោះ​ ហើយ​យើង​ដើរ​តាម​ផ្លូវ​ប្រជាធិបតេយ្យ​ បាន​ន័យ​ថា​ យើង​ដាក់​ខ្នោះ​ម្ខាង​ ឲ្យ​គណបក្ស​មួយ​ឲ្យ​នៅ​ជាប់​ខ្នោះ​ ហើយ​គណបក្ស​ម្ខាង​ទៀត​ខំប្រឹង​រត់​ម្នាក់ឯង​ អ​ញ្ចឹ​ង​សម្រាប់​តម្លៃ​ប្រជាធិបតេយ្យ​វា​មិន​មាន​តម្លៃ​អី​ទេ​»​។​

​យ៉ាងណា​ក៏​ដោយ​ អ្នក​សង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​ដែល​មានការ​ចាប់អារម្មណ៍​ច្រើន​ចំពោះ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ ហើយ​សង្ឃឹមថា​លោក​ សម​ រ​ង្ស៊ី​ នឹង​បាន​វិល​ចូល​ប្រទេស​វិញ​ តាម​រយៈ​យន្តការ​របស់​សហគមន៍​អន្តរជាតិ​ ហើយ​ពេល​នោះ​ គូប្រកួត​ខ្លាំង​ទាំង​ ២​នេះ​ នឹង​មាន​វត្តមាន​លើ​ទីលាន​ប្រកួត​ជាមួយ​គ្នា​មិន​ខាន​ ដែល​នាំ​ឱ្យ​លទ្ធផល​បោះ​ឆ្នោត​ មាន​ភាព​សុក្រឹត​ និង​ យុត្តិធម៌​ ។​ មាន​ន័យ​ថា​ អ្នក​ឈ្នះ​ ឈ្នះ​ដោយ​កិត្តិយស​ និង​អ្នក​ចាញ់​ ចាញ់​ដោយ​អស់ចិត្ត​៕​   

Share

Image
Image
Image