ក្រុងម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃពុធទី ២៤ សីហានេះ បាននិយាយថាបណ្តាប្រទេសអាស៊ីអាគ្នេយ៍នឹងទទូចឱ្យប្រទេសចិនគោរពសេចក្តីសម្រេចរបស់មជ្ឈឹត្តការអន្តរជាតិក្រុងឡាអេ ដែលបានចេញកាលពីខែមុន បើទោះបីជារដ្ឋាភិបាលក្រុងម៉ានីលមិនបានលើកឡើងនៅកិច្ចប្រជុំកំពូលមួយនៅប្រទេសឡាវនាខែក្រោយនេះក៏ដោយ។
លោក Duterte ប្រាប់អ្នកកាសែតថា៖«ការវិនិច្ឆ័យរបស់អាជ្ញាកណ្តាលក្រុងឡាអេ បើទោះបីចូលចិត្តឬមិនចូលចិត្តក៏ដោយ ប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវគោរពតាម។
កាលពីខែកក្តដា ចិនបានខឹងសម្បាយ៉ាងខ្លាំងចំពោះតុលាការអាជ្ញាកណ្តាលទីក្រុងឡាអេ ព្រោះសេចក្តីនេះ ចិនច្រានចោលការទាមទារដែលចិនចាត់ថា ជាដែនទឹកប្រវត្តិសាស្ត្ររបស់ខ្លួន នៅសមុទ្រចិនខាងត្បូង។ មិនតែប៉ុណ្ណោះ តុលាការក្រុងឡាអេក៏បានថ្លែងថា ចិនបានរំលោភលើអធិបតេយ្យភាពរបស់ហ្វីលីពីនដោយមានសកម្មភាពជាច្រើននៅសមុទ្រចិនខាងត្រូវនោះ។
ប្រភព៖CNA