en     km
en     km

លោក​ Duterte​ ៖​ ប្រទេស​អាស៊ី​អាគ្នេយ៍​នឹង​ទទូច​ឱ្យ​ចិន​គោរព​សេចក្តីសម្រេច​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​

Share

​ក្រុង​ម៉ានីល​៖​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ នៅ​ថ្ងៃ​ពុធ​ទី​ ២៤​ សីហា​នេះ​ បាន​និយាយ​ថា​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​នឹង​ទទូច​ឱ្យ​ប្រទេស​ចិន​គោរព​សេចក្តីសម្រេច​របស់​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ក្រុង​ឡា​អេ​ ដែល​បាន​ចេញ​កាលពី​ខែ​មុន​ បើ​ទោះបីជា​រដ្ឋាភិបាល​ក្រុង​ម៉ានីល​មិន​បាន​លើក​ឡើង​នៅ​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ប្រទេស​ឡាវ​នា​ខែ​ក្រោយ​នេះ​ក៏​ដោយ​។​

លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។រូបភាពពីCNA
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។រូបភាពពីCNA

​លោក​ Duterte​ ប្រាប់​អ្នកកាសែត​ថា​៖«​ការ​វិនិច្ឆ័យ​របស់​អាជ្ញាកណ្តាល​ក្រុង​ឡា​អេ​ បើ​ទោះបី​ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​ក៏​ដោយ​ ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវ​គោរព​តាម​។​

​កាលពី​ខែ​ក​ក្ត​ដា​ ចិន​បាន​ខឹងសម្បា​យ៉ាង​ខ្លាំង​ចំពោះ​តុលាការ​អាជ្ញាកណ្តាល​ទីក្រុង​ឡា​អេ​  ព្រោះ​សេចក្តី​នេះ​ ចិន​ច្រាន​ចោលការ​ទាមទារ​ដែល​ចិន​ចាត់​ថា​ ជា​ដែនទឹក​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ មិនតែប៉ុណ្ណោះ​ តុលាការក្រុង​ឡា​អេ​ក៏​បាន​ថ្លែង​ថា​ ចិន​បាន​រំលោភ​លើ​អធិបតេយ្យភាព​របស់​ហ្វី​លី​ពី​ន​ដោយ​មាន​សកម្មភាព​ជា​ច្រើន​នៅ​សមុទ្រ​ចិន​ខាង​ត្រូវ​នោះ​។​

​ប្រភព៖CNA

Share

Image
Image
Image