en     km
en     km

​ស្លាប់​ម្នាក់​ និង​ ៣០​នាក់​ទៀត​រង​របួស​ករណី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​

Share

ក្រុង​បាងកក​៖​ ប៉ូ​លី​ស​និយាយ​ថា​ យ៉ាងតិច​ណាស់​មនុស្ស​ម្នាក់​ស្លាប់​ និង​៣០​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ការ​បំផ្ទុះ​ គ្រាប់បែក​ជាប់ៗ​គា្ន​ចំនួន​២​គ្រាប់​កាលពី​ថ្ងៃ​អង្គារ​ទី​ ២៣​សីហា​ ម្សិលមិញ​ក្នុង​ប្រទេស​ថៃ​។​

Pattani-thumហេតុការណ៍​បំផ្ទុះ​នេះ​ បាន​កើតឡើង​នៅ​ជិត​សណ្ឋាគារ​មួយ​ នៅ​ក្នុង​ទីក្រុង​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង​ខេត្ត​ប៉ាត់​តានី​ (Pattani)​ ហើយ​កាលពី​២​ស​ប្តា​ហ៍​មុន​ ក៏​មានការ​បំផ្ទុះ​ដូច​គ្នា​នេះ​ដែរ​នៅ​ភាគ​ខាងត្បូង​ប្រទេស​។​

​វរសេនីយ៍ទោ​ Winyu​ Tiamraj​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​បំផ្ទុះ​មួយ​គ្រាប់​ដំបូង​គឺ​កើតឡើង​នៅ​កន្លែង​ចត​រថយន្ត​មួយ​ ក្រោយ​សណ្ឋាគារ​ភាគ​ខាងត្បូង​ ប៉ុន្តែ​មិន​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​និង​របួស​នោះ​ទេ​។​

​ប៉ុន្តែ​លោក​វរសេនីយ៍ទោ​ថា​៖​ «​ការ​ផ្ទុះ​គ្រាប់បែក​លើក​ទី​ពីរ​ គឺ​ផ្ទុះ​ចេញពី​រថយន្ត​មួយ​គ្រឿង​ដែល​ចត​នៅ​មាត់ទ្វារ​ចូល​សណ្ឋាគារ​។​ ក្រោយ​ការ​បំផ្ទុះ​នោះ​ មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​ និង​ ៣០​នាក់​ ផ្សេង​ទៀត​រង​របួស​»​។​

​កាលពី​ជាង​២​ស​ប្តា​ហ៍​មុន​មានការ​បំផ្ទុះ​គ្រាប់​ដូច​គ្នា​នេះ​ បាន​វាយប្រហារ​មក​លើ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​៣​កន្លែង​ទីក្រុង​ចំនួន​ពីរ​ផ្សេង​ទៀត​។​

​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ថៃ​ ដែល​ជា​តំបន់​ម៉ូ​ស្លិ​ម​ បាន​ ផ្ទុះ​ហិង្សា​តាំងពី​ឆ្នាំ​ ២០០៤​ ដោយ​សម្លាប់​មនុស្ស​ ជាង​៦០០០​នាក់​។​ គោលដៅ​នៃ​ការ​វាយប្រហារ​នេះ​ គឺ​ដើម្បី​ទាមទារ​បំបែក​ខ្លួន​ ពី​រដ្ឋាភិបាល​ កណ្ដាល​ នៃ​រាជធានី​បាងកក​៕​ ប្រភព​:CNA

Share

Image
Image
Image