en     km
en     km

កូរ៉េ​ខាងជើង​បាញ់​កាំជ្រួច​ មួយ​ដើម​ចូល​ដែនទឹក​សមុទ្រ​ជប៉ុន

Share

កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​រំលង​ទ្វីប​មួយ​គ្រាប់​ជា​ថ្មី​ទៀត​ ដោយ​បាញ់​ចេញពី​នាវាមុជទឹក​មួយ​គ្រឿង​ នៅ​សមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ​ដែល​ធ្វើ​ឡើង​ ដើម្បី​ឆ្លើយ​តប​ គម្រោងការ​ធ្វើ​សមយុទ្ធ​ រវាង​អា​មេ​រិ​ក​ និង​ កូរ៉េ​ខាងត្បូង​ ក្នុង​ស​ប្ដា​ហ៍​នេះ​។​

កាំជ្រួចរបស់កូរ៉េខាងជើង ឈ្មោះថា kn-11 ត្រូវបានបាញ់ចេញពីមូលដ្ឋានទ័ពជើងទឹករបស់ខ្លួន។ រូបភាព: BBC
កាំជ្រួចរបស់កូរ៉េខាងជើង ឈ្មោះថា kn-11 ត្រូវបានបាញ់ចេញពីមូលដ្ឋានទ័ពជើងទឹករបស់ខ្លួន។ រូបភាព: BBC

​ក្រុម​មន្ដ្រី​អា​មេ​រិ​ក​និយាយ​ថា​ កាំជ្រួច​របស់​កូរ៉េ​ខាងជើង​ ឈ្មោះ​ថា​ kn-11​ ត្រូវ​បាន​បាញ់​ចេញពី​មូលដ្ឋាន​ទ័ពជើងទឹក​របស់​ខ្លួន​នៅ​តំបន់​ ស៊ិ​ម​ពោ​ ដោយ​វា​ហោះ​បាន​ចំងាយ​ ៥០០​ គីឡូម៉ែត្រ​ មុន​ពេល​វា​ធ្លាក់​ចូល​ក្នុង​ដែនសមុទ្រ​ជប៉ុន​។​ តាម​មន្ដ្រី​យោធា​អាម​រិ​ក​រូប​នេះ​ថា​ គ្រាប់​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​ បាន​ធ្លាក់​ចូល​ក្នុង​តំបន់​ការពារ​របស់​ប្រទេស​ជប៉ុន​។​

​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ ស៊ិ​ន​ហ្សូ​ អា​បេ​ បាន​និយាយ​ថា​ កូរ៉េ​ខាងជើង​បាន​គំរាម​ជាក់ស្ដែង​លើ​ដែន​ អធិបតេយ្យភាព​ របស់​ខ្លួន​ហើយ​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្ដរជាតិ​ ថ្កោលទោស​ទីក្រុង​ព្យុ​ង​យ៉ាង​ឲ្យ​បាន​ខ្លាំង​ខ្លា​បំផុត​។​

​កូរ៉េ​ខាងជើង​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​ អង្គារ​ ម្សិលមិញ​ថា​ ប្រសិនបើ​ការ​ធ្វើ​សមយុទ្ធ​ រវាង​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ ប៉ះពាល់​ដល់​ដែន​អធិបតេយ្យ​ របស់​ខ្លួន​គឺ​ ទីក្រុង​ព្យុ​ង​យ៉ាង​ និង​ បើក​ការ​វាយលុក​ចូល​កូរ៉េ​ខាងត្បូង​ភ្លាម​។​ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ កងទ័ព​អា​មេ​រិ​ក​ និង​កងទ័ព​កូរ៉េ​ខាងត្បូង​ នឹង​បើក​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​ជា​ថ្មី​ទៀត​ នៅ​ចុង​ស​ប្ដា​ហ៍​នេះ​។​

​ចាប់តាំងពី​ឆ្នាំ​ ២០១១​ មក​ប្រទេស​កូរ៉េ​ខាងជើង​ បាន​បាញ់​សាកល្បង​កាំជ្រួច​រំលង​ទ្វីប​ប្រមាណ​ជា​ ១០​ គ្រាប់​មក​ហើយ​៕ ប្រភព: BBC

Share

ព័ត៌មានទាក់ទង

Image