អតីតប្រធានាធិបតីបារាំងលោក នីកូសឡា សាកូហ្ស៊ី(Nicolas Sarkozy) បានប្រកាសថា លោកនឹងឈរឈ្មោះជាបេក្ខជន ជាថ្មីម្តងទៀត ដើម្បីដណ្តើមយកតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតនៅឆ្នាំក្រោយនេះ។
ក្នុងគោលបំណងឈរឈ្មោះជាថ្មីនេះ លោក នីកូសឡា សាកូហ្ស៊ី ច្បាស់ជាឈ្នះតំណែងដំបូងក្នុងគណបក្សសាធារណរដ្ឋស្តាំនិយមនៅខែវិច្ឆិកាខាងមុខនេះ។ លោក សាកូហ្ស៊ី បាននិយាយថា៖«គាត់មានអារម្មណ៍ថា គាត់មានកម្លាំងពេញលេញដើម្បីដឹកនាំការប្រយុទ្ធ ក្នុងគ្រាមានរបួសមួយក្នុងប្រវត្តិសាស្ត្ររបស់យើងនេះ "។
គ្មាននរណាម្នាក់សង្ស័យពីកម្លាំងថាមពលរបស់លោក សាកូហ្ស៊ី នោះទេ ប៉ុន្តែឧបសគ្គមួយដែលត្រូវតែយកឈ្នះឱ្យបាន ប្រសិនបើលោក សាកូស្ស៊ី ចង់វិលត្រឡប់មកវិញដើម្បីគ្រងវិមានប្រធានាធិបតី Elysees នេះ។
លោក Nicolas Sarkozy បានធ្វើជាប្រធានាធិបតីបារាំងចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២ ប៉ុន្តែគាត់បានចាញ់ឆ្នោតនៅក្នុងការប្រកួតប្រជែង ដែលលោកត្រូវចាកចេញពីវិមាន Elysees ទាំងមិនសប្បាយចិត្ត៕
ប្រភព៖BBC