en     km
en     km

ហ្វី​លី​ពី​ន​៖​ ការ​សម្លាប់​អ្នក​ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​កើន​ជាង​ ១៩០០​ នាក់​🔊

Share

​ក្រុង​ម៉ានីល​៖​ ប្រធាន​ប៉ូ​លី​ស​ជាតិ​ប្រទេស​ហ្វី​លី​ពី​ន​បានឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គរ​ទី​២៣​សីហា​នេះ​ថា​ ករណី​សម្លាប់​អ្នក​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿងញៀន​ បាន​កើន​ជាង​ ១៩០០​ នាក់​ ឬ​ប្រហែលជា​ ៣៦​នាក់​ត្រូវ​បាន​ប៉ូ​លី​ស​បាញ់​សម្លាប់​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ​។​ ការ​សម្លាប់​ដែល​ចេះ​តែ​មាន​ចំនួន​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដូច្នេះ​ គឺ​កើត​ចេញពី​យុទ្ធនាការ​ប្រឆាំង​នឹង​គ្រឿងញៀន​ ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ចាប់ តាំងពី​ប្រធានាធិបតី​លោក​ Rodrigo​ Duterte​ បាន​ឡើង​កាន់​អំណាច​បាន​ចំនួន​ប្រាំពីរ​ស​ប្តា​ហ៍​កន្លង​មកនេះ​។​

 

រូបភាពជនដែលជាប់សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលត្រូវបានគេបាញ់សម្លាប់។រូបភាពពីCNA
រូបភាពជនដែលជាប់សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលត្រូវបានគេបាញ់សម្លាប់។រូបភាពពីCNA

​អគ្គមេបញ្ជាការ​ប៉ូ​លី​ស​ហ្វី​លី​ពី​ន​លោក​ Ronald​ dela​ Rosa​ បាន​ថ្លែងប្រាប់​ក្នុង​សវនាការ​នៅ​ឯ​ព្រឹទ្ធសភា​ថា​ ពុំ​ត្រូវ​បង្កើត​ឱ្យ​មាន​គោលនយោបាយ​ស៊ើបអង្កេត​ ករណី​សម្លាប់​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ ប្រមាណ​ ១១០០​ នាក់​នោះ​ទេ​។​ លោក​បន្ថែម​យ៉ាង​ខ្លី​ថា​៖«​យើង​មិនមែន​ជា​ពិ​ជ​ឃាត​នោះ​ទេ​»។
​លោក​ dela​ Rosa​ បានឱ្យ​ដឹង​ថា​ មនុស្ស​ត្រូវ​បាន​សម្លាប់​ទាំងនោះ​គឺ​ស្ថិត​ក្នុង​ប្រតប​ត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​។​

«​ការ​សម្លាប់​នេះ​វា​មាន​ឥទ្ធិពល​គម្រាមកំហែង​ខ្លាំង​ណាស់​»​នេះ​ជា​ការ​លើក​ឡើង​របស់​សមាជិក​ព្រឹទ្ធសភា​លោក​ Frank​ Drilon​។​ លោក​ Drilon​ បន្ថែម​ថា​៖«​យើង​ទាំងអស់​គ្នា​មានការ​បារម្ភ​អំពី​ចំនួន​នៃ​ការ​សម្លាប់​ ដែល​ចំនួន​នេះ​ គឺ​គួរ​ឱ្យ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​»​។​

​លោក​ Duterte​ ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ "​អ្នក​ដាក់ទោស​"​ លោក​បាន​សន្យា​នៅ​ពេល​ស្បថ​ចូល​កាន់​អំណាច​នៅ​ពេល​ជាប់​ឆ្នោត​ថា​ លោក​នឹង​លុប​ចេញ​ឱ្យ​បាន​នូវ​គ្រឿងញៀន​ និង​ការ​រត់ពន្ធ​គ្រឿងញៀន​។​ ហើយ​លោក​ Duterte​ ក៏​បាន​ព្រមាន​ដល់​ពួក​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ទាំងអស់​ថា​ ពួក​គេ​នឹង​ប្រថុយ​ការ​ស្លាប់​ ប្រសិនបើ​ពួក​គេ​មិន​បាន​កែ​លម្អ​ទេ​នោះ​។​

​កន្លង​មក​ អង្គការសហប្រជាជាតិ​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ បញ្ឈប់​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ និង​ការ​សម្លាប់​ជនសង្ស័យ​គ្រឿងញៀន​ផ្សេង​ទៀត​ ដែល​ចំនួន​នេះ​ចេះ​តែ​មានការ​កើនឡើង​ចាប់តាំងពី​លោក​ Duterte​ បាន​ស​ថ្ប​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​។​

​តែ​យ៉ាងណា​ហ្វី​លី​ពី​ន​បាន​ទាត់​ចោល​ដំណើរ​ទស្សនកិច្ច​ របស់​អ្នក​អង្កេត​ការណ៍​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ ដោយ​លោក​ប្រធានាធិបតី​ Rodrigo​ Duterte​ ថា​ ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​អង្គការសហប្រជាជាតិ​នេះ​ គឺ​ស៊ើបអង្កេត​ពី​ករណី​សម្លាប់​ដែល​ជា​យុទ្ធនាការ​បោសសំអាត​ថ្នាំ​ញៀន​របស់​លោក​ Duterte​ ។​

ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​ អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Ernesto​ Abella​ បាន​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖​ «​ប្រទេស​ហ្វី​លី​ពី​ន​មិន​បាន​អញ្ជើញ​នរណា​ម្នាក់​ ឬ​អង្គការសហប្រជាជាតិ​ដើម្បី​ពិនិត្យ​មើល​កិច្ចការ​ជាតិ​របស់​ហ្វី​លី​ពី​ន​នោះ​ទេ​»៕​

ប្រភព​៖CNA

Share

Image
Image
Image