កន្លងមកសកម្មជនបក្សប្រឆាំង និងប្រជាពលរដ្ឋមិនគាំទ្រការដឹកនាំសម្តេច ហ៊ុន សែនតែងតែមានបំណងប្តូរការដឹកនាំពីសម្តេច។ កាលពីម្សិលម៉ិញនេះសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាលោកអាចចុះចេញពីតំណែងនៅពេលណាក៏បាន តែលោកបារម្ភថាគ្មានអ្នកណា រក្សាស្ថិរភាពសង្គមដោយបានទេ។ តែអ្នកវិគាភថាសម្តេចគួរតែរៀបចំឱកាសឲ្យអ្នកជំនាន់ក្រោយដោយសន្តតិវិធី។កញ្ញាច្រឹក ស្រីអូន រាយការណ៍៖
ប្រមុខរដ្ឋាភិបាលព្រមានថាបើសម្ដេចចុះចេញពីអំណាច គឺសុវត្ថិភាពនគរនឹងជួបបញ្ហា ដែលទំនង សម្ដេច ចង់និយាយថាអស្ថិរភាព នគរ។ ត្រង់នេះហើយ មើលទៅ ដែលសម្ដេចហ៊ុន សែន ថាលោករក្សាអំណាច មានសារសំខាន់ណាស់ ហើយអ្នកឡើងមកជំនួស សម្ដេច មិនអាច ធ្វើបានដូចសម្ដេចទេ។
យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីកាន់អំណាច ជាង៣២ឆ្នាំរូបនេះ អះអាងថា ចុះចេញពីអំណាចពេលណា ក៏បានដែរ ឱ្យតែមេដឹកនាំ ថ្មី រក្សា សន្តិសុខបាន នោះ។ សម្ដេចអះអាងទៀត គ្មានមេដឹកនាំធ្វើបាន ដូចសម្ដេចទេ ដែលកាន់អំណាចតាំងវ័យក្មេង មកនោះ។ ប្រមុខរដ្ឋាភិបាល បានថ្លែងដូចនេះ កាលពីថ្ងៃចន្ទទី២២សីហា នៅវិមានសន្តិភាព ក្នុងវេទិកាមួយនិយាយពីអភិរក្សធនធានធម្មជាតិ។
សូមអស់ លោកអ្នកនាង តាមដានស្ដាប់ ប្រសាសន៍របស់សម្ដេច ហ៊ុន សែន និង អ្នកវិភាគ នយោបាយ ដែលអ្នករាយការណ៍ព័ត៌មាន វិទ្យុស្ត្រីបាន សុំការបកស្រាយពីគាត់ ដូចតទៅនេះ។
តែអ្នកវិភាគ មើលឃើញថា អ្វីដែល សម្ដេចបានព្រមាននេះ គឺមានកត្តាច្រើនយ៉ាង ដូចជា បញ្ហាផ្ទៃក្នុងរបស់បក្សកាន់អំណាច បញ្ហាភាពអព្យាក្រឹត្យរបស់កងទ័ព និងពួកអ្នកមានស្ដុកស្ដមខ្លះ មានឥទ្ធិពល លើកងទ័ព ហើយបើនិយាយទៅជាកំហុសនៃការត្រួសត្រាវផ្លូវសម្រាប់មេដឹកនាំ ជំនាន់ក្រោយ របស់សម្ដេច ហ៊ុន សែន។
លោក អូ វី រៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគ ពីបញ្ហាសង្គម បានផ្ដល់បទសម្ភាសន៍ជាមួយ វិទ្យុស្ត្រី ថា៖
ចំណែកឯលោកបណ្ឌិត មាស នី ក៏យល់ឃើញ ដូច លោក អូ វីរៈ ផងដែរ។
តែអ្នកនាំពាក្យបក្សកាន់អំណាច មិនយល់ស្របដូចការយល់ឃើញរបស់អ្នកវិភាគទេ។លោក សុខ ឥសាន ថាអ្វីដែលសម្ដេច ព្រមាន គឺមានហេតុផល ត្រឹមត្រូវ។
យ៉ាងណា ក៏ដោយអ្នកវិភាគថា មិនទាន់ហួសពេល ដែលសម្ដេច ហ៊ុន សែន ត្រូវរៀបចំផ្លូវសម្រាប់មេដឹកនាំថ្មី។ ពួកគាត់ ថាបក្សប្រឆាំង បើឡើងកាន់អំណាច មិនមែនជាដើមចមនៃ ការ បង្កអសន្តិសុខដែរ ព្រោះបក្សនេះគ្មានកងទ័ពទេ។ ប៉ុន្តែ អ្នកវិភាគព្រមានថា បក្សប្រឆាំង ត្រូវអហិង្សា បើមានអំណាច ក្នុងដៃ៕